សាសនា​សកល

(ត្រូវបានបញ្ជូនបន្តពី សាសនាសកល)
Jump to navigation Jump to search

មាតិកា

សាសនា​ផ្តោត​ជំនឿ​លើ​ព្រះ​អាទិទេព​មួយ​អង្គ

សាសនា​យូដា (Judaism)

 ប្រជាជនជ្វីហ្វ ដែលជាប្រទេសតូចមួយ នៅតំបន់មេឌីទែរ៉ាណេ ត្រង់ដែនដីប៉ាឡេស្ទីន និងអ៊ីស្រាអែលសម័យកាលបច្ចុប្បន្ន គឺជាប្រជាជន ដែលបានបង្កើតមុនគេ នូវមនោគមន៍វិជ្ជាសាសនាដ៏ថ្មីស្រឡាងមួយ ដោយមានមូលដ្ឋានលើជំនឿថា ព្រះពិតមានតែមួយ គឺព្រះជាម្ចាស់ ដែលបានបង្កើត និងមានអំណាចលើអ្វីៗទាំងអស់នៅលើចក្រវាលទាំងមូល។ មនោគមន៍វិជ្ជាសាសនារបស់ពួក ជ្វីហ្វនេះ គេឲ្យឈ្មោះថា “សាសនាយូដា” (Judaism)។

សាសនាគ្រិស្ត (Christianity)

យើងដឹងហើយថា ប្រជាជនជ្វីហ្វ ដែលជាប្រទេសតូចមួយ នៅតំបន់មេឌីទែរ៉ាណេ ត្រង់ដែនដីប៉ាឡេស្ទីន និងអ៊ីស្រាអែលសម័យកាលបច្ចុប្បន្ន គឺជាប្រជាជន ដែលបានបង្កើតមុនគេ នូវមនោគមន៍វិជ្ជាសាសនាដ៏ថ្មីស្រឡាងមួយ ដោយមានមូលដ្ឋានលើជំនឿថា ព្រះពិតមានតែមួយ គឺព្រះជាម្ចាស់ ដែលបានបង្កើត និងមានអំណាចលើអ្វីៗទាំងអស់នៅលើចក្រវាលទាំងមូល។ មនោគមន៍វិជ្ជាសាសនារបស់ពួក ជ្វីហ្វនេះ គេឲ្យឈ្មោះថា “សាសនាយូដា” (Judaism)។

ក៏ប៉ុន្តែ កាលពី២ពាន់ឆ្នាំមុន សាសនាយូដានេះបានបែកមែកធាង ទៅជាសាសនាថ្មីមួយទៀត គឺ គ្រិស្តសាសនា។

យូដា និងគ្រិស្តសាសនា៖ ដំណើររឿងរួម

សាសនាយូដា របស់ជនជាតិជ្វីហ្វ និងគ្រិស្តសាសនា ដែលជាសាសនាគោរពដោយប្រជាជនភាគច្រើនលើសលុប នៅលើពិភពលោកនាពេលបច្ចុប្បន្ន តាមពិតមានដំណើររឿងដើមរួមគ្នា គឺដំណើររឿង ដែលមានកត់ត្រាទុកនៅក្នុងសញ្ញាចាស់ (old Testament) នៃគម្ពីរ ប៊ីប (Bible) ឬគម្ពីរតូរ៉ា(Torah) របស់ពួកជ្វីហ្វ (Jews)។

សាសនាយូដា និងគ្រិស្តសាសនាមានជំនឿដូចគ្នាភាគច្រើន ដូចជា ជំនឿទៅលើព្រះតែមួយ ដែលបង្កើតគ្រប់អ្វីៗទាំងអស់។ ជំនឿបែបសុទិដ្ឋិនិយមថា ថ្ងៃអនាគតអ្វីៗអាចនឹងប្រសើរឡើង ហើយមនុស្សជាតិចាំបាច់ត្រូវតែខិតខំប្រឹងប្រែង ដើម្បីឲ្យស្ថានភាពរបស់ខ្លួនបានប្រសើរឡើង។ មនុស្សចាំបាច់ត្រូវតែចេះងើបឡើងរើបម្រះពីការជិះជាន់ ដោយមិនត្រូវដេករង់ចាំវាសនា ឬផ្តេកផ្តួលទទួលភាពអយុត្តិធម៌ ដោយចាត់ទុកថា ជាផល ដែលបានមកពីកម្ម ដែលខ្លួនបានធ្វើពីមុន។ ទាំងសាសនាយូដា ទាំងគ្រិស្តសាសនា សុទ្ធតែមានជំនឿដូចគ្នាថា ព្រះបានបង្កើតមនុស្សទាំងអស់ឲ្យមានសិទ្ធិស្មើគ្នា មិនថាស្រី មិនថាប្រុស មិនថាជាតិសាសន៍ ឬពណ៌សម្បុរអ្វីនោះទេ ដែលនេះគឺជាចំណុចចាប់ផ្តើម ដែលឈានទៅបង្កើតទស្សនាទាននៃសិទ្ធិមនុស្សជាសកល ក្នុងពេលបច្ចុប្បន្ន។

ក៏ប៉ុន្តែ សាសនាយូដា និងគ្រិស្តសាសនា បានដើរមកដល់ផ្លូវបំបែក ជាមួយនឹងការចាប់កំណើតរបស់ព្រះយេស៊ូវ នៅស្រុកណាសារ៉ែត ដែនដីអ៊ីស្រាអែល។ ការចាប់កំណើត ដែលជាចំណុចចាប់ផ្តើមនៃសករាជថ្មី ក្នុងប្រក្រតិទិន(calendar)របស់ពិភពលោកបច្ចុប្បន្ន គឺ “គ្រិស្តសករាជ”។

យូដា និងគ្រិស្តសាសនា៖ ផ្លូវបំបែក

សម្រាប់អ្នកកាន់គ្រិស្តសាសនា គេមានជំនឿថា ព្រះយេស៊ូវ គឺជាព្រះសង្រ្គោះ (ដែលគេហៅថា “យេស៊ូវគ្រីស្ត”) ដែលមកជួយរំដោះមនុស្សពីអំពើបាប និងពីទំនៀមទម្លាប់ដ៏ចាស់គំរឹល និងដ៏តឹងតែងរបស់សាសនាយូដា ដូចជា ការកាត់ស្បែកចុងលិង្គ និងការហាមឃាត់មិនឲ្យទទួលទានសាច់សត្វនេះ ឬសត្វនោះ ជាដើម។ ម្យ៉ាងទៀត តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ព្រះជាម្ចាស់ទ្រង់គឺជាវិញ្ញាណ ដែលមានវត្តមាន នៅគ្រប់ទីកន្លែងទាំងអស់ មិនមែននៅតែក្នុងវិហារនោះទេ។ ដូច្នេះ មនុស្សគ្រប់គ្នាអាចអធិដ្ឋានទៅព្រះ ពីគ្រប់ទីកន្លែងទាំងអស់ ហើយអាចទាក់ទងដោយផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ ដោយមិនចាំបាច់ឆ្លងកាត់តាមមន្រ្តីសង្ឃ ដូចជាទំនៀមទម្លាប់របស់សាសនាយូដា នោះទេ ។

ការបង្រៀនទាំងអស់នេះហើយ ដែលធ្វើឲ្យមន្រ្តីសង្ឃនៃសាសនាយូដា ដែលមិនត្រឹមតែបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវថាជាព្រះសង្រ្គោះនោះទេ ក៏ប៉ុន្តែ ថែមទាំងចាត់ទុកព្រះអង្គថាជាអ្នកបះបោរប្រឆាំងនឹងសាសនាយូដាទៀតផង។ ដូច្នេះហើយបានជាពួកគេចាប់បញ្ជូនព្រះអង្គទៅឲ្យអាជ្ញាធររ៉ូមប្រហារជីវិត នៅលើឈើឆ្កាង។

សាវ័ករបស់ព្រះយេស៊ូវ ដែលមានជំនឿថា ព្រះអង្គបានរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី បាននាំគ្នាបន្តចែកចាយសេចក្តីបង្រៀនរបស់ព្រះអង្គ ទៅដល់មនុស្សគ្រប់គ្នា ហើយបានបង្កើតជាវិហារ ឬក្រុមជំនុំ និងសហគមន៍ ដែលគេហៅថា គ្រីស្ទាន គឺអ្នកដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ត។ សហគមន៍ដែលបានរីកសាយកាន់តែធំឡើងៗ រហូតទៅស្ទើរតែពាសពេញពិភពលោក។

គ្រិស្តសាសនា និងចក្រភពរ៉ូម

នៅក្នុងពេលបច្ចុប្បន្ននេះ គ្រិស្តសាសនា គឺជាសាសនា ដែលមានអ្នកគោរពច្រើនជាងគេបង្អស់ នៅលើពិភពលោក។ បើគិតជាសរុប គ្រប់និកាយទាំងអស់ គ្រិស្តសាសនិកជននៅទូទាំងពិភពលោក មានចំនួនជាង ២ ពាន់លាននាក់ ធៀបនឹងអ្នកកាន់សាសនាអ៊ីស្លាម ដែលមានប្រហែល ១ ពាន់ ៥ រយលាននាក់ និងអ្នកកាន់ពុទ្ធសាសនា ប្រមាណជា ១ ពាន់ ២ រយលាននាក់។

មានអ្នកខ្លះបានចោទជាសំណួរឡើងថា តើហេតុអ្វីបានជាគ្រិស្តសាសនាអាចពង្រីកឥទ្ធិពលរបស់ខ្លួន រហូតក្លាយទៅជាសាសនាដ៏ធំបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ? សម្រាប់អ្នកកាន់គ្រិស្តសាសនា ចម្លើយ គឺសាមញ្ញបំផុត៖ ដោយសារតែនេះជាសាសនានៃសេចក្តីពិត ជឿទៅលើព្រះពិត ដែលមានតែមួយ។ សម្រាប់អ្នកប្រវត្តិសាស្រ្តខ្លះទៀត គេបានព្យាយាមបកស្រាយតាមបែបប្រវត្តិសាស្រ្ត ដោយគេគិតថា ការរីកសាយភាយនៃគ្រិស្តសាសនា ក៏មិនខុសពីការរីកសាយភាយនៃអរិយធម៌ក្រិកដែរ គឺមានកត្តាចម្បងដូចគ្នា នោះគឺចក្រភពរ៉ូម។ ចក្រភពរ៉ូម ដែលពីដំបូងបានបៀតបៀន ធ្វើទុក្ខបុកម្នេញ ពួកអ្នកកាន់គ្រិស្តសាសនា បានក្លាយបន្តិចម្តងៗទៅជាចក្រភពនៃគ្រិស្តសាសនា។ នៅសតវត្សរ៍ទី៤គ.ស អធិរាជនៃចក្រភពរ៉ូម ឈ្មោះ កុងស្តង់តាំង (Constantin) ដែលកាន់អំណាចពីឆ្នាំ៣០៦ ដល់ឆ្នាំ៣៣៧គ.ស បានប្រែខ្លួនជាគ្រិស្តសាសនិកជន ហើយបានកំណត់ឲ្យចក្រភពរ៉ូមយកគ្រិស្តសាសនា ជាសាសនារបស់រដ្ឋ ហើយឥទ្ធិពលនៃគ្រិស្តសាសនាក៏បានរីកសាយភាយ ទៅតាមអំណាចនៃចក្រភពរ៉ូម។ ក៏ប៉ុន្តែ ដោយសារចក្រភពរ៉ូមត្រូវបានពុះចែកជាពីរ គឺចក្រភពរ៉ូមខាងលិច មានរាជធានី នៅរ៉ូម និងចក្រភពរ៉ូមខាងកើត មានរាជធានីនៅកង់ស្តង់ទីណូប អាជ្ញាធរគ្រប់គ្រងវិហារគ្រិស្តសាសនានៃចក្រភពរ៉ូមក៏មានការបែងចែកជាពីរដែរ គឺខាងកើត និងខាងលិច។

គ្រិស្តសាសនា៖ កាតូលិក និងអ័រតូដុក្ស៍

នៅពេលដែលចក្រភពរ៉ូមត្រូវដួលរលំ នៅឆ្នាំ៤៧៦ គ្រិស្តសាសនាខាងកើត និងខាងលិច ក៏ត្រូវស្ថិតក្រោមអំណាចនយោបាយដាច់ពីគ្នាស្រឡះ ហើយគ្រិស្តសាសនាទាំងពីរក៏ចាប់ផ្តើមដើរតាមគន្លងផ្លូវផ្សេងគ្នាបន្តិចម្តងៗ រហូតដល់ឆ្នាំ១០៥៤ ក៏បែកទៅជានិកាយពីរដាច់ពីគ្នាស្រឡះ គឺគ្រិស្តសាសនានៃអតីតចក្រភពរ៉ូមខាងលិច បង្កើតទៅជានិកាយរ៉ូម៉ាំងកាតូលិក ដែលមានសម្តេចប៉ាប នៅបុរីវ៉ាទីកង់ គឺជាប្រមុខដឹកនាំ ហើយគ្រិស្តសាសនានៃចក្រភពរ៉ូមខាងកើត (ប៊ីហ្សង់តាំង) បង្កើតទៅជានិកាយអ័រតូដុក្ស៍ (Orthodox) ដែលបច្ចុប្បន្នមានវត្តមានច្រើននៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើត និងនៅតំបន់មជ្ឈិមបូព៌ា។

នៅដើមសតវត្សរ៍ទី១៦ គ្រិស្តសាសនានិកាយរ៉ូម៉ាំងកាតូលិកក៏បានបែកទៅជានិកាយថ្មីមួយទៀត ដែលជានិកាយធំទី៣ នៃគ្រិស្តសាសនាបច្ចុប្បន្ន គឺនិកាយប្រូតេស្តង់៕

និកាយ កាតូលិក (Catholics)

និកាយ ប្រូតេស្តង់ត៍ (Protestantism)

និកាយ លូធ័ររីន (Lutherianism)

និកាយ ណាសារីន

និកាយ ស្មបន្ទាល់ព្រះយេហូវ៉ា (Jehovah's Witnesses)

អំពី​សាក្សី​ព្រះ​យេហូវ៉ា

និកាយ ម៉័រម៉ឹន (Mormons)

nn

និកាយ បាប់ទីស្ទ

និកាយ ប្រេសប៊ីធ័ររៀន

និកាយ ស័លវេស្ហឹនអាមី

និកាយ ខ្វេឃ័រ

និកាយ ខ័លវិន

សាសនា​ឥស្លាម

ក្រោយការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ នៅ​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ​ឯណោះវិញ ពិភពអារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន ជាមួយ​នឹង​ការ​ចាប់កំណើត​នៃសាសនា​ថ្មីមួយ គឺ​សាសនា​អ៊ីស្លាម ដោយ​មាន​មហាម៉េដ​ជា​ព្យាការី។

មហាម៉េដ​កើតនៅ​អំឡុង​ឆ្នាំ​៥៧០​គ.ស នៅ​ទីក្រុង​ម៉ិកកា (Mecca) ក្នុង​ឧបទ្វីបអារ៉ាប់ (ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​បច្ចុប្បន្ន)។ នៅ​ក្នុង​អំឡុង​ពេលនោះ ទីក្រុង​ម៉ិកកា គឺ​ជា​ក្រុង​ជំនួញ​ដ៏​សំខាន់មួយ ដែល​ជា​ចំណុច​កណ្តាល​ភ្ជាប់​ផ្លូវ​ជំនួញ ពី​អឺរ៉ុប រហូតដល់​អាស៊ី។

ដំណើរជីវិត​ពិត​របស់​មហាម៉េដ មាន​ភាព​ស្រពិចស្រពិល​ច្រើន ដែល​គេ​ពិបាក​នឹង​ធ្វើការ​បែងចែក​ឲ្យ​បាន​ច្បាស់​រវាង​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ និង​អ្វី​ដែល​ជា​សាច់រឿង ដែល​គេ​និទាន​តៗ​គ្នា។

ជាទូទៅ មហាម៉េដ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ដ៏​ចំណានម្នាក់ ដែល​ធ្វើដំណើរ​ចុះឡើង ចាប់តាំង​ពី​តំបន់​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ រហូតទៅដល់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ធ្វើការ​ជួញដូរ។ ក៏ប៉ុន្តែ តាមជំនឿ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហាម៉េដ ដែ​លមាន​វ័យ​​ ៤០ឆ្នាំ បាន​ទទួលនូវ​សេចក្តីបង្រៀន​ពីព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ល្អាង​ភ្នំមួយ ក្បែរ​ទីក្រុង​ម៉ិកកា។ មហាម៉េដ បាន​យក​សេចក្តីបង្រៀន​អស់ទាំងនោះ ទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀត។

មាន​អ្នកខ្លះ​​បាន​ចាប់ផ្តើម​ជឿ​ថា មហាម៉េដ គឺ​ជា​ព្យាការី​របស់​ព្រះ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ មហាម៉េដ ក៏​មាន​សត្រូវ​ច្រើន​ដែរ ដោយសារ​តែ​មាន​ការ​ប្រឆាំង​ជំទាស់​នឹង​សេចក្តីបង្រៀន​របស់​មហាម៉េដ ដែល​ថា ព្រះពិត​មានតែមួយ ហើយ​ការ​ថ្វាយបង្គំ​រូបសំណាក គឺ​ជា​ការ​ខុសឆ្គង។ ការគោរព​ និង​ថ្វាយបង្គំ​ព្រះ​ ដែល​មាន​ច្រើន​បែប ច្រើន​ប្រភេទ តំណាង​ដោយ​រូបសំណាក គឺ​ជា​ជំនឿសាសនា​របស់​អ្នក​ក្រុង​ម៉ិកកា នៅ​ក្នុង​អំឡុង​ពេលនោះ។

ដោយ​មាន​ការ​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង នៅ​ឆ្នាំ​៦២២ មហាម៉េដ រួមជាមួយ​នឹង​​អ្នក​ស្មោះស្ម័គ្រ​មួយក្រុម​តូច ក៏​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះ​ថា មេឌីណា (Medina) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ​ខាងជើង​ម៉ិកកា (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​នេះ​ដែរ)។ នៅទីនោះ មហាម៉េដ​ បាន​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​ជឿលើ​សាសនា​អ៊ីស្លាម។ ក្នុងពេល​ជាមួយគ្នា​នោះ ដោយសារ​តែ​ម៉ិកកា និង​មេឌីណា មាន​ជម្លោះ​ប្រដាប់អាវុធ​នឹង​គ្នា មហាម៉េដ ដែល​ជា​ព្យាការី និង​ជា​មេដឹកនាំ​សាសនា​អ៊ីស្លាម ក៏​បាន​ក្លាយទៅជា​មេដឹកនាំ​កងទ័ព​ផងដែរ។

៨ឆ្នាំ​ក្រោយ​ពី​បាន​ភៀសខ្លួន​ទៅ​មេឌីណា មហាម៉េដ បានវិលត្រឡប់​មកកាន់​ទីក្រុង​ម៉ិកកា​វិញ ក៏ប៉ុន្តែ មកជាមួយ​នឹង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​បាន​វាយលុកចូល​​កាន់កាប់​ក្រុង​ម៉ិកកា ទីកន្លែង​កំណើត​របស់​លោក និង​ជា​ទី​ដែល​លោក​ទទួលមរណភាព ២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​៦៣២។ ម៉ិកកា និង​មេឌីណា បានបន្ត​​ជា​ទីក្រុង​ដ៏​សក្ការៈ​ បំផុត​របស់​សាសនា​អ៊ីស្លាម​រហូតមកទល់​នឹង​ពេលបច្ចុប្បន្ននេះ។

សេចក្តីបង្រៀន​របស់​មហាម៉េដ ត្រូវបាន​គេ​កត់ត្រាទុក​នៅ​ក្នុង​គម្ពីរ​កូរ៉ាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សាសនា​អ៊ីស្លាម។ គោលជំនឿ​របស់​សាសនា​អ៊ីស្លាម មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ជំនឿ​របស់​សាសនា​យូដា និង​គ្រឹស្តសាសនា​ដែរ គឺ​ជឿ​ថា ព្រះពិត​មានតែមួយ គឺ​ព្រះជាម្ចាស់ ដែល​បង្កើត​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល។

តាមការពិត អ្នកកាន់សាសនា​អ៊ីស្លាម​ជឿថា ព្រះ​ជាម្ចាស់​ដែល​ពួកគេ​គោរព និង​ព្រះ​​របស់​ពួកជ្វីហ្វ និង​គ្រីស្ទាន គឺ​ជា​តួអង្គព្រះដូចគ្នា​តែមួយ គឺ​អាឡាហ៍ (Allah) ហៅ​តាម​ភាសា​អារ៉ាប់ ឬ​យេហូវ៉ា (Jehovah) ហៅតាម​ភាសាហេព្រើ ហើយ​ដំណើររឿង​នៃ​សាសនា​ទាំង៣នេះ មាន​ដើមកំណើត​ចេញ​ពី​ប្រភព​តែមួយ ចាប់តាំង​ពី​អាប្រាហាំ និង​ម៉ូសេ រហូតដល់​ព្រះយេស៊ូវ។

តាមជំនឿ​របស់​សាសនា​អ៊ីស្លាម ប្រជាជន​អារ៉ាប់ និង​ជ្វីហ្វ មាន​បុព្វបុរស​ដើមតែមួយ គឺ​អាប្រាហាំ (Abraham) ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​ហៅថា អ៊ីប្រាហ៊ីម (Ibrahim)។ អាប្រាហាំ ឬ​អ៊ីប្រាហ៊ីម មាន​កូន​ប្រុសពីរនាក់ គឺ​​អ៊ីស្មាអែល (Ismaël) ជា​កូនច្បង ក៏ប៉ុន្តែ ជាកូនក្រៅច្បាប់​ជាមួយ​នឹង​ស្រីបម្រើ​ឈ្មោះ​ហាការ និង​អ៊ីសាក់ (Isaac) ជាកូនទីពីរ តែ​ជា​កូន​ស្របច្បាប់​។ អ្នកកាន់​សាសនា​អ៊ីស្លាម​ជឿ​ថា ពួក​អារ៉ាប់​គឺ​ជា​កូនចៅ​របស់​អ៊ីស្មាអែល ចំណែក​ឯពួកជ្វីហ្វ គឺ​ជា​កូនចៅ​របស់​អ៊ីសាក់។

ស្ទើរតែ​គ្រប់​ព្យាការី​ទាំងអស់ នៅ​ក្នុង​គម្ពីរ​តូរ៉ា​នៃ​សាសនាយូដា និង​គម្ពីរប៊ីប នៃ​សាសនា​គ្រឹស្ត ក៏​ត្រូវ​បាន​សាសនា​អ៊ីស្លាម​ទទួលស្គាល់​ថា​ជា​ព្យាការី ដែល​ជា​អ្នក​នាំសារ​​របស់​ព្រះ​ដូចគ្នា​ដែរ ដោយ​គ្រាន់តែ​ពួកគេ​យល់ថា សេចក្តីបង្រៀន​របស់​ព្យាការី​អស់ទាំងនេះ​ត្រូវ​បាន​​ពួក​ជ្វីហ្វ និង​ពួក​គ្រីស្ទាន​យក​មក​ផ្សព្វផ្សាយ និង​អនុវត្ត​​ខុស​ពី​ខ្លឹមសារ​ដើម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះ​បញ្ជូន​មហាម៉េដ ឲ្យ​មក​ធ្វើ​ជា​ព្យាការី​ចុងក្រោយបង្អស់ ដើម្បី​​​នាំបន្ទូល​ពិត​របស់​ព្រះ និង​កែតម្រូវ​សេចក្តីបង្រៀន​មុនៗ​។

នៅ​ក្នុង​ប្រវត្តិ​នៃ​សាសនា​អ៊ីស្លាម គេឃើញ​ថា មហាម៉េដ​មិនត្រឹមតែ​បាន​បង្កើត​សាសនា​អ៊ីស្លាម​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​បាន​បង្រួបបង្រួម​ក្រុមកុលសម្ព័ន្ធ​អារ៉ាប់ ហើយ​បង្កើត​ទៅជា​រដ្ឋ​មួយ​​ផងដែរ។ មហាម៉េដ មាន​តួនាទី គឺ​ជា​មេដឹកនាំ​សាសនា​ផង ជា​មេដឹកនាំ​នយោបាយ​ផង និង​ជា​មេដឹកនាំ​កងទ័ព​ផង។ នៅ​ពេល​មហាម៉េដ​ទទួលមរណភាព នៅ​ឆ្នាំ​៦៣២ បញ្ហា​មួយ​ក៏​បាន​ផ្ទុះឡើង គឺ​​បញ្ហា​អ្នក​ស្នងតំណែង​ ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​មហាម៉េដ​បាន​បង្កើត និង​បន្សល់ទុក។

នៅពេលនោះ សហគមន៍​អ៊ីស្លាម​ភាគច្រើន​​យល់ថា កាលនៅរស់ មហាម៉េដ​បាន​ជ្រើសរើស​​ អាប៊ូ បាគ័រ (Abu Bakr) ដែល​ជា​មនុស្ស​ជំនិត​ឲ្យ​​​ស្នងតំណែង​​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម។ ក៏ប៉ុន្តែ មាន​សហគមន៍​អ៊ីស្លាម​មួយ​ផ្នែក​តូច​ជំទាស់ ដោយ​ពួកគេ​យល់ថា អ្នក​ដែល​​មហាម៉េដ​ជ្រើសរើស​ឲ្យ​​​ស្នងតំណែង​មហាម៉េដ គឺ អាលី (Ali) ដែល​ជា​មនុស្ស​ជំនិតផង ជា​កូនប្រសារផង និង​ជា​បងប្អូន​ជីដូនមួយ​ផង​របស់​មហាម៉េដ។

នៅទីបំផុត គឺ​អាប៊ូ បាគ័រ ដែល​ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ស្នងតំណែង​មហាម៉េដ។ ក៏ប៉ុន្តែ ការប្រេះឆា​គ្នា​ក៏​បាន​កើតឡើង​រវាង​សហគមន៍​អ៊ីស្លាម​ទាំងពីរ។ ភាពប្រេះឆា ដែល​បាន​រាលដាល​ រហូត​​ធ្វើ​ឲ្យ​សាសនាអ៊ីស្លាម​ត្រូវ​ពុះចែក​ជា​ពីរក្រុម​ផ្សេងគ្នា រហូតមកទល់នឹង​ពេលបច្ចុប្បន្ន គឺ​​និកាយ​ស៊ុននីត និង​និកាយ​ស្ហ៊ីអ៊ីត។ អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយស៊ុននីត ដែល​មាន​ភាគច្រើន ជឿ​ថា អាប៊ូ បាគ័រ ជា​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​អ៊ីស្លាម។ ចំណែក​អ្នក​កាន់​សាសនាអ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ជឿ​ថា ​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​អ៊ីស្លាម គឺ​អាលី។ អ្នក​កាន់​និកាយ​ទាំងពីរ​នេះ នៅតែ​មើលមុខគ្នា​មិនចំ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ៕

ភាពរុងរឿង​នៃ​ចក្រភព​អារ៉ាប់ ពី​សតវត្សរ៍​ទី៧ ​ដល់​សតវត្សរ៍​ទី១៣

នៅសតវត្សរ៍​ទី៧ សាសនា​ថ្មីមួយ បាន​ចាប់កំណើតឡើង នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់ (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន) គឺ​សាសនា​អ៊ីស្លាម ដោយមាន​មហាម៉ាត់​ជា​ព្យាការី។ សម្រាប់​អ្នក​មិន​កាន់សាសនា​អ៊ីស្លាម មហាម៉ាត់ គឺ​ជា​អ្នក​បង្កើត​សាសនា​អ៊ីស្លាម​ ក៏ប៉ុន្តែ អ្នក​កាន់​សាសនា​អ៊ីស្លាមវិញ​យល់ថា អ៊ីស្លាម​មាន​តាំង​ពីយូរណាស់មកហើយ ចំណែក​មហាម៉ាត់ គ្រាន់តែ​ជា​ព្យាការីចុងក្រោយ ដើម្បី​នាំសារ​របស់​ព្រះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងណា​ក៏ដោយ ការលេចមុខ​របស់​មហាម៉ាត់ និង​សាសនា​អ៊ីស្លាម នៅ​ឧបទ្វីបអារ៉ាប់ គឺ​ជា​របត់ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពិភព​អារ៉ាប់។

នៅមុន​មហាម៉ាត់ បណ្តាជន​អារ៉ាប់​នៅមិនទាន់​បង្កើត​ជា​រចនាសម្ព័ន្ធ​រដ្ឋ​ត្រឹមត្រូវ​នៅឡើយទេ ដោយពួកគេ​រស់នៅ​ជា​លក្ខណៈ​កុលសម្ព័ន្ធ​​ផ្សេងៗ​ដាច់ពី​គ្នា ហើយ​កុលសម្ព័ន្ធនីមួយៗ គោរព​បូជា​​ព្រះ​រៀងៗ​ខ្លួន​ផ្សេង​ពីគ្នា គឺ​ ព្រះ​ដែល​តំណាង​ដោយ​រូបសំណាក។

មហាម៉ាត់​បាន​នាំនូវ​សេចក្តីបង្រៀន​ថ្មីមួយ​ដល់​កុលសម្ព័ន្ធ​អារ៉ាប់ គឺថា ​ការ​ថ្វាយបង្គំរូបព្រះ​ជា​ការ​ខុសឆ្គង ពីព្រោះ​ថា ព្រះពិត​មិនត្រូវ​ការ​រូប​សំណាក​ជា​តំណាង ហើយ​ព្រះពិត​មាន​តែ​មួយអង្គគត់ ដែល​ជា​ព្រះ​របស់​មនុស្ស​គ្រប់គ្នា។ មនោគមន៍វិជ្ជា​សាសនា​ថ្មីនេះ គឺ​ជា​មូលដ្ឋាន​ដ៏សំខាន់មួយ ដែល​ឈាន​ទៅ​បង្រួបបង្រួម​ក្រុមកុលសម្ព័ន្ធ​អារ៉ាប់ ឲ្យ​ទៅ​ជា​សហគមន៍​តែមួយវិញ គឺ​សហគមន៍​អ៊ីស្លាម។ លើសពីនេះ​ទៅទៀត មហាម៉ាត់​បាន​​រៀបចំ​​ឲ្យ​សហគមន៍​អ៊ីស្លាម​នេះ​មាន​រចនាសម្ព័ន្ធដឹកនាំ​ត្រឹមត្រូវ ក្នុង​លក្ខណៈ​​​ជា​រដ្ឋ​មួយ។

គិតត្រឹមឆ្នាំ ៦៣២ ក្រោម​ការដឹកនាំ​របស់​មហាម៉ាត់ អារ៉ាប់​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​ រហូត​បាន​កាន់កាប់​ឧបទ្វីប​អារ៉ាប់​ទាំងមូល ពោលគឺ ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត បារ៉ែន អារ៉ាប់រួម អូម៉ង់ និង​យេមែន នៃ​សម័យកាល​បច្ចុប្បន្ន។

នៅក្រោយ​មរណភាព​របស់​មហាម៉ាត់ នៅ​ឆ្នាំ​៦៣២ ថ្វីដ្បិត​តែ​សហគមន៍​អ៊ីស្លាម​មាន​ការខ្វែងគំនិត​គ្នា​ ពីរឿង​អ្នក​ស្នងតំណែង​មហាម៉ាត់ ក៏ប៉ុន្តែ អារ៉ាប់​នៅតែ​មាន​កម្លាំង​ខ្លាំង ហើយ​បន្ត​ពង្រីក​ទឹកដី​របស់​ខ្លួនតទៅទៀត រហូត​ទៅដល់​ព្រំដែន​នៃ​ចក្រភព​ប៊ីហ្សង់តាំង (ចក្រភពរ៉ូម​ខាង​កើត)។

សង្រ្គាម​រវាង​អារ៉ាប់ និង​ចក្រភព​ប៊ីហ្សង់តាំង​ក៏​បាន​ផ្ទុះឡើង នៅ​ឆ្នាំ​៦៣៤។ នៅ​ក្នុង​សង្រ្គាម​នេះ ចក្រភព​អារ៉ាប់​បានវាយ​ដណ្តើម​កាន់កាប់​ខេត្តម្តងមួយៗ​របស់​ចក្រភព​ប៊ីហ្សង់តាំង គឺ​ ស៊ីរី (៦៣៧) អេហ្ស៊ីប និង​អារមេនី (៦៣៩) និង​តំបន់​អាហ្វ្រិក​ខាងជើង (៧០៩)។ នៅ​ឆ្នាំ​៧១២ កងទ័ព​អារ៉ាប់​បាន​ឆ្លង​ច្រកសមុទ្រ​ហ្ស៊ីប្រាល់តារ (Gibraltar) ហើយ​វាយលុក​ចូល​ទៅដល់​អេស្ប៉ាញ។ ក្រោយ​ពី​វាយយក​អេស្ប៉ាញ កងទ័ព​អារ៉ាប់​ក៏​បាន​ឆ្លង​ជួរភ្នំ​ពីរ៉េណេ (Pyrénées) ចូល​ទៅដល់​ប៉ែក​ខាង​ត្បូង​ហ្គោល (បារាំង​បច្ចុប្បន្ន)។

នៅប៉ែកខាងកើត​ឯណោះវិញ កងទ័ព​អារ៉ាប់​បាន​វាយ​កាន់កាប់​អាណាចក្រ​ពែរស៍​បាន​យ៉ាង​ស្រួល។ ប្រជាជន​ពែរស៍​បាន​ទទួល​យក​សាសនា​អ៊ីស្លាម ក៏ប៉ុន្តែ ប្រកាន់​យក​និកាយ​ស្ហ៊ីអ៊ីត។ ប្រជាជន​អ៊ីរ៉ង់ ដែល​ជា​តំណងវង្ស​នេះ​អាណាចក្រ​ពែរស៍​សម័យបុរាណ នៅតែ​បន្ត​កាន់​សាសនា​អ៊ីស្លាម​ និកាយ​ស្ហ៊ីអ៊ីត រហូតមកទល់​នឹង​ពេល​សព្វថ្ងៃ​នេះ។

ការ​វាតទី​ពង្រីក​ទឹកដី​របស់​ចក្រភព​អារ៉ាប់​ត្រូវបាន​ធ្វើឡើង ក្នុងល្បឿន​យ៉ាងលឿន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ ក៏​កងទ័ព​អារ៉ាប់​មិនចេះតែ​បាន​ទទួល​ជោគជ័យ​គ្រប់ពេលនោះដែរ។ កងទ័ព​អារ៉ាប់​ត្រូវ​ទទួលបរាជ័យ នៅ​កុងស្តង់ទីណូប នៅ​ឆ្នាំ​៧១៧ ដោយ​មិន​អាច​វាយកាន់កាប់​រាជធានី​នៃ​ចក្រភព​ប៊ីហ្សង់តាំង​បាន។ នៅអឺរ៉ុប​វិញ កងទ័ព​អារ៉ាប់​ត្រូវ​កងទ័ព​របស់​ពួក​​ហ្វ្រង់ ដឹកនាំ​ដោយ​ស្ហាល ម៉ារទែល (Charles Martel) ​វាយបំបាក់ នៅ​ម្តុំ​ព័រជេរ (Poitiers) នៅ​ឆ្នាំ​៧៣២។ ពួក​ហ្វ្រង់ គឺ​ជា​​ប្រជាជន​ចេញ​ពី​អម្បូរ​ហ្ស៊ែរម៉ានិក ហើយ​គ្រប់គ្រង​ដែនដី​ហ្គោល (ប្រទេស​បារាំង​បច្ចុប្បន្ន)។

រូបគំនូរ​សតវត្សរ៍​ទី១៩ ដាក់តាំង​នៅ​វាំង​ Versailles ប្រទេស​បារាំង បង្ហាញ​អំពី​សមរភូមិ​រវាង​ពួក​ហ្វ្រង់ និង​កងទ័ព​អារ៉ាប់ នៅ​ព័រជេរ ឆ្នាំ​៧៣២

ជោគជ័យ​របស់​ពួកហ្វ្រង់ នៅ​ព័រជេរ គឺ​ជា​រនាំង​ដ៏​ធំមួយ ដែល​រារាំង​មិន​ឲ្យ​កងទ័ព​អារ៉ាប់​ឈ្លានពាន​ចូលកាន់តែ​ជ្រៅ ក្នុង​តំបន់​អឺរ៉ុប។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គិតមក​ត្រឹមពាក់កណ្តាល​សតវត្សរ៍​ទី៨ ពោលគឺ ប្រើ​រយៈពេលតែ​មួយសតវត្សរ៍​ប៉ុណ្ណោះ ចក្រភពអារ៉ាប់​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​រហូត​ទៅដល់​អាហ្វហ្កានីស្ថាន នៅ​ទិស​ខាងកើត និង​អេស្ប៉ាញ នៅ​ទិស​ខាងលិច។ ដែនដី​ទាំងអស់​នៅឆ្នេរ​ប៉ែក​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ ព្រមទាំង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​អារ៉ាប់។

ក្នុងរយៈពេល​ប្រមាណ​ជា ៦សតវត្សរ៍ ចក្រភព​អារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រុងរឿង​បំផុត ដោយ​ នៅ​ក្នុង​អំឡុង​ពេលនោះ អារ៉ាប់​​បាន​ពង្រីក​ផ្លូវ​ជំនួញ​របស់​ខ្លួន ទាំង​តាម​ផ្លូវគោក និង​ផ្លូវ​ទឹក ចាប់តាំង​ពី​តំបន់​អឺរ៉ុប រហូត​ដល់​អាស៊ី។ ខាង​ផ្នែក​ចំណេះ​ដឹង និង​ការ​ច្នៃប្រឌិត អ្នក​ប្រាជ្ញ​អារ៉ាប់​ក៏​មាន​ច្រើន​ដែរ រាប់ចាប់តាំង​ពី​ខាង​គណិតវិទ្យា រូបវិទ្យា និង​តារាវិទ្យា។

ចក្រភព​អារ៉ាប់​បាន​ចាប់ផ្តើម​ធ្លាក់ចុះ នៅ​សតវត្សរ៍ទី១៣ ដោយសារ​តែ​មាន​សង្រ្គាម​សាសនា​ជាមួយ​នឹង​កាតូលិក នៅ​ចន្លោះ​សតវត្សរ៍​ទី១១ និង​ទី១២​ផង និង​ជាពិសេស ដោយសារ​តែ​មាន​ការឈ្លានពាន ពី​សំណាក់​​ពួកម៉ុងហ្គោល របស់​ហ្សិនហ្គីស ខាន់ (Genghis Khan) នៅ​សតវត្សរ៍​ទី១៣។ កងទ័ព​ម៉ុងហ្គោល​បាន​វាយលុក​ចូលឈ្លាន​ពាន​ចក្រភព​អារ៉ាប់ ហើយ​បាន​វាយកម្ទេច​ទីក្រុង​បាកដាដ នៅ​ឆ្នាំ​១២៥៨។ បើទោះបីជា​ចក្រភព​អារ៉ាប់ មិនទាន់​ដួលរលំ​ ក៏ប៉ុន្តែ ការវាយកម្ទេច​ក្រុងបាកដាដ ដោយ​កងទ័ព​ម៉ុងហ្គោល​​នៅ​ឆ្នាំ​១២៥៨នោះ​​ ​ត្រូវបាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​ចាត់ទុក​ថា ជា​ចំណុច​បញ្ចប់​នៃ​ភាពរុងរឿង​របស់​ចក្រភព​អារ៉ាប់។

បើ​យើងពិនិត្យ​មើលទៅលើ​ស្ថានភាព​ភូមិសាស្រ្ត នយោបាយ ភាសា និង​សាសនា នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ នាសម័យកាលបច្ចុប្បន្ន​នេះ យើងឃើញ​ថា ​ស្លាកស្នាម​នៃ​ការបែងចែក​ រវាង​អរិយធម៌​ចក្រភព​រ៉ូម ប៊ីហ្សង់តាំង និង​​អារ៉ាប់ នៅតែ​បន្ត​បន្សល់​ទុក​រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ។

នៅ​ប៉ែក​ខាង​ជើង​សមុទ្រ​មេឌីទែរ៉ាណេ អឺរ៉ុប​ខាង​លិច​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អរិយធម៌​​ នៃ​ចក្រភព​រ៉ូម ដោយ​និយាយ​ភាសា​ឡាតាំង និង​កាន់សាសនា​គ្រឹស្ត​និកាយ​កាតូលិក។ អឺរ៉ុប​ខាងកើត រហូត​ដល់​ព្រំប្រទល់​នៃ​តំបន់​ដើមបូព៌ា ស្ថិត​ក្រោម​ឥទ្ធិពល​នៃ ចក្រភព​ប៊ីហ្សង់តាំង ដែល​កាន់គ្រឹស្តសាសនា​និកាយ​អរតូដុក្ស៍ (Orthodox)។ ចំណែក​នៅ​ប៉ែក​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេវិញ ចាប់តាំង​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង កាត់តាម​មជ្ឈិមបូព៌ា​រហូតដល់​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន គឺ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ចេញពី​ឥទ្ធិពល​របស់​ចក្រភព​អារ៉ាប់៕

ជំនឿ​លើ​ពហុទេវ

សាសនា​នៅ​ទ្វីប​អាស៊ី

សាសនា​នៅ​បូព៌ា​ប្រទេស

សាសនា​នៅ​តំបន់​មជ្ឈឹម​បូព៌ា

វិធី ៨ យ៉ាងដើម្បីមើលឃើញខ្មោច


តាមពិតទៅមិនមែនខ្ញុំជាគ្រូចាប់ខ្មោចអីនោះទេ តែខ្ញុំបានអានអត្ថបទរបស់អ្នកភូមិជាមួយគ្នា អ្នកនិពន្ធវ័យក្មេង ឃើញថាចាប់អារម្មណ៍ ណាស់អារឿងខ្មោចហ្នឹង ចឹងក៏សំរេចចំលងទាំងស្រុងពីម្ចាស់ដើមដើម្បីផ្សព្វផ្សាយបន្ត (សង្ឃឹមថាម្ចាស់អត្ថបទមិនប្រកាន់ និងប្តឹងផ្តល់ពីករណីមិនគោរពច្បាប់កម្មសិទ្ធិបញ្ញានោះទេ) ខាងក្រោមជាការរៀបរាប់យ៉ាងក្បោះក្បាយពីរបៀបមើលឃើញខ្មោច៖ គ្រប់វិធីទាំងអស់ត្រូវធ្វើនៅចន្លោះពីម៉ោង ១០ ទៅម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ និងមិនត្រូវឲ្យហួសពីពាក់កណ្តាលអធ្រាត្រទេ ព្រោះចាត់ទុកថាឆ្លងចូលថ្ងៃថ្មីហើយ។ គ្រប់វិធីហាមប្រើព្រះ លើកលែងតែវិធីទី៨។ ថ្ងៃដែលធ្វើ ហើយមានឱកាសមើលឃើញច្រើនបំផុតគឺ ថ្ងៃពុធ និងថ្ងៃអាទិត្យ។ មនុស្សដែលមានឱកាសបានឃើញងាយបំផុតគឺ អ្នកដែលកើតថ្ងៃ ពុធ សុក្រ និងថ្ងៃអាទិត្យ។ គ្រប់វិធីអាចឲ្យអ្នកផ្សេងនៅជាមួយក៏បាន លើកលែងវិធីដែលបញ្ជាក់ថា ត្រូវធ្វើម្នាក់ឯង។ គ្រប់វិធីត្រូវបិទភ្នែក បើប្តូរចិត្តលែងចង់ឃើញ ឲ្យយកវត្ថុគ្រប់យ៉ាងចេញឲ្យអស់ ហើយសឹមបើកភ្នែក។ វិធីទី១៖ ឈ្ងោកមើលតាមចន្លោះជើងទាំងពីរ ១. រើសស្លឹកឈើដែលជ្រុះពីដើមមួយណាក៏បាន តែត្រូវប្រាកដថា ជាស្លឹករបស់ដើមនោះពិតមែន និងជ្រុះមិនឆ្ងាយពីដើមពេក បើនៅជិតឫសកាន់តែល្អ។ ២. ឈរនៅកន្លែងស្រឡះដែលអាចមើលឃើញព្រះចន្ទ។ បែរមុខទៅកាន់ទិសខាងកើត ដើម្បីពេលឈ្ងោកមុខចុះ បានបែរមុខទៅទិសខាងលិច។ ៣. យកស្លឹកឈើដែលរើសមកនោះ ទុកនៅក្នុងបាតដៃ។ ចង់ធ្វើដៃបែបណាក៏បាន តែហាមសំពះដាច់ខាត។ ៤. បង្វិលខ្លួនតាមទិសទ្រនិចនាឡិកា(បង្វិលទៅខាងឆ្វេង)យឺតៗ។ នៅពេលមកដល់ចំណុចដើម(ទិសខាងកើតដែលបែរមុខតាំងពីដំបូង) ឲ្យទន្ទេញថា «ពុទ្ធោធាយៈ» ចំនួនបីចប់ និងធ្វើដដែលៗចំនួនបីដង។ ៥. បិទភ្នែកនឹកទៅដល់ស្លឹកឈើនៅក្នុងដៃ និងដើមឈើម្ចាស់ស្លឹក ហើយឲ្យគិតថា ស្លឹកឈើនៅក្នុងដៃ គឺជាថាមពលម្យ៉ាងដែលអាចហៅវិញ្ញាណមកបាន ហើយឲ្យគិតទៀតថា ស្លឹកឈើនេះបានងាប់ទៅហើយ ទើបដាច់ចេញពីដើម ហេតុដូច្នេះយើងអាចទាក់ទងនឹងវិញ្ញាណបាន ដូចដែលទាក់ទងនឹងស្លឹកឈើងាប់មួយនេះដែរ។ ៦. ឈ្ងោកមុខចុះយឺតៗ (ចន្លោះពេលនេះហាមបើកភ្នែកដាច់ខាត)។ នៅពេលឈ្ងោករួច និងត្រៀមខ្លួនគ្រប់លក្ខណៈហើយ ចូរតាំងស្មារតីឲ្យល្អ រួចបើកភ្នែក។ ៧. ខ្មោចនឹងចេញមកឲ្យឃើញ។ «បើឃើញអ្វីក៏ដោយ សូមកុំរត់ឲ្យសោះ ទោះនៅឆ្ងាយ ឬនៅជិតកៀកនឹងមុខក៏ដោយ គឺត្រូវធ្វើតាមការណែនាំនេះសិន៖» ១. ងើបមុខឡើង រួចបោះស្លឹកឈើចោលទៅដី។ ២. បង្វិលខ្លួនបញ្ច្រាសទិសទ្រនិចនាឡិកា (គឺបង្វិលត្រលប់ទៅទិសខាងស្តាំវិញ) ៣ជុំ ដោយមិនបាច់សូត្រអ្វីទាំងអស់។ ៣.នៅពេលត្រលប់ទៅដល់ផ្ទះ ត្រូវលុបមុខ៣ដង មុនលុបត្រូវទន្ទេញថា «ពុទ្ធោ» ហើយផ្លុំខ្យល់ចូលទឹក ទើបលុបមុខតាមក្រោយ(ធ្វើបែបនេះបីដង)។ វិធីទី២៖ កាត់ក្រចកពេលយប់ សូមបញ្ជាក់ថា វិធីនេះត្រូវធ្វើចន្លោះពីម៉ោង១០ ដល់ម៉ោង១២យប់ ព្រោះមិនចង់ឲ្យយឺតយ៉ាវ ឬចូលដល់ថ្ងៃថ្មី។ ១. កាត់តែក្រចកដៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីដៃខាងស្តាំមកមុន ហើយផ្តើមកាត់ពីកូនដៃ, មេដៃ, ដៃនាង, ចង្អុលដៃ និង ម្រាមកណ្តាល (គឺកាត់ពីក្រៅចូលក្នុងរឿយៗ) ហើយធ្វើបែបនេះដូចគ្នានឹងដៃខាងឆ្វេងដែរ។ «ក្រចកដែលកាត់ហាមឲ្យដាច់ ឬបាក់ឲ្យសោះ ត្រូវរក្សារាងកោងតាមទម្រង់ក្រចក បើមិនដូច្នោះនឹងមិនបានផលទេ។» ២. យកកម្ទេចក្រចកដែលកាត់ហើយ ខ្ចប់ក្នុងកំណាត់អ្វីក៏បាន តែត្រូវជាពណ៌ខ្មៅ និងធ្លាប់ប្រើពីមុនមក(មិនមែនកំណាត់ថ្មី)។ ៣. យកក្រចកដែលខ្ចប់ហើយ ទៅទុកនៅទិសខាងលិចនៃកន្លែងស្នាក់នៅ។ ៤. នៅពេលចូលដេកមិនយូរប៉ុន្មាន នឹងមានគេមកកាត់ក្រចកនៅខាងចុងជើង ដែលអ្នកដេកដោយឮសំឡេង កឹក! កឹក!… គឺជាសំឡេងដែលគេកាត់ក្រចកយកមកសងអ្នកវិញ។ ៥. បើចង់ឃើញត្រូវបើកភ្នែកឡើង តែហាមស្រែកឆោឡោឲ្យសោះ ព្រោះគេនឹងចាកចេញទៅវិញ ហើយអ្នកច្បាស់ជាស៊យធំមិនខាន (ព្រោះគេមកល្អ ដោយគិតថា យើងយកក្រចកទៅដូរ ឬទៅលេងជាមួយគេ ទើបគេយករបស់គេមកដូរវិញ)។ ៦. នៅពេលអ្នកភ្ញាក់ក្នុងពេលព្រឹក សូមទៅកន្លែងដែលអ្នកយកក្រចកទុក ហើយលាកំណាត់ចេញ នោះនឹងឃើញក្រចករបស់អ្នកដទៃ ដែលមិនមែនជារបស់អ្នក។ ៧. សូមនិយាយខ្សឹបៗថា «អរគុណ» ហើយយកទៅកប់ចោលនៅកន្លែងណាក៏បាន មិនចាំបាច់តែនៅកន្លែងស្នាក់នៅទេ (តែហាមបោះចោល ឬដុតជាដាច់ខាត)។ វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់ វិធីនេះត្រូវធ្វើតែម្នាក់ឯងប៉ុណ្ណោះនិងធ្វើឲ្យបានមុនពាក់កណ្តាលអធ្រាត្រ៦នាទី ដោយប្រើនាឡិកាដែលខ្លួនឯងប្រើជាឧបករណ៍វាស់ ហើយអាចជ្រើសរើសធ្វើនៅក្នុងផ្ទះណាមួយក៏បាន។ ១. ឈរបែរខ្នងដាក់កញ្ចក់(លើកនេះទិសណាក៏បាន) នៅម៉ោង១១ និង ៥៤នាទីយប់។ ២. លេបទឹកមាត់ម្តងរៀងរាល់មួយនាទី។ ៣. លុះគ្រប់៦នាទី បានន័យថា អ្នកបានលេបទឹកមាត់ ៦ដង ហើយ និងដល់ពេលពាក់កណ្តាលអធ្រាត្រល្មម។ ៤. បិទភ្នែក ហើយងាកទៅរកកញ្ចក់(ងាកទៅខាងឆ្វេង ឬខាងស្តាំក៏បាន តែត្រូវយឺតៗ) ហើយលេបទឹកមាត់ម្តងទៀត គម្រប់៧ដង ហើយបើកភ្នែក នោះខ្មោចនឹងចេញមកឲ្យឃើញ។ ៥. បើចង់បញ្ឈប់ពិធី សូមបិទភ្នែក ហើយលេបទឹកមាត់ម្តងទៀត ជាការបញ្ចប់ពិធី។ វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ គ្រាប់ក្បាច់គិតលេខដែលប្រើ គឺប្រើតែគ្រាប់ដែលនៅក្នុងសង្កាត់ ដែលវែងបំផុតប៉ុណ្ណោះ។ ត្រូវនៅម្នាក់ឯង ព្រោះត្រូវប្រើសមាធិខ្ពស់ក្នុងការផ្ទាត់។ ១. ដាក់ឲ្យគ្រាប់ក្បាច់ទាំងអស់នៅគ្រប់ចុងសង្កាត់ដែលបែរមករកយើង។ ២. ផ្ទាត់គ្រាប់ក្បាច់ឡើងលើ ដោយឲ្យគ្រាប់ក្បាច់ចេញពីខ្លួនយើងម្តងមួយៗ (ត្រូវប្រើសមាធិខ្លាំងណាស់) ដោយដេញតាំងពីសង្កាត់ដំបូង រហូតដល់សង្កាត់ចុងក្រោយ។ ៣. តាំងសមាធិឲ្យបានល្អ ហើយចាប់បញ្ឈរស្នូកក្បាច់ ឲ្យគ្រាប់ក្បាច់ទាំងអស់រត់ចុះមកកន្លែងដើមវិញ។ ៤. មើលតាមចន្លោះប្រហោងក្បាច់ ក្នុងសង្កាត់ណាមួយក៏បាន ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។ ៥. ក្រោយពីធ្វើរួចរាល់អស់ហើយ ត្រូវគ្រវែងក្បាច់គិតលេខនោះចោលភ្លាមៗ ហើយហាមយកមកប្រើទៀតដាច់ខាត។ វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ ១. យកមុងមកគ្របក្បាល ដោយបិទភ្នែកតាំងពីមុនឃ្លុំ។ ២. ទន្ទេញពាក្យ «មៈ-អៈ-អុ» ៧ចប់ (កុំភ្លេចបិទភ្នែក)។ ៣. បើកភ្នែក ពេលនោះ ខ្មោចនឹងចេញមកឲ្យឃើញ។ វិធីទី៦៖ ពាក់អាវបញ្ច្រាស ហើយដេកសំយ៉ុងក្បាល ត្រូវធ្វើម្នាក់ឯង។ ១. ពាក់អាវបញ្ច្រាស ដោយយកខាងក្រោយមកធ្វើខាងមុខ (បើអាវមានឡេវ គឺដាក់ឡេវនៅខាងក្រោយ)។ ២. ដេកលើគ្រែដែលខ្ពស់ជាងដី ហើយសំយ៉ុងក្បាលចុះមើល (ដូចងើយមុខ)។ ៣. បន្ទាប់ពីនោះខ្មោចនឹងចេញមកឲ្យឃើញ។ វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ ត្រូវធ្វើម្នាក់ឯង។ ១. អង្គុយលើជណ្តើរត្រង់កាំលើគេ ហើយចុះមកម្តងមួយកាំៗទាំងកំពុងអង្គុយ (គឺប្រើគូទចុះជណ្តើរ)។ ២. នៅពេលដល់កាំចុងក្រោយ ឲ្យអង្គុយនៅកាំក្រោមនោះដដែល រួចងើយមុខសម្លឹងទៅមើលកាំដែលនៅខាងលើបំផុត។ ៣. ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។ វិធីទី៨៖ ពាក់ខ្សែកព្រះត្រលប់ក្រោយ ត្រូវធ្វើម្នាក់ឯង។ ១. ពាក់ខ្សែកដោយព្យួរបន្តោងព្រះទៅក្រោយ (ដាក់ព្រះឲ្យដូចពេលពាក់ខាងមុខ)។ ២. លាដៃឆ្វេងទៅម្ខាង ហើយធ្វើមុំដោយដាក់កណ្តាប់ដៃបុកទៅលើដី និងឲ្យកែងដៃបញ្ឈរឡើងលើ។ ៣. ឆ្លុះមើលតាមចន្លោះប្រហោងដៃ នោះនឹងឃើញខ្មោចមិនខាន៕ «បើបងប្អូនណាចង់ឃើញខ្មោចមែន អាចសាកល្បងតាមវិធីមួយណាក៏បាន តែខ្ញុំក៏មិនទាន់បានសាកល្បងដែរព្រោះមិនទាន់ប្រាកដខ្លួនឯង

សាសនា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

និកាយ​Chiite តំណាង​ឱ្យ​តែ​ប្រមាណ​មិន​ដល់​​១​លាន​នាក់​ទេ នៅ​ឥណ្ឌូនេស៊ី ពោល​គឺ​ជា​បរិមាណ​ដ៏​តិច​តួច​បំផុត​សម្រាប់​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​១២០​លាន​នាក់​កាន់ សាសនា​អ៊ីស្លាម​​និកាយ​ស៊ុយនីត(Sunnite)។ ប៉ុន្តែ​តាំង​ពី​ចុង​ឆ្នាំ​២០១១​មក និកាយ​ស៊ីអ៊ីត​ (Chiite) រង​ការ​​វាយ​ប្រហារ​ ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ វិហារ​ អ្នក​ដឹកនាំសាសនា​ក្នុង​តំបន់​ត្រូវ​ចាប់ខ្លួន និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំទៀត។

ក្រៅ​ពី​អំពើ​ហិង្សា នៅ​តាម​ភូមិស្រុក នៅ​មានចលនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​អភិរក្ស​​និយម​ជ្រុល​ ដែល​ចង់​កម្ចាត់​និកាយ​​ Chiite ឱ្យ​អស់​ពី​សង្គម​សាសនា​នៅ​ឥណ្ឌូនេស៊ី ទោះ​បី​ជា​​និកាយ​នេះ​ធ្លាប់​ជា​មាន​វប្បធម៌​សន្តោសប្រណី​ក៏​ដោយ។

រហូត​មក​ទល់​នឹង​ម៉ោង​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ស្ទើរ​តែ​គ្មាន​បញ្ចេញ​​សកម្មភាព​អ្វី​សោះ​ ​ក្នុង​ការ​ដោះស្រាយ​​វិបត្តិ​តានតឹង​សាសនារវាង​អ្នក​កាន់​និកាយ​ខុស​គ្នា​នេះ។ បើ​តាម​អ្នក​វិភាគ​ រដ្ឋាភិបាល​មិន​ចង់​បង្ហាញ​រូបភាព​ដែល​គេ​អាច​វាយ​តម្លៃ​ថា​ ជា​ការ​ប្រឆាំង​នឹងអ៊ីស្លាម​ និង​ដែល​នាំឱ្យ​ខាត​បង់​ប្រយោជន៍​ពេល​បោះឆ្នោត។

ប៉ុន្តែ​សាក្សី និង​ភស្តុតាង​ នៃ​ការ​ជេរ​ប្រមាថ បៀតបៀន​ បំផ្លិចបំផ្លាញ មាន​កាន់​តែ​ច្រើនឡើងៗ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប្រឆាំង​នឹង​សហគមន៍​សាសនាភាគ​តិច​ តួយ៉ាង ​អ៊ីស្លាម​និកាយ​Chiite អ្នក​កាន់​គ្រិស្តសាសនា​ និងសាសនា​តូចៗ​ផ្សេងទៀត៕

សាសនា​នៅ​ទ្វីប​អាហ្វ្រិក

សាសនា​នៅ​តំបន់​ប៉ាស៊ីហ្វិក

សាសនា​នៅ​ទ្វីប​អូសេអានី

សាសនា​នៅ​ទ្វី​អឺរ៉ុប

សាសនា​jchនៅ​ទ្វីប​អាមេរិក

ទស្សនៈ​មិន​ជឿ​ថា​មាន​អាទិទេព

ឯកសារ​យោង

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.