ក្សត្រេន្ទ្រាទិត្យ

Jump to navigation Jump to search
ក្សិតេន្ទ្រាទិត្យ
ស្វាមី/មហេសី នរេន្ទ្រលក្ឝ្មី
បុត្រ សូយ៌្យវម៌្មទី២
សន្តតិវង្ស មហិធរបុរ
បិតា បុត្ររបស់ព្រះហិរណ្យវម៌្ម និងមហេសីមួយអង្គទៀត
សាសនា ពុទ្ធសាសនា

វ្រះបាទក្សិតេន្ទ្រាទិត្យ តាមសិលាចារឹកយើងដឹងថា វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គ​ជាអនុវង្សមួយ​អង្គ​ក្នុង​រាជវង្សមហិធរបុរ។ ព្រះអង្គ​ត្រូវ​ជាព្រះនត្តាមហាយ្យកាមួយ​របស់​វ្រះបាទជយវម៌្មទី៧។ បិតា​ព្រះអង្គ​ព្រះនាម​ ក្សិតេន្ទ្រាទិត្យ ត្រូវ​ជា​ព្រះនត្តារបស់​ព្រះហិរណ្យវម៌្មទី២ និង ​មហេសី​ផ្សេង​មួយ​ទៀត។ មាតា​ព្រះអង្គ​ព្រះនាមនរេន្ទ្រលក្ឝ្មី (បុត្រីនៃរាជបុត្រទី៣ នៃហិរណ្យវម៌្មទី២) ត្រូវជា​នត្តាក្សត្រី​របស់​ព្រះហិរណ្យវម៌្មទី២ និង​ព្រះនាង​ហិរណ្យលក្ឝ្មី និង​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​វ្រះបាទ​ជយវម៌្ម​ទី​៧ វ្រះបាទ​យុវរាជទី២ និង​វ្រះបាទ​ធរណីន្ទ្រវម៌្មទី២។ ដូច្នេះ​អយ្យកោ​ព្រះអង្គ​ខាងបិតា និង​អយ្យកា​ព្រះអង្គ​ខាង​មាតា​សុទ្ធ​សឹងតែ​ជា​កូន​របស់​ព្រះហិរណ្យវម៌្មទី២​ទាំងអស់។

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.