ជ័យវរ្ម័នទី២

Jump to navigation Jump to search
ជ័យវរ្ម័នទី២
Jayvaraman II
រជ្ជកាល ៨០២ – ៨៥០ (គ្រងរាជអាណាចក្រខ្មែរ)
ស្វាមី/មហេសី ម្ចាស់ក្សត្រី ហង្សអម្រិត
បុត្រ ព្រះបាទជ័យវរ្ម័នទី៣
ព្រះនាមពេញ
ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ
បច្ឆាមរណនាម
ព្រះបាទ បរមទេវរាជ
សន្តតិវង្ស កៅណ្ឌិន្យ (អំបូរជ្វា)
ប្រសូត ៧៧០
សុគត ៨៥៤
កម្ពុជទេស
សាសនា ព្រហ្មញ្ញសាសនា ផ្លាសប្ដូរមក ព្រះពុទ្ធសាសនា ៨១៧ នៃគ.ស

ព្រះបាទ ជ័យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ៧៧០-៨៥៤) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៥០) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនា ចក្រភពអង្គរ គ.ស (៨០២-១៤៣១) ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ មុនពេលជ័យវរ្ម័នទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនទាន់ត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ ។

ការរំដោះប្រទេសពីពួកចាម នៃ អាណាចក្រចាម្ប៉ា

ព្រះបាទ ជ័យវរ្ម័នទី២ ព្រះអង្គជាប់រាជវង្សបុស្ករាក្ស ព្រះអង្គគង់នៅ "ក្រុងឝម្ភុបុរៈ" ក្រោយមកក្នងឆ្នាំ ៧៩០ នៃ គ.ស ពួកចម្ប៉ាបានលើកទ័ពវាយយកក្រុង​ "ក្រុងឥន្ទ្របុរៈ" ។ ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានភៀសព្រះកាយទៅ "ឝម្ភុបុរៈ" ក្នុងខេត្តក្រចេះ ។ ក្រោយមកក្នុងឆ្នាំ​ ៨០០ នៃ គ.ស ទ្រង់បានលើកទ័ពទៅបណ្ដេញពួកចាម្ប៉ាឲចេញពីកម្ពុជទេស នៃ "អាណាចក្រចេនឡាទឹក" ហើយទ្រង់បានលើកទ័ពទៅវាយយក (អាណាចក្រចេនឡាដីគោក) ក្នុងឆ្នាំ ៨០២ នៃ គ.ស ដោយយកនៅ ព្រះកែវមរកត មកវិញផង ហើយបានផ្លាសរាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីមានឈ្មោះថា "មហិន្ទ្របរព័ត" ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សីវៈលិង្គ ១០០០) និង ធ្វើពិធីទេវរាជ នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្រោយមកនៅឆ្នាំ ៨១៧ នៃ គ.ស ទើបទ្រង់ផ្លាសប្ដូរមកគោរពនៅ ព្រះពុទ្ធសាសនា វិញ ដោយបានសាងនៅទីសក្ការៈបូជា ដូចជា អារាមចិន និង រូបព្រះពុទ្ធបដិមាយ៉ាងធំនៅកំពូលភ្នំគូលេន ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន ហៅថា (ព្រះធំភ្នំគូលេន) ហើយក្រោយមកទ្រង់បានផ្លាសប្ដូររាជធានី ចុងក្រោយមក (ហរិហរាល័យ) ហើយបានសាងរាជធានីឈ្មោះថា "អមរេន្ទ្របុរៈ" នៅតំបន់ប្រាសាទកំពង់ក្ដីក្នុង ខេត្តសៀមរាបបច្ចុប្បន្ន ហើយទ្រង់បានសាងប្រាសាទ បូជាចំពោះ ព្រះពុទ្ធសាសនា ដែលមានឈ្មោះថា "ប្រាសាទព្រះកែវ" ។

លទ្ធិទេវរាជ និង ញាតិវង្ស ព្រះបាទ ជ័យវរ្ម័នទី២

ជ័យវរ្ម័នទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនប្រសិទ្ធីនាមយ៉ាងឱឡារិកធ្វើឡើងដោយ​ លទ្ធិទេវរាជ ក្នុងឆ្នាំ ៨០២ នៃ គ.ស លើភ្នំពិសិដ្ឋ "មហិន្ទ្របរព័ត" បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យរាជា "អាណាចក្រខ្មែរ" ។ ក្នុងពិធីនេះ ព្រះបាទ ជ័យវរ្ម័នទី២ មាននាមជាស្ដេចថា ៖ វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ រីឯ សិលាចារឹកមួយមកពីប្រាសាទស្ដុកកក់ធំបានរៀបរាប់ថានៅលើកំពូលភ្នំគូលែន ជ័យវរ្ម័នទី២ បានបញ្ជាឱ្យសមណៈព្រាហ្មណ៍នាម "ហិរណ្យទាម" ធ្វើពិធីទេវរាជ ដែលតែងតាំងទ្រង់ជា ចក្រវរ្តិន ស្ដេចចក្រ លទ្ធិនេះបានធ្វើឱ្យព្រះអង្គក្លាយជាកំពូលក្សត្រនៅលើដែនដី ដូច្នេះហើយទ្រង់បានឡើងសោយរាជ្យដើម្បីបង្រួបបង្រួមប្រទេសនេះឡើងវិញ ក្លាយជា រាជា "អាណាចក្រខ្មែរ" ។ ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានរៀបអភិសេកនឹងស្ត្រីម្នាក់នាម "ហង្សអម្រិត" ហើយមានបុត្រាមួយអង្គព្រះនាម ជ័យវរ្ម័នទី៣ ក្រោយមកទ្រង់បានសោយទិវង្គតនៅឆ្នាំ ៨៥៤ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ បរមេកេរ៍្តស្វរៈ ប្រែមកថា "ព្រះបាទ បរមទេវរាជ" រាជបល្លង្កទ្រង់ត្រូវបានសោយរាជ្យបន្តដោយបុត្រារបស់ទ្រង់ ព្រះបាទ ជ័យវរ្ម័នទី៣ ក្នុងឆ្នាំ ៨៥០ នៃ គ.ស ហើយទ្រង់បាន រៀបអភិសេកនឹងស្ត្រីម្នាក់ក្នុងរាជវង្សខ្ពង់ខ្ពស់ដូចគ្នា នាម "ធរណីន្ទ្រទេវី" ។

ឯកសារយោង

  • សិលាចរិកស្ដុកកក់ធំ ប្រែដោយ វិទ្យាស្ថានពុទ្ធសាសនា 2005.
  • Higham, Charles. អារិយ្យធម៌របស់អង្គរ ដោយ សារព័ត៌មានសាកលវិទ្យាល័យកាលីហ្វញ៉ាឆ្នាំ 2001.
  • Briggs, Lawrence Palmer. អាណាចក្រខ្មែរបុរាណ ប្រតិបត្ដិការនៃសង្គមទស្សនវិទូអាមេរិច 1951.
  • Mabbett, Ian and Chandler, David. The Khmers. Blackwell Publishers Ltd. 1996.
  • Coedès, Georges. Les capitales de Jayavarman II.. Bulletin de l'EFEO (Paris), 28 (1928).
  • Wolters, O. W. (1973)។ "Jayavarman II's Military Power: The Territorial Foundation of the Angkor Empire"។ The Journal of the Royal Asiatic Society of Great Britain and Ireland (Cambridge University Press) (1): 21-30។ JSTOR 25203407 
  • Jacques, Claude and Lafond, Philippe. The Khmer Empire: Cities and Sanctuaries from 5th to 13th Century. River Books [2007].
  • Jacques, Claude. La carrière de Jayavarman II., Bulletin de l'EFEO (Paris), 59 (1972): 205-220.
  • Jacques, Claude. On Jayavarman II., the Founder of the Khmer Empire. Southeast Asian Archaeology 3 (1992): 1-5.
  • Jackson, Rees and Dau Du Gau "The Khmer Empire: Jayavarman the II/History" (2001) (New-Zealand)
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.