ហ្សាកាតា

(ត្រូវបានបញ្ជូនបន្តពី Jakarta)
Jump to navigation Jump to search
ហ្សាកាតា
Daerah Khusus Ibukota Jakarta
ដែនដីរដ្ឋធានីពិសេសនៃចាកាតា
ជើងមេឃពេលយប់នៅចាកាតា
ជើងមេឃពេលយប់នៅចាកាតា
Flag of ហ្សាកាតា
Flag
Official seal of ហ្សាកាតា
Seal
ឈ្មោះហៅក្រៅ: ធុរេនធំ
បាវចនា: Jaya Raya
(ភាសាខ្មែរ): "វិបុលភាពនិងមហិមា"
ហ្សាកាតា is located in Indonesia
ហ្សាកាតា
ទីតាំងចាការតានៅឥណ្ឌូនេស៊ី
កូអដោនេ: 6°16′0″S 106°48′0″E / 6.26667°S 106.80000°E / -6.26667; 106.80000
ប្រទេស ឥណ្ឌូនេស៊ី
ខេត្ត ចាការតា
រដ្ឋបាល
 - ប្រភេទ តំបន់រដ្ឋបាលពិសេស
 - អភិបាលក្រុង ហ្វាវហ្ស៊ី បូវ៉ូ (Fauzi Bowo)
ក្រលាផ្ទៃ
 - ក្រុង ៧៤០,២៨ km² (Expression error: Unrecognized punctuation character "៧", sq mi)
 - Land ៦៦២,៣៣ km² (Expression error: Unrecognized punctuation character "៦", sq mi)
 - Water ៦ ៩៧៧,៥ km² (Expression error: Unrecognized punctuation character "៦", sq mi)
រយៈកំពស់ ៧  (២៣ បត)
ប្រជាជន (២០១០)
 - ក្រុង ៩ ៥៨០ ០០០
 - ដង់ស៊ីតេ ១៤ ៤៦៤,០៨/km² (Expression error: Unrecognized punctuation character "១",/sq mi)
 - មេត្រូ ២៦ ៦០០ ០០០
ល្វែងម៉ោង WIB (ម.ស.ស.+7)
កូដតំបន់ +6221
គេហទំព័រ: www.jakarta.go.id

ចាកាតា (ឥណ្ឌូណេស៊ី: Daerah Khusus Ibukota Jakarta (DKI Jakarta, Jakarta Raya)) ជារដ្ឋធានី​និងជាទីក្រុងធំជាងគេនៅប្រទេសឥណ្ឌូនេស៊ី។ វាក៏ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១២លើពិភពលោក។ វាមានឈ្មោះពីមុនៗដូចជា ស៊ុនដា កេឡាប៉ា(Sunda Kelapa) (ពីឆ្នាំ៣៩៧ដល់១៥២៧) ចាយ៉ាការតា(Jayakarta) (ពីឆ្នាំ១៥២៧ដល់១៦១៩) បាតាវីយ៉ា(Batavia) (ពីឆ្នាំ១៩១៦ដល់១៩៤២) និង ដ្ចាការតា(Djakarta) (ពីឆ្នាំ១៩៤២ដល់១៩៧២)។ ទីក្រុងនេះមានទីតាំងនៅប៉ែកពាយ័ព្យ​កោះជ្វា និងមានផ្ទៃក្រលា ៦៦១,៥២គ.ម និងមានប្រជាជនប្រហែល៩.៦លាននាក់នៅឆ្នាំ២០១០។ ចាការតាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងនយោបាយរបស់ឥណ្ឌូនេស៊ី។

ភូមិវិទ្យា

អាគារខ្ពស់ៗនៅចាការតា

ចាការតា​មានទីតាំងស្ថិតនៅឆ្នេរពាយ័ព្យកោះជ្វា នៅត្រង់កន្លែងស្ទឹងស៊ីលីវូងហូរចូលឆកសមុទ្រចាការតា។ ផ្នែកខាងជើងនៅចាការតាជា​ខ្ពង់រាបមួយដែលមានកំពស់ប្រហែល៨ម៉ែត្រពីផ្ទៃសមុទ្រ ចំនែកផ្នែកខាងត្បូង​ជាតំបន់កូនភ្នំ។ មានស្ទឹងទាំងអស់១៣​ហូរកាត់ចាការតា ដែលភាគច្រើនហូរពីតំបន់កូនភ្នំនៅខាងត្បូង​ឆ្ពោះទៅខាងជើង ចូលទៅក្នុងសមុទ្រជ្វា។ ខាងកើតក្រុងចាការតាគឺ ខេត្តជ្វាខាងលិច និងនៅខាងលិចជា ខេត្តបានតេន។ កោះចំនួន១០៥នៅក្នុងឆកសមុទ្រចាការតា ស្ថិតនៅក្រោមរដ្ឋបាលក្រុងចាការតា។

អាកាសធាតុ

សីតុណ្ហភាព​និង​កំពស់ទឹកភ្លៀងប្រចាំឆ្នាំនៅចាការតា

ក្រុងចាការតា​មានអាកាសធាតុត្រូពិចអេក្វាទ័រ (ក្ដៅសើម)។ កំពស់ទឹកភ្លៀងនៅចាការតា​នៅរដូវវស្សាមាន ៣៥០មម (អតិបរមានៅខែមករា) និងនៅរដូវប្រាំងមាន ៦០មម (អប្បបរមានៅខែសីហា)។ ទីក្រុងនេះមានសំនើមពេញមួយឆ្នាំ​ដោយមានសីតុណ្ហភាព​ប្រែប្រួលក្នុងចន្លោះពី ២៥°C ទៅ ៣៨°C។

ប្រវត្តិ

ឈ្មោះបុរាណរបស់ចាការតាគឺស៊ុនដា កេឡាប៉ា។ កំនត់ត្រាចាស់ជាងគេ​មួយបានពណ៌នាតំបន់នេះថាជារាជធានីរបស់​រាជាណាចក្រតារូម៉ាណាហ្គារ៉ានៅសតវត្សរ៍ទី៤។ នៅឆ្នាំ៣៩ ព្រះរាជា ពួណៈវរ្ម័ន(Purnawarman) បានបង្កើតរាជធានីថ្មីមួយនៅ ស៊ុនដាបុរៈ(Sunda Pura) ស្ថិតនៅផ្នែកខាងកើតកោះជ្វា។ ពួណៈវរ្ម័ន បានបន្សល់ទុកនូវសិលាចារឹក៧ផ្ទាំង​ដែលមានចារព្រះនាម​របស់ព្រះអង្គ ដែលគេបានរកឃើញនៅតំបន់នោះ។

បន្ទាប់ពី​រាជាណាចក្រតារូម៉ាណាហ្គារ៉ា​ចុះខ្សោយអំណាច ដែនដីរបស់វាទាំងអស់​រួមទាំងស៊ុនដាបុរៈ បានធ្លាក់ក្រោមកណ្ដាប់ដៃ​រាជាណាចក្រស៊ុនដា។ តំបន់កំពង់ផែត្រូវបានប្ដូរឈ្មោះជាស៊ុនដា កេឡាប៉ា និងបានក្លាយជាកំពង់ផែជំនួញដ៏សំខាន់របស់រាជាចក្រនេះនៅសតវត្សរ៍ទី១៤។ ក្រុមនាវាអឺរ៉ុបដែលមកដល់ដំបូងគេគឺ នាវា៤ព័រទុយហ្គាល់គ្រឿងពីម៉ាឡាកា ដែលបានចូលចតនៅឆ្នាំ១៥១៣ ក្នុងសម័យព័រទុយហ្គាល់រុករកផ្លូវគ្រឿងទេស។

រាជាណាចក្រស៊ុនដា​បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយព័រទុយហ្គាល់​ ដោយបានអនុញ្ញាតអោយព័រទុយហ្គាល់​សាងសង់កំពង់ផែមួយ​នៅឆ្នាំ១៥២២ ដើម្បីការពារតទល់នឹងរាជាណាចក្រស៊ុលតង់នៃដេម៉ាកដែលកំពុងមានឥទ្ធិពលខ្លាំងនៅភាគកណ្ដាលកោះជ្វា។ នៅឆ្នាំ១៥២៧ មេទ័ពហ្វាតាហ៊ីលឡា (Fatahillah) របស់រាជាណាចក្រស៊ុលតង់នៃដេម៉ាក​​ បានវាយប្រហាររាជាណាចក្រស៊ុនដា និងចូលកាន់កាប់កំពង់ផែនោះដោយជោគជ័យ​នៅថ្ងៃទី២២ កក្កដា ១៥២៧។ ចាប់ពីពេលនោះមក ស៊ុនដា កេឡាប៉ា បានប្ដូរឈ្មោះជា ចាយ៉ាការតា

តាមរយៈទំនាក់ទំនង​ជាមួយ​ស្ដេច ចាយ៉ាវិការតានៃរាជាណាចក្រស៊ុលតង់​នៃបានតេន នាវាហុល្លង់ បានចូលចតនៅចាយ៉ាការតានៅឆ្នាំ១៥៩៦។ នៅឆ្នាំ១៦០២ នាវារបស់ British East India Company​ បានមកដល់អាសេ និងបានបន្តដំនើរមកដល់បានតេន រួចពួកគេក៏បានបោះទីតាំងជំនួយមួយនៅទីនោះ។ កន្លែងនោះក្លាយជាមជ្ឍមណ្ឌលជំនួញរបស់អង់គ្លេស​នៅឥណ្ឌូនេស៊ីរហូតដល់ឆ្នាំ១៦៨២។

ស្ដេច​ចាយ៉ាវិការតា​ហាក់ដូចជាមានទំនាក់ទំនងផ្នែកជំនួញជាមួយ​ពាណិជ្ជករអង់គ្លេស​ដែលជាគូប្រជែងជាមួយហុល្លង់​ផងដែរ ដោយគេឃើញពួកអង់គ្លេសមានសិទ្ធិសង់ផ្ទះ​តភ្ជាប់ពីអាគារនានារបស់ហុល្លង់នៅឆ្នាំ១៦១៥។ ពេលដែលទំនាក់ទំនងរបស់ស្ដេចនោះ​ជាមួយហុល្លង់បែកបាក់ កងទ័ពព្រះអង្គបានវាយបកលើបន្ទាយរបស់ហុល្លង់ ដោយមានជំនួយគាំទ្រពីនាវាអង់គ្លេស១៥គ្រឿង ប៉ុន្តែត្រូវបរាជ័យ។ ផ្ទុយទៅវិញពួកហុល្លង់​បានដុតបន្ទាយអង់គ្លេសចោល និងបានបង្ខំនាវាអង់គ្លេសអោយចាកចេញ។ តាមរយៈជ័យជំនះនេះ អំនាចរបស់ហុល្លង់នៅក្នុងតំបន់នេះកាន់តែខ្លាំងក្លា។ ពួកគេបានប្ដូរឈ្មោះក្រុងចាយ៉ាការតាទៅជា បាតាវីយ៉ា

បាតាវីយ៉ានៅឆ្នាំ១៨៧០

នៅក្នុងកំផែងបាតាវីយ៉ា អភិជនហុល្លង់បានសាងសង់​ផ្ទះខ្ពស់ៗ​និងព្រែកជីកខ្វាត់ខ្វែង។ ភាពអំនោយផលដល់ជំនួញ​បានទាក់ទាញជនចំនូលស្រុកជនជាតិឥណ្ឌូនេស៊ី​និងចិន ដែលកំនើនពួកនេះ​បានបង្កបញ្ហា​ដល់ក្រុង។ ភាពតានតឹងកើនឡើងពេលដែល​រដ្ឋាភិបាលអាណានិគម​ព្យាយាមដាក់កំហិតការហូរចូលជនជាតិចិន តាមរយៈការធ្វើបត្យាប័ន​អោយត្រលប់ទៅវិញ។ នៅថ្ងៃទី៩ តុលា ១៧៤០ ជនជាតិចិនចំនួន៥ពាន់នាក់​ត្រូវគេសំលាប់យ៉ាងរង្គាល ហើយនៅឆ្នាំបន្ទាប់​អ្នកតាំងទីលំនៅជនជាតិចិនទាំងអស់​ត្រូវគេបណ្ដេញចេញពីកំផែង។

ទីក្រុងនេះបានប្ដូរឈ្មោះជាចាការតា​ដោយកងទ័ពជប៉ុន ពេលដែលពួកគេបានចូលមកកាន់កាប់​ឥណ្ឌូនេស៊ីនៅកំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ពួកឥណ្ឌូនេស៊ីសាធារណរដ្ឋបានចាកចេញពីចាការតាដែលពេលនោះកាន់កាប់​ដោយពួកសម្ព័ន្ធមិត្ត ទៅបង្កើតរដ្ឋធានីថ្មីនៅយុហ្គយ៉ាការតា ក្នុងបេសសកកម្មប្រយុទ្ធដើម្បីឯករាជ្យឥណ្ឌូនេស៊ី។ នៅឆ្នាំ១៩៥០ ពេលដែលឯករាជ្យត្រូវបានធានា ចាការតា​បានក្លាយជារដ្ឋធានីជាថ្មីម្ដងទៀត។ ក្នុងគោលបំនងប្រែក្លាយចាការតាជាទីក្រុងអន្តរជាតិ ប្រធានាធិបតីដំបូងគេ លោក ស៊ូការណូ បានផ្ដួចផ្ដើមនូវគំរោងស្ថាបត្យកម្មទំនើបៗនិងមានលក្ខណៈស្នេហាជាតិ ដែលមានការឧបត្ថម្ភដោយរដ្ឋាភិបាល។ គំរោងទាំងនោះមានការស្ថាបនា​ផ្លូវហាយវេយ​មានដើមដូងចែមនៅសងខាង មហាវិថី រមណីយដ្ឋាន សណ្ឋាគារធំៗ និងអាគាររដ្ឋសភាថ្មី។

នៅឆ្នាំ១៩៦៦ ចាការតា​ត្រូវគេប្រកាសជា សង្កាត់រដ្ឋធានីពិសេស (ជាភាសាអង់គ្លេស៖special capital city district, ជាភាសាឥណ្ឌូនេស៊ី៖daerah khusus ibukota) ដែលមានឋានៈប្រហាក់ប្រហែលនឹងរដ្ឋឬខេត្តមួយដែរ។ ឧត្តមសេនីឯក អាលី សាឌីគីន បានធ្វើជាអភិបាលក្រុង​តាំងពីពេលនោះរហូតដល់ឆ្នាំ១៩៧៧។ គាត់បានជួសជុលផ្លូវ ស្ពាន សាងសង់មន្ទីរពេទ្យនិងសាលារៀនជាច្រើន។ គាត់បានព្យាយាមលុបបំបាត់រទេះអូស(ឆៃកែវ) និងអ្នកលក់ដូរតាមដងផ្លូវហាមឃាត់។ គាត់ក៏បានគ្រប់គ្រងការធ្វើចំនូលស្រុក ដើម្បីការពារកំនើនប្រជាជនច្រើនពេក​និងភាពក្រីក្រ។ ការរៀបចំដីធ្លីឡើងវិញ​ ការកែលំអចនាសំព័ន្ធ និងវិនិយោគទុនពីបរទេស​បានបំផុសបំផុល​ការជួញដូរអចលនវត្ថុ ដែលបានផ្លាស់ប្ដូរមុខមាត់ទីក្រុង។ ការរីកលូតលាស់នេះ​បានបញ្ចប់ដោយវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ ដែលបានធ្វើអោយចាការតាក្លាយ​ជាកន្លែងប្រកបដោយអំពើហឹង្សា ការតវ៉ាប្រឆាំង និងឆាកប្រយុទ្ធនយោបាយ។ ប្រធានាធិបតីស៊ូហារតូដែលកាន់អំនាចយ៉ាងយូរ ចាប់ផ្ដើមអស់អំនាចចាប់ពីពេលនោះ។ ភាពតានតឹងបានឡើងដល់កំពូលនៅក្នុង កុបកម្មខែឧសភាឆ្នាំ១៩៩៨នៅចាការតា ដែលក្នុងនោះនិស្សិត៤នាក់ត្រូវកំលាំងរក្សាសន្ដិសុខ​បាញ់ស្លាប់​នៅសាកលវិទ្យាល័យទ្រីសាក់ទី។ រយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ មានមនុស្សប្រមាណ១២០០នាក់ស្លាប់ និងអាគារ៦០០០ ត្រូវបានបំផ្លាញ ក្នុងកុបកម្មនិងអំពើហឹង្សានេះ។ ស៊ូហារតូ​បានចុះចេញពីតំនែង ប៉ុន្តែចាការតា​នៅតែជាទីតាំងសំខាន់សំរាប់កំនែទំរង់ប្រជាធិបតេយ្យនៅឥណ្ឌូនេស៊ី។

រដ្ឋបាល

និយាយជាផ្លូវការ ចាការតាមិនមែនជាទីក្រុងទេ ប៉ុន្តែជាខេត្តមួយដែលមានឋានានុក្រមពិសេសជារដ្ឋធានីរបស់​ឥណ្ឌូនេស៊ី។ វាមានរចនាសំព័ន្ធគ្រប់គ្រង​ដូចទៅនឹងខេត្តផ្សេងៗទៀតនៅឥណ្ឌូនេស៊ីដែរ ដោយវាមានអភិបាលក្រុងម្នាក់(ឋានៈដូចអភិបាលខេត្ត) នឹងចែកជាអនុតំបន់រដ្ឋបាលតូចៗជាច្រើន។ ចាការតាចែកចេញជា ៥ កូតា (kota ស្មើនឹងសង្កាត់របស់ខ្មែរ) និង ១ កាប៊ូប៉ាតិន (kabupaten)។ នៅខែសីហា ២០០៧ ចាការតា​បានរៀបចំការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន ដែលពីមុន អភិបាលក្រុងត្រូវជ្រើសតាំងដោយរដ្ឋាភិបាល។ ការបោះឆ្នោតនេះជាផ្នែកមួយនៃ​យុទ្ធនាការ​ជំរុញវិមជ្ឍការនៅទូទាំងប្រទេស។

កូតា ទាំង៥នៅចាការតាមាន៖

កាប៊ូប៉ាតិន៖

  • កោះមួយពាន់ (Kepulauan Seribu)៖ ពីមុនជាអនុស្រុក​របស់ចាការតាខាងជើង។

វប្បធម៌

ដោយសារតែចាការតាជារដ្ឋធានីសេដ្ឋកិច្ចនិងនយោបាយរបស់ឥណ្ឌូនេស៊ី វាបានទាក់ទាញអ្នកចំនូលស្រុកពីបរទេស​ក៏ដូចជាក្នុងស្រុក។ ហេតុនេះ ចាការតាមានវប្បធម៌ចំរុះជាតិសាសន៍។ អ្នកចំនូលស្រុកភាគច្រើនមកពីតំបន់ផ្សេងៗនៅលើកោះជ្វា ដោយពួកគេបាននាំមកជាមួយនូវ​ល្បាយគ្រាមភាសាក្នុងអំបូរភាសាជ្វានិងភាសាស៊ុនដា ក៏ដូចជាម្ហូបអាហារនិងទំនាមទំលាប់ប្រពៃណីផងដែរ។

បេតាវី ជាពាក្យសំរាប់ហៅកូនចៅរបស់អ្នកដែលរស់នៅជុំវិញបាតាវីយ៉ា (ឈ្មោះរបស់ចាការតានៅសម័យហុល្លង់កាន់កាប់) និងត្រូវបានគេទទួលស្គាល់ថាជា​កុលសម្ព័ន្ធមួយពីស.វទី១៨។ ជនជាតិបេតាវី​មានខ្សែស្រលាយពី​ក្រុមជនជាតិភាគតិចផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលបានមកធ្វើការនៅបាតាវីយ៉ា។ ភាសានិងវប្បធម៌របស់ពួកនេះ​ខុសប្លែកពីជនជាតិស៊ុនដានិងជនជាតិជ្វា។ ភាសាពួកនេះមានលក្ខណៈជាគ្រាមភាសាម៉ាឡេខាងកើត ដែលសំបូរពាក្យកម្ចីពីភាសាជ្វា ចិន និងអារ៉ាប់។

គេឃើញមានសហគមន៍ចិនចំបងមួយនៅចាការតា​តាំងពីច្រើនសតវត្សរ៍។ ពួកនេះ​មានចំនួន៦% នៃប្រជាជនចាការតា។

ចាការតា​មានមជ្ឍមណ្ឌលសំដែងសិល្បៈច្រើនកន្លែង ដូចជាមជ្ឍមណ្ឌលសិណាយ៉ាន់ (Senayan center) ជាដើម។ គេឃើញមានការសំដែងតន្ត្រីបុរាណដូចជា ភ្លេងវ៉ាយ៉ាង(wayang) និង ភ្លេងហ្គាមេឡាន(gamelan) នៅសណ្ឋាគារលំដាប់ខ្ពស់ៗ។ ចាការតាទាក់ទាញអ្នកមានទេពកោសល្យ​សិល្បៈពីក្នុងនិងក្រៅប្រទេស ដែលមានបំនងរកជោគជ័យក្នុងសិល្បៈ។

គួរអោយចំលែក ដែលគេកំរឃើញមានសិល្បៈរបស់ពួកបេតាវី នៅចាការតាណាស់​ ដោយសារតែភាពមិនសូវល្បី​ និងការធ្វើចំនាកទៅកាន់ជាយក្រុង​បណ្ដាលមកពីរលកអន្តោរប្រវេសន៍។ គេអាចរកឃើញពិធីមង្គលការបែបជ្វាដោយងាយ ជាងពិធីមង្គលការបែបបេតាវី។ គេអាចរកស្ដាប់ភ្លេងហ្គាមេឡានជ្វា(Javanese Gamelan) បានដោយងាយ ជាងភ្លេងហ្គាំបាង ក្រូម៉ុង(Gambang Kromong) (ល្បាយរវាងតន្ត្រីបេតាវីនិងចិន) ឬក៏ភ្លេងតានជីដរ(Tanjidor) (ល្បាយរវាងតន្ត្រីបេតាវីនិងព័រទុយហ្គាល់) ឬក៏ភ្លេងម៉ារ៉ាវីស(Marawis) (ល្បាយរវាងតន្ត្រីបេតាវីនិងយ៉ាម៉ាន់)។ ទោះជាយ៉ាងណាក៏ដោយ គេឃើញមានបុណ្យទានខ្លះៗដូចជាបុណ្យចាឡាន់ ចាក់សា(Jalan Jaksa Festival)​ ឬ បុណ្យកេម៉ាង(Kemang Festival) ដែលព្យាយាមរក្សាសិល្បៈវប្បធម៌បេតាវី តាមរយៈការអញ្ជើញសិល្បៈករអោយសំដែងសិល្បៈផ្សេងៗ។

គមនាគមន៍

ផ្លូវសំខាន់មួយនៅចាការតា

ចាការតាដែលជាទីក្រុងមួយដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ឈឺក្បាលខ្លាំងដោយបញ្ហាគមនាគមន៍។ នៅឥណ្ឌូនេស៊ី មធ្យោបាយធ្វើដំនើរសាធារណៈជិតៗគឺ បេម៉ូ (កូនឡានក្រុង​ដែលដំនើរការដោយក្រុមហ៊ុនឯកជន)។

ផ្លូវថ្នល់

ទិដ្ឋភាពចរាចរណ៍នៅចាការតា

ទោះជាចាការតាមានផ្លូវទូលាយច្រើនក៏ដោយ ក៏វានៅតែមានការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជនពាណិជ្ជកម្មសំខាន់ៗ ដោយសារយានយន្តច្រើន។ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ តាំងពីឆ្នាំ១៩៩២ ក្រុងបានដាក់អោយប្រើច្បាប់បីនាក់ក្នុងឡានមួយ នៅម៉ោងដែលមានចរាចរណ៍មមាញឹក ដោយហាមប្រាមមិនអោយឡានដែលមានអ្នកជិះតិចជាង​៣នាក់ធ្វើដំនើរវិថីមួយចំនួន។

វិថីនៅចាការតា​ល្បីខាងសំបូរអ្នកបើកបរគ្មានវិន័យ ដែលតែងតែប្រព្រឹត្តល្មើសច្បា់ចរាចរណ៍​ប៉ុន្តែគ្មានការផាកពិន័យ និងការស៊ីសំនូករបស់ប៉ូលីសចរាចរណ៍នៅគ្រប់ទីកន្លែង។ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ​គ្មានន័យឡើយ ដោយគេតែងឃើញ​មានយានយន្ត៤ទៅ៥​ធ្វើដំនើរស្របគ្នា​លើផ្លូវដែលចែកសំរាប់តែយានយន្ត២គ្រឿងប៉ុណ្ណោះ។ វាមិនមែនជារឿងចំលែកទេ ក្នុងការឃើញយានយន្តធ្វើដំនើរបញ្ច្រស់ទិសចរាចរណ៍។ ជាងនេះទៅទៀត នាពេលថ្មីៗនេះ ចំនួនម៉ូតូនៅលើដងផ្លូវបានកើនឡើងយ៉ាងគំហុក។ ម៉ូតូ១០០ទៅ២០០cc ដ៏មហាសាល​កំពុងតែបំពុលខ្យល់និងសំលេង នៅចាការតា។

បាត់ចាយ៖​ម៉ូតូកង់៣នៅចាការតា

បាត់ចាយ(bajaj៖ ម៉ូតូរ៉ឺម៉កកង់៣) ជាមធ្យោបាយធ្វើដំនើរតាមកូនផ្លូវតូចៗនៃទីក្រុង។ បាត់ចាយជាមធ្យោបាយធ្វើដំនើរក្នុងស្រុកទូទៅ​តាំងពីដើមទសវត្សរ៍ឆ្នាំ៤០ដល់ឆ្នាំ១៩៩១​។ នៅឆ្នាំ១៩៦៦ មានបាត់ចាយប្រមាណ ១៦០ ០០០គ្រឿងដំនើរការនៅចាការតា ហើយអ្នកបើកបរបាត់ចាយមានចំនួន១៥%នៃកំលាំងពលកម្មសរុបនៅចាការតា។ នៅឆ្នាំ១៩៧១ រដ្ឋបានហាមប្រាមបាត់ចាយ​មិនអោយបើកបរលើផ្លូវធំៗ ដែលបានធ្វើអោយចំនួនបាត់ចាយចុះថយយ៉ាងខ្លាំង។ យុទ្ធនាការពិសេសមួយក្នុងការលុបបំបាត់​បាត់ចាយបានសំរេចនៅឆ្នាំ១៩៩០និង១៩៩១ ប៉ុន្តែក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩៨ បាត់ចាយបានលេចមុខឡើងវិញ ដោយសាររដ្ឋខ្វះសមត្ថភាពគ្រប់គ្រងវាអោយមានប្រសិទ្ធភាព។

ឡានក្រុង​ត្រានចាការតា

សេវាកម្មត្រានចាការតាបានចាប់ដំនើរការនៅលើផ្លូវពិសេសសំរាប់ឡានក្រុង តាមផ្លូវដែលមានចរាចរណ៍មមាញឹក។

ផ្លូវដែកនិងផ្លូវទឹក

ទិដ្ឋភាពក្នុងរថភ្លើង​នៅចាការតា

ផ្លូវអាកាស

វិស័យអប់រំ

ចាការតាជាទីតាំងរបស់មហាវិទ្យាល័យជាច្រើន។ សាកលវិទ្យាល័យដែលចំនាស់ជាងគេគឺ​សាកលវិទ្យាល័យឥណ្ឌូនេស៊ី​របស់រដ្ឋ និងសាកលវិទ្យាល័យណាស្យូណាល់របស់ឯកជន។ សាកលវិទ្យាល័យឯកជនធំៗមាន​សាកលវិទ្យាល័យទ្រីសាក់ទីនិងសាកលវិទ្យាល័យតារូម៉ាណាហ្គារ៉ា ។ និស្សិតជាច្រើនមកពីតំបន់ផ្សេងៗរបស់ឥណ្ឌូនេស៊ី​មករៀននិងស្នាក់នៅតាមអន្តេរវិសិកដ្ឋាន​និងបុរីនិស្សិត។ ដូចគ្នានឹងទីក្រុងនៅប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីដែរ ចាការតាមានសាលាហ្វឹកហ្វឺនជំនាញជាច្រើន។ ចំពោះការអប់រំគ្រឹះ មានសាលាបឋមសិក្សានិងមធ្យមសិក្សា​ ដែលមានផ្លាកជា សាធារណៈ(រដ្ឋ) ឯកជន(និងទ្វេភាសា) និងអន្តរជាតិ។ សាលាអន្តរជាតិធំៗ២នៅចាការតាគឺ​សាលាអន្តរជាតិចាការតានិងសាលាអន្តរជាតិអនុស្សាវរីយ៍គន្ធី

វិស័យកីឡា

តាំងពីសម័យស៊ូការណូ ចាការតា​តែងត្រូវបានគេជ្រើសរើសធ្វើជាកន្លែង​ប្រកួតកីឡាអន្តរជាតិផ្សេងៗ។ ចាការតាធ្លាប់ធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមឆ្នាំ១៩៦២ ពានរង្វាន់បាល់ទាត់អាស៊ីឆ្នាំ២០០៧ និង ស៊ីហ្គេមជាច្រើនលើក។ ចាការតាក៏ជាទីតាំងរបស់ក្រុមបាល់ទាត់អាជីពផងដែរ ដូចជាក្រុមបាល់ទាត់ពែរស៊ីចា(Persija) ក្រុមបាល់ទាតពែរស៊ីតារ៉ា(Persitara) ក្រុមបាល់ទាត់វ៉ារណា អាហ្គុង(Warna Agung) និងក្រុមបាល់ទាត់ចាយ៉ាការតា(Jayakarta ) ជាដើម។ ពហុកីឡាដ្ឋានធំជាងគេនៅចាការតាគឺពហុកីឡាដ្ឋានប៊ុងការណូ ដែលមានចំនុះ១សែនកៅអី។ ចំពោះកីឡាបាល់បោះ គេមាន Kelapa Gading Sport Mall ដែលមានចំនុះ៧ពាន់កៅអី ជាទីលានប្រកួតសំរាប់ក្រុមបាល់បោះជំរើសជាតិ។ បរិវេណកីឡាសេនេយ៉ាង ប្រជុំដោយអាគារកីឡាជាច្រើនមាន ទីលានបាល់ទាត់ប៊ុងការណូ ពហុកីឡាដ្ឋានម៉ាត់យ៉ា Istora Senayan ទីលានបាញ់កាំភ្លើង ទីលានតិននីស និងទីលានវាយកូនហ្គោល។

បណ្ដាញពត៌មាន

សារពត៌មាន

ចាការតាមានកាសែតប្រចាំថ្ងៃជាច្រើនដូចជា Bisnis Indonesia, Investor Daily, The Jakarta Post, Indo Pos, Seputar Indonesia, Kompas, Media Indonesia, [http://en.wikipedia.org/wiki/Republika_(Indonesian_newspaper) Republika], Pos Kota, Warta Kota, Lampu Merah និង Suara Pembaruan

ទូរទស្សន៍

ស្ថានីយ៍ទូរទស្សន៍រដ្ឋ៖ TVRI

ស្ថានីយ៍ទូរទស្សន៍ជាតិឯកជន៖ TPI, RCTI, Metro TV, Indosiar, StarANTV, SCTV, Trans TV, TV ONE, Trans 7, និង​Global TV

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក៖ Jak-TV, O-Channel, និង Space-Toon

ស្ថានីយ៍ទូរទស្សន៍ខ្សែកាប៖First Media, TelkomVision(ទូរទស្សន៍ផ្កាយរណប), Indovision, Astro Nusantara, TelkomVision, Aora TV

វិទ្យុ

បញ្ហាផ្សេងៗ

កន្លែងចាក់សំរាម

កំនើនប្រជាជនលើសពីហេដ្ឋារចនាសំព័ន្ឋ

ដូចទីក្រុងនៅប្រទេសកំពុងអភិវឌ្ឍដទៃទៀតដែរ ចាការតាទទួលរងនូវបញ្ហារៀបចំក្រុងចំបងៗជាច្រើន។ ចំនួនប្រជាជនបានកើនឡើងយ៉ាងខ្លាំងក្លាពី ១,២លាននាក់នៅឆ្នាំ១៩៦០​ ដល់ ៨,៨លាននាក់នៅឆ្នាំ២០០៤ (គិតត្រឹមតែអ្នករស់នៅស្របច្បាប់)។ បើបូកបញ្ចូលទាំងប្រជាជនរស់នៅក្បែរៗចាការតាទៀតនោះ ចំនួនឡើងដល់២៣លាននាក់ ធ្វើអោយវាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេទី៤លើលោក។ កំនើនប្រជាជនដ៏លឿននេះ ហួសពីសមត្ថភាពរដ្ឋាភិបាលក្នុងការផ្ដល់​នូវតំរូវការមូលដ្ឋានសំរាប់ប្រជាជនទាំងអស់។ ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចល្អ ចាការតាទាក់ទាញមនុស្សមកធ្វើការយ៉ាងច្រើន​ រហូតដល់មានមនុស្សនៅថ្ងៃធ្វើការ២ដងច្រើនជាងថ្ងៃចុងសប្ដាហ៍។ ដោយសាររដ្ឋាភិបាលអសមត្ថភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូនសមរម្យសំរាប់​ប្រជាជនដ៏ច្រើនសំបើមនេះ ចាការតាបានប្រឈមមុខនឹង​ការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ​ស្ទើររាល់ថ្ងៃ។ ការបំពុលបរិយាកាស​និងការគ្រប់គ្រងកាកសំនល់ក៏ជាបញ្ហាធ្ងនធ្ងរផងដែរ។ គេប្រមាណថាប្រជាជនចាការតាអាចកើនឡើងដល់២៤,៩លាននាក់នៅឆ្នាំ២០២៥។

អនាម័យ

ការសិក្សាបានបង្ហាញថា តិចជាង១ភាគ៤នៃប្រជាជនចាការតា​មានទឹកបណ្ដាញប្រើប្រាស់គ្រប់គ្រាន់។ ក្រៅពីនេះប្រើប្រាស់ទឹកផ្ទាល់ពីទន្លេនិងបឹង ឬក៏ទិញទឹកពីឯកជន។ មនុស្ស៧,២លាននាក់​គ្មានទឹកស្អាតប្រើប្រាស់ទេ។

ទឹកជំនន់

នៅរដូវវស្សា ចាការតាទទួលរងគ្រោះទឹកជំនន់​ដែលបណ្ដាលមកពី​ការកកស្ទះបណ្ដាញបង្ហូរទឹកស្អុយ ការកាប់បំផ្លាញព្រៃឈើ និងលក្ខណៈសណ្ឋានដី(៤០%នៃផ្ទៃដីរបស់វា​ស្ថិតនៅក្រោមកំពស់ទឹកសមុទ្រ)។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០០៧បានបំផ្លាញហេដ្ឋារចនាសំព័ន្ធនិងអាគាររដ្ឋ​ នានាដែលគិតជាទឹកប្រាក់ចំនួន ៥,២លានលានរូព្យាស (ប្រហែល ៥៧២លានដុល្លាអាមេរិក) និងសំលាប់ប្រជាជនយ៉ាងហោច៨៥នាក់ និងបង្ខំអោយប្រជាជន៣៥ម៉ឺននាក់ចាកចោលទីលំនៅ។ ប្រហែលជា៧០%ទៅ៧៥%នៃផ្ទៃដីចាការតាសរុប​ត្រូវលិចលង់ក្នុងកំពស់ទឹកដល់ទៅ៤ម៉ែត្រ។

បញ្ហាផ្សេងទៀត

នៅខែកញ្ញាឆ្នាំ២០០៧ ច្បាប់ថ្មីមួយត្រូវបានប្រកាសដាក់អោយប្រើ​ដើម្បីរៀបចមសណ្ឋាប់ធ្នាប់​សាធារណៈ។ ច្បាប់នេះហាមប្រាមមិនអោយ​ ផ្ដល់ប្រាក់កាសដល់អ្នកសុំទាន ហាមមិនអោយមានការដើរលក់ឥវ៉ាន់ ហាមមិនអោយសាងសង់កន្លែងស្នាក់នៅតាមមាត់ស្ទឹងនិងផ្លូវហាយវេយ និងហាមមិនអោយខាកស្ដោះ​ឬជក់បារីនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ជនទាំងឡាយណាដែលលាងកញ្ចក់ឡាន​និងធ្វើការបញ្ជាចរាចរណ៍នៅ​ផ្លូវកាត់ទទឹងដែលមមាញឹក ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ​នឹងត្រូវផាកពិន័យ។ ច្បាប់នេះទទួលរងនូវការរិះគន់​ថាពិបាកនឹងពង្រឹងសុពលភាព និងបានមើលរំលងភាពក្រីក្ររបស់ប្រជាជនក្រុងយ៉ាងច្រើននោះ។

ទីក្រុងជាបងប្អូន

ចាការតាមានទំនាក់ទំនងជាទីក្រុងបងប្អូនជាមួយទីក្រុងនិងតំបន់មួយចំនួននៅលើពិភពលោក​ដូចជា៖

តំនភ្ជាប់ក្រៅ

Commons-logo.svg
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.