ធរណីន្ទ្រវម៌្មទី១

Jump to navigation Jump to search
ធរណីន្ទ្រវម៌្មទី១
វ្រះបាទ
រជ្ជកាល គ.ស ១១០៧-១១១៣
រាជ្យមុន យុវរាជ
រាជ្យបន្ត សូយ៌្យវម៌្មទី២
ស្វាមី/មហេសី វិជយេន្ទ្រលក្ឝ្មី, បុត្រីនៃព្រះបាទហិរណ្យវម៌្ម និងមហេសីមួយអង្គទៀត
បុត្រ មហិធរាទិត្យ, ក្សត្រេន្ទ្រាទិត្យ, រាជបុត្រីដែលត្រូវជាមហេសីនៃមហិធរាទិត្យ
ព្រះនាមពេញ
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណីន្ទ្រវម្ម៌ទេវ
បច្ឆាមរណនាម
វ្រះបាទបរមនិស្កល្បទ
សន្តតិវង្ស មហិធរបុរ
បិតា ហិរណ្យវម៌្ម
មាតា ហិរណ្យលក្ឝ្មី
សាសនា ពុទ្ធសាសនា

វ្រះបាទធរណីន្ទ្រវម៌្មទី១ រជ្ជកាល (គ.ស ១១០៧-១១១៣) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណីន្ទ្រវម្ម៌ទេវ។ ព្រះ​បាទ​ធរណីន្ទ្រវម៌្ម​ទី១ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ​បាន​តែ​ត្រឹម ៥ ឆ្នាំ​ក៏​ស្ដេច​សោយ​ទិវង្គត​ទៅ​តាម​យថាកម្ម, រាជ​បណ្ឌិត​ថ្វាយ​ព្រះ​នាម​ព្រះ​បរម​សព​ថា ព្រះបរមមរណនាម បរមនិស្កល្បទ។ ព្រះបាទយុវរាជគ្មាន​ព្រះរាជ​បុត្រសំរាប់​ស្នង​រាជ្យ​បន្ត​ទេ។ ដូច្នេះ​រាជសម្បត្តិ​ត្រូវ​ធ្លាក់​មក​លើ​ព្រះបាទ​ធរណីន្ទ្រវម៌្ម​ទី​១​ ដែល​ជា​បង​បង្កើត​របស់​ព្រះបាទជយវម៌្មទី៦ និង​ព្រះបាទ​យុវរាជ។ បរិយាកាស​នៃ​ការ​ឡើង​សោយរាជ្យ កាលនោះ ​ព្រះធរណីន្ទ្រវម៌្មទី​១ នៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​នៅ​ឡើយ។ កាល​នោះ ព្រះអង្គ​បាន​ដាក់​ចិត្ត​គំនិត​រូបរាងកាយ​សំរាប់​បូជា​ថ្វាយ​ចំពោះ​ ព្រះពុទ្ធសាសនា​រួច​ជា​ស្រេច​ដែរ។ ព្រះអង្គ​ត្រូវ​សឹក​ចាក​សិក្ខាបទ មក​ទទួល​ព្រះរាជាភិសេក​ជា​ព្រះមហាក្សត្រ។ គឺ​ព្រាហ្មណ៍ទិវាករបណ្ឌិត​ទៀត​ដែល​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ព្រះរាជាភិសេក​ស្រោច​ទឹក តែងតាំង​ថ្វាយ​ព្រះអង្គ​តាម​លក្ខណៈ​ប្រពៃណី​សាសនា ដើម្បី​ឲ្យ​បាន​ទៅ​ជា​ព្រះមហាក្សត្រ​ពេញ​ច្បាប់។ សិលាចារឹកបាន​កត់​ទុក​មក​ថា “ព្រះអង្គ​មិន​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​រាជបល្លង្ក​ទេ។ តែ​ដោយសារ​មនុស្សម្នា​ជាច្រើន គ្មាន​អ្នក​ការពារ គ្មាន​ទី​ពំនាក់ បាន​មក​អង្វរ​ព្រះអង្គ ព្រះអង្គ​ក៏​សុខ​ចិត្ត​ទទួល​រាជសម្បត្តិ​តាម​សំណូម​ពរ” ។ ព្រះអង្គ​គ្រប់គ្រង​ប្រទេសជាតិ​ដោយ​សច្ចៈ​ យុត្តិធម៌ និង​ប្រុងប្រយ័ត្ន​ជានិច្ច។ ការ​ផែនដី: -ព្រះ​បាទ​ធរណីន្ទ្រវម៌្ម​ទី២ ទ្រង់​ទទួល​គ្រង​រាជ​សម្បត្តិ​ក្នុង​វ័យ​ជរា​ណាស់​ទៅ​ហើយ។ តាម​ប្រក្រតី​អំពី​ដើម​មក ទ្រង់​មាន​កិរិយា​សុភាព​ជា​សប្បុរស សព្វ​ព្រះ​រាជ​ហ្ឫទ័យ​និពន្ធ​ពាក្យ​កាព្យ តែ​ពាក្យ​កាព្យ​របស់​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​នោះ មិន​បាន​ប្រាកដ​មាន​នៅ​មក​ដល់​វេលា​នេះ​ទេ។ មក​ក្នុង​បច្ឆិមវ័យ​នេះ​ព្រះ​រាជ​ហ្ឫទ័យ​របស់​ព្រះ​អង្គ​ដេក​ដួល​ទៅ​តែ​ក្នុង​ផ្លូវ​ធម៌។ ការ​ផែនដី ទ្រង់​គ្រាន់​តែ​ថ្ងប​ទុក មិន​ឲ្យ​លិចលង់​ទៅ​ហួស​ពេក, ការ​កសាង​របស់​សំខាន់ៗ ដែល​ព្រះ​ហា​ក្សត្រិយ៍​មុនៗ ធ្លាប់​ធ្វើ​មក នឹង​ការ​កំរាប​ពួក​បះបោរ​នៅ​តាម​បច្ចន្តរដ្ឋ ដូច​យ៉ាង​ពួក​សៀម​តាំង​ឥស្សរភាព​នៅ​យោនក​ជើងសែន​នោះ ទ្រង់​មិន​បាន​សំដែង​ស្នា​ព្រះហស្ថ​ទុក​ទេ ប្រាកដ​តែ​ថា ទ្រង់​បាន​បន្ធូរ​បន្ថយ​តំលៃមុខ​ពន្ធដារ​ក្នុង​ព្រះ​នគរ​ឲ្យ​តិច​ចុះ ជា​ហេតុ​ឲ្យ​ធូរ​ស្រួល​ដល់​បណ្ដា​រាស្ត្រ​អ្នក​បង់ពន្ធ ដោយ​អំណាច​សេចក្ដី​សប្បុរស​របស់​ព្រះ​អង្គ។

ព្រះអង្គគោរព​គ្រប់​ច្បាប់​វិន័យ​ក្រឹត្យ​ក្រម​ដែល​មាន​នៅ​ក្នុង​សង្គម​ជាតិ។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបអភិសេក​ជាមួយ​នឹង​មហេសី​របស់​ព្រះបាទ​យុវរាជ ​ដែល​ត្រូវ​ជា​ប្អូន។ បើ​តាម​សិលាចារឹក​ដើម​ឡើយ ព្រះនាង​ត្រូវ​ជា​មហេសី​របស់​ព្រះបាទជយវម៌្មទី៦។ បន្ទាប់មក ព្រះនាង​បាន​ក្លាយ​ជា​មហេសី​របស់​ព្រះបាទ​យុវរាជ។ ក្រោយ​ដែល​ព្រះយុវរាជ​បាន​ចូល​ទិវង្គត ព្រះមហេសី​ដដែល​នេះ​បាន​ក្លាយ​ទៅ​ជា​ព្រះអគ្គមហេសី​របស់​ព្រះបាទ​ធរណីន្ទ្រវម៌្ម​ទី​១។ មហេសីអង្គនោះព្រះនាម វិជយេន្ទ្រលក្ឝ្មី

ក្នុង ​រជ្ជកាល​ព្រះអង្គ គេ​សង្កេត​ពុំ​ឃើញ​មាន​ឯកភាព ឬ​ការ​ចុះ​សំរុង​ស៊ីសង្វាក់​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ​ឡើយ។ ការ​បែកបាក់​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ការ​បែង​ចែក​ជា​ក្រុម​បក្ស​ពួក​បដិបក្ខ ក៏​កើត​មាន​ដែរ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ដឹង​ថា មាន​នាម៉ឺន​មន្ត្រី អ្នក​កាន់​សាសនា​តូច​ធំ មិន​បាន​ពេញ​ចិត្ត​នឹង​ព្រះមហាក្សត្រ​ទេ។ ឯ​បុព្វហេតុ​វិញ គេ​ពុំ​អាច​ដឹង​ជា​មក​អំពី​អ្វី​​ដែរ។ គេ​គ្រាន់​តែ​ដឹង​ថា ព្រាហ្មណ៍​ទិវាករបណ្ឌិត​ដែល​ធ្លាប់​តែ​ស្មោះ​ត្រង់​បំរើ​ព្រះបាទ​ជយវម៌្មទី៦ ព្រះបាទ​យុវរាជ រហូត​មក​ដល់​ព្រះអង្គ​ចូល​ទិវង្គត បែរ​ជា​ក្បត់​រួម​កំលាំង​ជាមួយ​និង​ព្រះបាទ​សូយ៌្យវម៌្ម​ទី​២ ទំលាក់ និង​ធ្វើ​ឃាត​ព្រះអង្គ​ទៅ​វិញ ។

ក្រោយ ​ដែល​សោយរាជ​សម្បត្តិ​នគរ​កម្ពុជា​បាន ​៥ ​ឆ្នាំ ព្រះបាទ​ធរណីន្ទ្រវម៌្មទី​១​ ត្រូវ​អស់​ព្រះជន្ម​ក្នុង​ គ.ស ​១១១២ ដោយ​ព្រះបាទ​សូយ៌្យវម៌្ម​ទី​២​ធ្វើ​ឃាត(ចៅសម្លាប់តា?)។ សិលាចារឹក​ប្រាសាទ​ជ្រុង ដែល​ស្ថិត​នៅ​ក្នុង​នគរធំ បាន​បញ្ជាក់​ថា មាន​ការ​ផ្ទុះ​អាវុធ ប្រយុទ្ធ​គ្នា​យ៉ាង​ សាហាវ​ខ្លាំង​ក្លា​អស្ចារ្យ។ តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ការ​ផ្ទុះ​អាវុធ​ក៏​ត្រូវ​ចប់​ទៅ​វិញ។ គឺ​ព្រះបាទសូយ៌្យវម៌្មទី២ ត្រូវជាព្រះនត្តារបស់ព្រះអង្គ សំរេចជោគជ័យ ដណ្ដើម​យក​បាន​រាជសម្បត្តិ​ពី​ព្រះបាទ​ធរណីន្ទ្រវម៌្ម​ទី​១។ ព្រឹត្តិការណ៍នេះត្រូវបានបង្ហើបឡើងដោយសិលាចារឹកភូមិធាតុ។ [១][២]

ពង្សាវលី

គោរម្យងារសំរាប់រាជ្យ
មុនដោយ
យុវរាជ
ក្សត្រនៃមហិធរបុរ
១១០៧–១១១៣
តដោយ
សូយ៌្យវម៌្មទី២

ឯកសារយោង

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.