ធរណីន្ទ្រវម៌្មទី២

Jump to navigation Jump to search
ធរណីន្ទ្រវម៌្មទី២
វ្រះបាទ
រជ្ជកាល កម្វុជទេឝ: ១១៥០ - ១១៦០
រាជ្យមុន សូយ៌្យវម៌្មទី២
រាជ្យបន្ត យឝោវម៌្មទី២
ស្វាមី/មហេសី ឝ្រីជយរាជចូឌាមណី
បុត្រ ជយវម៌្មទី៧
បច្ឆាមរណនាម
វ្រះបាទមហាបរមនិវ៌្វានបទ
សន្តតិវង្ស មហិធរបុរ
បិតា មហិធរាទិត្យ
មាតា រាជបុត្រីនៃព្រះបាទធរណីន្ទ្រវម៌្មទី១

វ្រះបាទធរណីន្ទ្រវម៌្មទី២ រជ្ជកាល (១១៥០-១១៦០) ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្មទី២ដែលជាបច្ឆាជនវ្រះបាទភវវម៌្មទី១ មានន័យថាក្សិតេន្ទ្រាទិត្យ និងមហិធរាទិត្យជាព្រះភាតានឹងគ្នា។ វ្រះបាទធរណីន្ទ្រវម៌្ម​ទី​២ ដែល​ជា​ភាតាអយ្យកា​មួយ​បង្កើត​នឹង​វ្រះបាទ​សូយ៌្យវម៌្មទី២ ត្រូវ​បាន​តែង​តាំង​ជា​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​គ.ស ​១១៥០។ ព្រះអង្គមានបច្ឆាមរណនាមថា វ្រះបាទមហាបរមនិវ៌្វានបទ

ព្រះអង្គអនុវត្ត​នយោបាយ​បន្ត​សង្គ្រាម​នឹង​នគរ​ចាម្ប៉ា​ដដែល។ កងទ័ព​ទាហាន​ខ្មែរ​ដែល​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ចាម​ត្រូវ​ស្ថិត​នៅ​ក្រោម​ បទបញ្ជា​របស់​ព្រះរាជ​បុត្រ​ព្រះអង្គ ដែល​ថ្ងៃ​ក្រោយ​ក្លាយ​ទៅ​ជា​វ្រះបាទ​ជយវម៌្មទី៧។ កាល​ណោះ ព្រះអង្គ​ព្រះជន្ម​ទើប​តែ​បាន​ ២៥ ​វស្សាតែប៉ុណ្ណោះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​លើក​ទ័ព​ចូល​ប្រយុទ្ធ​នៅ​មុខ​ព្រះរាជធានី​ចាម​ វិជយ ព្រះអង្គ​បាន​ទទួល​ដំណឹង​យ៉ាង​ចុក​ចាប់​មក​ថា បិតា​ព្រះអង្គ​សុគត ហើយ​ព្រះ​យឝោវម៌្ម​ទី​២​បាន​ឡើង​គ្រង​រាជសម្បត្តិ​នគរ​កម្ពុជា គឺ​នៅ​ក្នុង ​គ.ស ​១១៦០។ ព្រះអង្គ​នៅ​ស្ងៀម​ស្ងាត់ មិន​បញ្ចេញ​ឥរិយាបថ​ក្រេវក្រោធ​ឡើយ។ ព្រះអង្គ​បែរ​ជា​គោរព​បូជា និង​តាំង​ចិត្ត​ស្មោះ​ត្រង់​ភក្ដី​ចំពោះ​ព្រះរាជា​ថ្មី​ជានិច្ច។ ព្រះអង្គ​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ ប្រយុទ្ធ​នឹង​កងទ័ព​ចាម។ ព្រះជយវម៌្មបាន​វាយ​កំទេច​បំផ្លាញ​ខេត្ត​ខណ្ឌ​ចាម​អស់​ជាច្រើន។[១]

សព្វវចនាធិប្បាយអ្យីហាយកត់ត្រាថានៅឆ្នាំ ១១៥៥ “ចឹនឡាលួកហ៊ូ” (នោះគឺកម្វុជទេឝ) បានបញ្ជូនថ្វាយដំរីពីរក្បាលជាសួយដល់អធិរាជសុង។[២]


ពង្សាវលី

សូមមើលផង

ឯកសារយោង

  1. http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-char/
  2. Wang Yinglin, Yu Hai, Taipei Hua wen shu ju, Minguo 53, 1964, Reprint of 1343 edn., vol.6, cap.154, 33.

តំណខាងក្រៅ

គោរម្យងារសំរាប់រាជ្យ
មុនដោយ
សូយ៌្យវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១១៥០–១១៦០
តដោយ
យឝោវម៌្មទី២


The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.