ជីវិតល្អ

Jump to navigation Jump to search

តើជីវិតនេះកើតមកដើម្បីអ្វី?គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះនៅត្រង់ណា?ជីវិតនេះគប្បីដើរទៅតាមមាគ៌ាមួយណា ដើម្បីឲ្យប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?”

បុព្វនិមិត្ត ឬអរុណោទ័យនៃជីវិតដ៏មានគុណតម្លៃនោះ ក្នុងព្រះពុទ្ធសាសនាបានសម្ដែងទុកមាន ៧ យ៉ាង សូមលើកយកមកដោយសង្ខេបក្នុងទីនេះគឺ៖

១. ជីវិតល្អ ព្រោះមានឥទ្ធិពលពីបរិដ្ឋានខាងក្រៅ មានការសេពគប់ជាដើមល្អហៅថា មិត្តសម្បទា

២. ជីវិតល្អ ព្រោះខ្លួនមានសីលាចារវត្តល្អ និងរស់នៅក្នុងសង្គមដែលមានច្បាប់ទម្លាប់ល្អ ហៅថា សីលសម្បទា

៣. ជីវិតល្អ ព្រោះមានឆ័ន្ទៈមនសិការមុះមុតច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍក្នុងផ្នែកផ្សេងៗ ល្អហៅថាឆន្ទសម្បទា

៤. ជីវិតល្អ ព្រោះអភិវឌ្ឍខ្លួនឯងឲ្យទៅជាមនុស្សមួយ ដែលមានសមត្ថភាព មានគុណភាពល្អ ហៅថាអត្តសម្បទា

៥. ជីវិតល្អ ព្រោះមានឧត្តមគតិ មានវិចារណញាណល្អ មានគោលការណ៍ល្អ ហៅថា ទិដ្ឋិសម្បទា

៦. ជីវិតល្អ ព្រោះមានសតិសម្បជញ្ញៈខ្ជាប់ខ្ជួនគ្រប់គ្រងខ្លួនបានល្អ ហៅថា អប្បមាទសម្បទា

៧. ជីវិតល្អ ព្រោះមានមនសិការ មានបញ្ញា មានហេតុមានផលល្អ ហៅថាយោនិសោមនសិការសម្បទា

កត្តាសំខាន់បំផុត ដែលជម្រុញឲ្យគុណភាពជីវិតធ្លាក់ចុះនោះ គឺភាពល្ងង់ខ្លៅ ដែលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាហៅថា អវិជ្ជា (Ignorance) គឺជាស្បៃអន្ធការម្យ៉ាង ដែលគ្របដណ្ដប់ផ្ទាំងជីវិតនៃមនុស្សគ្រប់គ្នាឲ្យដើរខុសភ្លាត់ចេញពីការពិត ។ ការជួយសង្គ្រោះជួយស្រោចស្រង់អ្នកដទៃសត្វដទៃដែលមានសេចក្ដីទុក្ខ (Suffering)គឺជាពន្លឺដ៏ត្រចះត្រចង់មួយ ដែលឆ្លុះបង្ហាញឲ្យយើងឃើញដល់តម្រូវការ និងភាពចាំបាច់នៃស្រទាប់មនុស្សក្នុងសង្គម ដែលទន្ទឹងរង់ចាំអំណោយទាន ចង់បាននូវតម្លាភាពភាពយុត្តិធម៌ សេរីភាព ឥស្សរភាព សម្រាប់ខ្លួនពួកគេគ្រប់គ្នាក្នុងសង្គម ។ កាលបើយើងប្រៀបធៀបជីវិតរស់នៅរបស់យើង ទៅនឹងត្រកូលសេដ្ឋីមូលធនមួយចំនួនវិញ យើងនឹងឃើញថា ជីវិតក្នុងមួយថ្ងៃៗ របស់យើងហ្នឹងទុគ៌តកម្សត់អត់ឃ្លានលំបាកលំបិនណាស់តែបើយើងបែរមកមើលជីវិតនៃអ្នកកម្សត់អត់ឃ្លានជាងយើងវិញនោះ អ្វីដែលដក់ជាប់ក្នុងក្រអៅដួងចិត្តយើងជាបឋមនោះ គឺភាពក្រីក្រ អំណត់អត់ឃ្លាន បញ្ហាកង្វះខាតផ្នែកសេដ្ឋកិច្ចគ្រួសារ ក្នុងជីវិតប្រចាំថ្ងៃ តម្រូវការផ្នែកវិភាគទាន តម្រូវការសិទ្ធិសេរីភាព ឥស្សរភាព ភាពយុត្តិធម៌ គឺជាវត្ថុបំណងដ៏ធំបំផុត ដែលពួកគេប្រាថ្នា ចង់បាននិងចង់ឃើញក្នុងសង្គមរបស់ពួកគេទាំងអស់គ្នា ។តើយើងធ្លាប់សួរខ្លូនឯងដែរទេថា៖“តើទន្ទឹមនឹ ងភាពសាបរលាបសូន្យទៅនៃអាយុជីវិតបន្តិចម្ដងៗនេះ យើងធ្លាប់បានផ្ដល់ឲ្យនូវសង្គហធម៌ ការសង្គ្រោះសន្តោសប្រណី ឲ្យវត្ថុទាន អភ័យទាន ដល់អ្នកដ៏ទៃបានប៉ុន្មានអ្នកដែរហើយ?យើងបានធ្វើប្រយោជន៍អ្វីខ្លះហើយ ឲ្យដល់ទឹកដីមាតុភូមិដែល បុព្វបុរសយើងខំលះបង់សាច់ស្រស់ឈាមស្រស់ ធ្វើពលិកម្មទាំងអាយុជីវិតដើម្បីរក្សា នូវបំណែកអនុភាគបូរណភាពមាតុភូមិនេះ ទុកមកឲ្យកុលបុត្រកុលធីតាទាំងឡាយជាំនាន់ក្រោយបានឃើញបានយល់នេះហើយដែរឬទេ ?

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.