Nine Steps To a Strategies Marketing Plan

Jump to navigation Jump to search

Nine Steps To a Strategies Marketing Plan

1. Set your marketing goals នៅក្នុងទីផ្សារទាំងមូលតែងតែមានប្រភេតផ្សេងៗ គ្នានៃ អ្នកទិញ។ នៅក្នុងទីផ្សារនោះទីផ្សារមួយគឺមានក្រុមអតិថិជន ដែលមានតំរូវការ ចំណងចិត្ត ក្នុងការទិញ ឬឥរិយាបថប្រើប្រាស់ខុសៗគ្នា ដែលជាហេតុធ្វើអោយម្ចាស់អាជីវកម្មត្រូវធ្វើការ សិក្សាស្រាវជ្រាវ ក៍ដូចព្យាករណ៍ឲ្យបានច្បាស់ នូវតម្រូវការនាពេលបច្ចុប្បន្ន នឹងពេលអនាគត របស់អតិថិជន ។ ម្ចាស់អាជីវកម្មត្រូវធ្វើការកំនត់នូវទីផ្សារទៅតាមក្រុមអតិថិជន ក្នុងការងាយ ស្រូលបំពេញនូវតម្រូវការ របស់ពូកគេ នឹង ការកំណត់តម្រូវការទីផ្សារនោះ គឺត្រូវមាន ភាពប្រាកដ នឹងអាចធ្វើការវាស់វែងទៅលើគោលដៅរបស់អ្នក ដើម្បីសម្រេចបាននូវភាព ជោកជ័យក្នុងរយៈពេល ១៨ទៅ២៤ ខែ។ ដើម្បីសម្រេចបាននូវគោលដៅដ៏ជាកលាក់ យើងត្រូវបែងចែកជា ៣ប្រភេទ៖  គោលដៅឆាប់រហ័ស រយៈពេលពី១ខែទៅ៦ខែ  គោលដៅរយៈពេលខ្លី ចាប់ពី៦ខែទៅ១២ខែ  គោលដៅរយៈពេលវែង ចាប់ពី១២ខែទៅ២៤ខែ ឧទាហរណ៍៖ ការកើតឡើងនូវចំនួនអ្នកជម្ងីថ្មីដែលមាននៅក្នុងមន្ទីពេទ្យសម្រាប់ការអនុវត្តន៍ ទទួលបាន ៥%ក្នុងរយៈពេល ៦ខែដំបូង ហើយ១០%សម្រាប់ឆ្នាំទី១។ ការកើនឡើងនូវចំនូល សរុបគឺ ៣០%នៃកំឡុងពេល ២៤ខែ ហើយនិងកើនឡើងទីផ្សារនូវការអនុវត្តន៍ជាបន្ត។

KEY POINTS • Marketing can increase your income, introduce new providers or improve your practice image, among other things. • A strategic marketing plan requires you to define your practice in terms of what it does for patients. • Every goal, strategy and action in your marketing plan is subject to change as you evaluate your progress.

2. Conduct a marketing audit ការវាយតម្លែលើទីផ្សារ គឺជារំលឹកឡើងវិញនូវសកម្មភាពទីផ្សាទាំងអស់ដែលបាន កើតឡើងនៅ ក្នុងការអនុវត្តន៍របស់យើងទៅលើ ៣ឆ្នាំមុន មានន័យថារាល់សកម្មភាពទីផ្សារ ដែលបានធ្វើពីមុន យកមកវិភាគ និងពិចារណាឡើងវិញ ថាតើក្នុងសកម្មភាពពីមុនដែល យើងបានធ្វើនោះ មានលក្ខណៈ ខុសគ្នា រឺដូចគ្នា ទៅនិងសកម្មភាព នៅក្នុងពេលបច្ចុប្បន្ន ដែរឬទេ? រកឲ្យឃើញនូវ ចំនុចខ្វះខាត ដើម្បីងាយស្រួលក្នុងការវាយតម្លៃ។

ភាពហ្មត់ចត់ នឹងការសម្រេចបាន ធ្វើការលើកឡើងវិញនូវការបង្កើត ឳកាសយ៉ាង ប្រាកដជារៀង រាល់ថ្ងៃ ដូចជា ផ្សព្វផ្សាយតាម Phone Book, Open house, Brochure និងសិក្ខាសាលា ។ មានន័យថា ឳកាសនៅក្នុងទីផ្សារគឺមានច្រើន ហើយយុទ្ធសាស្រ្ត ក្នុងការទន្ទ្រានទីផ្សាររបស់ មា្ចស់អាជីវកម្មនីមួយៗ មានលក្ខណៈខុសគ្នា ដូចនេះត្រង់ចំនុចនេះ គឺម្ចាស់អាជីវកម្មត្រូវធ្វើការ សារឡើងវិញនូវ វិធីសាស្រ្តទាំងអស់ ដើម្បីធ្វើការវាយតម្លៃទៅលើ ការបង្កើតឳកាសមួយណា ដែលល្អបំផុតសម្រាបអាជិវកម្មក្នុងពេលបច្ចុប្បន្ន ហើយអាចអោយ ទទួលបានជោគជ័យ ទៅតាមផែនការទីផ្សារ ដែលបានកំនត។

3. Conduct market research នៅក្នុងដំនើរការទីផ្សារទាំងអស់ចាំបាច់ត្រូវធ្វើការស្រាវជ្រាវ មុនពេលបើកអាជីវកម្ម ដើម្បី ឲ្យដឹងពីតម្រូវការរបស់អតិថិជន និងឥរិយាបថនៃកាប្រើប្រាស់របស់ពួកគេនៅក្នុងទីផ្សារ យ៉ាងណាមិញ គោលបំណងនៃការស្រាវជ្រាវ គឺដើម្បីគូសវាស់លើរូបភាពដែលប្រាកដនៅក្នុង ការអនុវត្តន៍របស់យើង។ មានន័យថារាល់ការស្រាវជ្រាវដើម្បីឲ្យដឹងពីសកម្មភាពរបស់ទីផ្សារ ដោយឆ្លងកាត់ការសិក្សានៃមុខវិជ្ជា Marketing Research កន្លងមកបានបកស្រាយថា គឺយើង ស្រាវជ្រាវទៅលើទំហំនៃទីផ្សារថាតើធំ ឬតូច ទំនោរ(ឥរិយាបថនៃអតិថិជន មានការបែរឆ្ពោះទៅ លើផលិតផល បែបណានៅពេលបច្ចុប្បន្ន) ជីវភាព គួរប្រគូតប្រជែង(ស្វេងរកនូវចំនុចខ្លាំង ចំនុច ខ្សោយ នឹងវិធីសាស្រ្តនៃការអនុវត្តន៍ទីផ្សារ) នឹងប្រជាសាស្ត្រក្នុងតំបន់។ ការអនុវត្តន៍លើការស្រាវជ្រាវទីផ្សារ គឺសំដៅទៅលើជំហាននៃការប្រើប្រាសពេលវេលា ដែលមានច្រើនក្នុងដំនើរការនោះ គឺជាជំហានដែលស្មុកស្មាញជាងគេហើយក៍សំខាន់ជាងគេដែរ ព្រោះវាត្រូវការចំណាយពេលវេលាច្រើនក្នុងការស្រាវជ្រាវនូវទីផ្សារ។ ស្វែងយល់ពីខាងក្រៅ ដើម្បីអាចដឹងបានពីដៃគូប្រគូតប្រជែង នឹងរាល់យុទ្ធសាស្រ្តដែលយើងបានអនុវត្ត ពីមុនមក។ ការស្រាវជ្រាវពីពត៌មានខាងក្រៅដើម្បីអាចចំនេញបាននូវយុទ្ធសាស្រ្តសំខាន់ៗដែលមានក្នុងទីផ្សារដោយស្រួលក្នុងការដែលយើងចាប់ផ្ដើមធ្វើហើយជាពិសេសក្នុងការធ្វើយ៉ាងណា ដើម្បី រៀបចំនូវ Marketing Mix ឲ្យមានដំនើរការល្អនៅក្នុងទីផ្សារ ដើម្បីអាចប្រឈមមុខជាមួយនឹងគួរប្រគូតប្រ ជែង នឹងត្រៀមនូវផែនការយុទ្ធសាស្រ្ត ដ៏ទៃទៀតដើម្បីសម្រេចបាននូវគោលដៅ។

4. Analyze the research ក្រោយពីការស្រាវជ្រាវលើទីផ្សាររួចហើយ អ្នកត្រូវប្រមូលទិន្នន័យទាំងអស់យកមកធ្វើការ វិភាគ ហើយសង្ខេបយកនូវទិន្នន័យណាមួយដែលជាមួលដ្ឋាន ក្នុងការកំនត់នូវយុទ្ធសាស្រ្តទីផ្សារ ដែលអាចធ្វើការនូវលទ្ធផលល្អបំផុត សម្រាប់ការអនុវត្តន៍របស់អ្នក មានន័យថា រាល់ទិន្នន័យ ដែលប្រមូលបានពីការស្រាវជ្រាវនៅក្នុងទីផ្សារ គឺអ្នកត្រូវយកមកកកត់ត្រាដើម្បីបញ្ចូលទៅក្នុង ប្រពន័្ធComputor ហើយលទ្ធិផលដែលបានក្រោយពីការវិភាគនោក្នុងប្រពន្ធ័Computor អ្នកអាច កំនត់បានជាទិន្នន័យសម្រេច ដើម្បីជោគជ័យក្នុងអាជីវកម្មរបស់អ្នក។ ការស្រាវជ្រាវអាចកំនត់នូវ ការចង់បាន នឹងតំរូវការរបស់អ្នកក្នុងពេលបច្ចុប្បន្ន ហើយត្រូវយកចិត្តទុកដាក់ខាំ្លងដើម្បីជួយក្នុង ការកំនត់អតិថិជនគោលដៅ។ ដើម្បីប្រមូលផ្ដុំយកប្រភពពត៌មានអ្នកត្រូវអភិវឌ្ឍន៍នូវផែនការយុទ្ធសាស្រ្តMarketing សម្រាប់ការអនុវត្តន៍របស់អ្នក។ អ្នកត្រូវអនុវត្តលើការស្រាវជ្រាវទីផ្សារនៃការអនុវត្តន៍របស់អ្នក ហើយនឹងគួរប្រគួតប្រជែង ក្នុងសហគមន៍របស់អ្នក មានន័យថាអាចកំនត់បាននូវការប្រមូល យកនូវពត៌មានដែលមានក្នុងទីផ្សារ អ្នកត្រូវការស្វែងយល់អោយច្បាស់ទៅលើផែនការ យុទ្ធសាស្រ្តទីផ្សាររបស់អ្នកជាមុនសិន។ ហើយការស្រាវជ្រាវលើគួរប្រគួតប្រជែងដែលមានក្នុង ទីផ្សារដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើផែនការទីផ្សារបានជោគជ័យ។

5. Identify a target audience កំនត់នូវអតិថិជនគោលដៅ យើងឆ្លងកាត់នូវការវិភាគលើការស្រាវជ្រាវទីផ្សារ អ្នកគួរតែ ធ្វើការដំនត់នូវការអនុវត្តន៍របស់អ្នក គឺអតិថិជនគោលដៅ វាគឺជាក្រុមអតិថិជនជាក់លាក់ ដែលអ្នកចង់យកចិត្តទុកដាក់ដោយផ្ទាល់ទៅលើកិច្ចប្រឹងប្រែងទីផ្សាររបស់អ្នក។ គឺនៅពេលដែល ធ្វើការស្រាវជ្រាវលើទីផ្សាររួចហើយម្ចាស់អាជីវកម្មត្រូវកំនត់នូវអតិថិជនគោលដៅរបស់ខ្លួន ដោយរៀបចំដាក់នូវផែនការក្នុងកាផ្សព្វផ្សាយ ដើម្បីត្រូវចំអតិថិជនគោលដៅ ហើយត្រូវស្វែង យល់ថា តើអតិថិជនប្រភេទណាដែលមាន ទំនោរលើការប្រើប្រាស់ផលិតផលបែបណាដែរ។ ដោយទំនោរនៃឥរិយាបថរបស់អតិថិជនមានលក្ខណៈខុសគ្នានោះម្ចាស់អាជីវកម្មត្រូវធ្វើការ ផលិតនូវទំនិញប្រភេទណាដែលអតិថិជនគោលដៅចង់បាននិងប្រើប្រាស់ទៅតាមតំរូវការរបស់ ពូកគេ។ រាល់ពត៌មានដែលប្រមូលបានពីទផ្សារគឺអាចជួយផ្ដល់បាននូវការកំនត់អតិថិជន គោលដៅរបស់សំរាប់អាជីវកម្មបាន។ ម្យ៉ាងវិញទៀត អតិថិជនគោលដៅរបស់អ្នកគឺត្រូវបានយក ចិត្តទុកដាក់ ត្រូវគិតទៅលើអាយុ ភេទ តំបន់ ភាសា សីលធម៍ ។ ឧទាហរណ៍ អតិថិជនដែលមក ពិនិត្យនឹងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យ គឺត្រូវការការយកចិត្តទុកដាក់លើមើលថែរក្សាដោយ មិនគិតពីអាយុ ភេទឡើយ។ ពួកគេជាអតិថិជនគោលដៅសំរាប់មន្ទីពេទ្យយើហើយពួកគាត់ចង់ ទទួលបាននូវសេវាដែលល្អនិងដោយយកចិត្តទុកដាក់បំផុត។

6. Determine a Budget មុនពេលយើសំរេចចិត្តជ្រើសរើសយក Marketing Strategies ណាមួយមកធ្វើការអនុវត្តន៍ ដើម្បីសម្រេចគោលដៅ អ្នកត្រូវតែពិនិត្យមើលទៅលើប្រភពហិរញ្ញវត្ថុរបស់អ្នក ហើយរៀបចំ Marketing Budget ។ Marketing Budget ផ្លាស់ប្ដូរទៅតាមប្រភេទនៃការអនុវត្តន៍ យុទ្ធសាស្រ្តទីផ្សារ។ គ្មានការកំនត់ស្ដង់ដារមួយណាច្បាស់ថាការអនុវត្តន៍យុទ្ធសាស្រ្តទីផ្សារ ត្រូវចំណាយអស់ប៉ុន្មាននោះទេ។ ទោជាយ៉ាងណាក៏ដោយ តាមបទពិសោធន៍ ការចាប់ផ្ដើម អនុវត្តយុទ្ធសាស្រ្តទីផ្សារត្រូវការចំនាយ៣ ទៅ ៥% នៃប្រាក់ចំនេញដុលនៃទីផ្សារ។ បើសិន ការអនុវត្តន៍ថ្មីមានទីផ្សារប្រគួតប្រជែងខ្ពស់ ឬមិនធ្លាប់មានទីផ្សារពីមុនមក ឬអ្នកមានបំណង ចង់បង្កើតកម្មវិធី ឬសេវាកម្មថ្មី អ្នកអាចត្រូវចំនាយ ១០% ឬក៏ច្រើនជាងនេះនៃប្រាក់ចំនេញដុល ក្នុងឆ្នាំដំបូងនៃការអនុវត្តន៍គំរោងការរបស់អ្នក។ ឧទាហរណ៍ ការរៀបចំផែនការចំណាយសំរាប់ អនុវត្ត Marketing Strategies ។ ដោយសារគំរោងថ្មីចង់ពង្រឹងការចូលរៀនបន្ថែមឲ្យបាន ១៥% ដូច្នេះ ត្រូវកំនត់ទឹកប្រាក់ ៥០០០$ ដើម្បីប្រតិបត្តិផែនការ។

7. Develop marketing strategies អភីវឌ្ឍន៍នូវយុទ្ធសាស្រ្តទីផ្សារ ជាមួយនឹងថវិការរបស់អ្នកដែលមានក្នុងទីផ្សារអ្នកអាចធ្វើ ការចាប់ផ្ដើមកំនត់នូវយុទ្ធសាស្រ្តទីផ្សារជាក់លាក់ដែលនិងប្រឈមទៅនឹងគោលដៅរបស់អ្នក ប៉ុន្តែជាក់ស្តែងដោយយោងទៅតាមឯកសារមេរៀនMarketing Management បានបង្ហាញថា មុនពេលដែលធ្វើការកំនត់បានគឺត្រូវធ្វើការកាត់នូវចំនែកទីផ្សារជាមុនសិន ដើម្បីឲ្យដឹងអំពីក្រុម អតិថិជនទាំងអស់ដែលពូកមានតំរូវការខុសៗគ្នាក្នុងការងាយស្រួលរៀបចំនូវយុទ្ធសាស្រ្តអោយ ចំគោលដៅដែលអតិថិជនចង់បាន។ ឧទាហរណ៍ អតិថិជនខ្លះចូលចិត្តរថ្តយន្តToyota ហើយខ្លះទៀត Honda តើម្ចាស់អាជីវកម្មគួរកាត់ចំនែកទីផ្សារដូចម្ដេច? ហើយការកាត់ចំនែកទី ផ្សារនេះគឺអាចជួយអោយអាជីវកម្មទទួលបាននូវឳកាសដោយប្រើនូវយុទ្ធសាស្រ្តរបស់ Ansoft ហើយនឹងធ្វើនូវ Marketing Mix សំរាប់ការកាត់ចំនែកនេះ។ យើងត្រូវធ្វើការកំនត់នូវអតិថិជនគោលដៅ ដូចនៅជំហានទី ៥ បានលើកឡើងរូចមក ហើយនូវការកំនត់នូវអតិថិជនគោលដៅ គឺត្រូវធ្វើការបង្កើតនូវការយកចិត្តទុកដាក់លើពួកគេ។ ក្រោយពីធ្វើការកាត់ចំនែកទីផ្សាររួចអ្នកអាចយល់បាននូវអ្វីដែលជាបញ្ហានឹងតំរូវកាក្នុងពេល បច្ចុប្បន្ន។ ហើយរាល់ការរៀបចំផែនការយុទ្ធសាស្រ្តជាក់លាក់គឺផ្ដោតសំខាន់ Marketing Mix ផងដែរ។ ឧទាហរណ៍ ការរៀបចំការផ្សព្វផ្សាយដោយសំភាសជាមួយអតិថិជនដែលបានមក ព្យាបាលក្នុងមន្ទីពេទ្យដោយមានការធានាអាសអាង ពីពួកគាត់ក្នុងការផ្ដល់ជួននូវសេវាកម្ម ដោយយកចិត្តទុកដាក់ ដោយពួកយើងមិនចាំបាច់មានការព្រួយបារម្ភ នឹងភ័យខ្លាចទៅលើសេវា ណាមួយទេ។ អតិថិជនដ៏ទៃទៀទមានការជឿជាក់នឹងទុកចិត្ត ចង់បាននូវសេវាកម្មនោះផងដែរ។

8. Develop an implementation schedule តារាងនៃការអនុវត្តន៍ការងារ គឺបញ្ចាក់ពីរយៈពេលវេលាសកម្មភាពនៃការអនុវត្តន៍ យុទ្ធសាស្ត្រផែនការទីផ្សារ ត្រូវបញ្ចប់នៅពេលណានឹងដោយអ្នកណា។ តារាងគួររួមបង្ហាញទាំង ថ្លៃដែលបានចំនាយទៅរាល់សកម្មភាពទាំងអស់ ហើយសមស្របទៅតាមគំរោងថវិការដែល បានរំពឹងទុកសំរាប់រយៈពេល២៤ខែដែរឬទេ។

9. Create an evaluation process បង្កើតនូវដំនើរការនៃការវាយតំលៃ គឺតំលៃនៃផែនការទីផ្សារជាប្រសិទ្ធភាពដែលទទួល បាននូវគោលបំនង ហើយពេលវេលានៃការអនុវត្តន៍ត្រួតពិនិត្យ នឹងវាយតំលៃលើលទ្ធផល មានន័យរាល់ដំនើរការដែលបានលើកឡើងនៅក្នុងផែនការទីផ្សារគឺដើម្បីទទួលបាននូវប្រសិទ្ធ ភាពដោយស្របជាមួយនិងដំនើរការនៃការអនុវត្តន៍ ត្រូតពិនិត្យនូវរាល់យុទ្ធសាស្រ្តដែលបានដាក់ ឡើង ឬកំនត់នៅក្នុងទីផ្សារទាំងផ្នែកហិរញ្ញវត្ថុ បុគ្គលិក(ថាតើគ្រប់គ្រានហើយឬនៅ?) ធ្វើយ៉ាង ណាតាមដាននូវសកម្មភាពការងារអោយស្របទៅតាមផែនការដែលមបានកំនត់ បើនៅក្នុង ទីផ្សារមានការខូចខាត អ្នកត្រូវកែសម្រួលភ្លាមៗ។ នេះជាសំខាន់ណាស់ក្នុងការវាស់វែង នូវលទ្ធិផលស្តងដាការងាររបស់អ្នក ដែលអ្នកបានកំនត់នៅក្នុងការបង្កើត នូវគោលដៅ។ ការត្រូតពិនិត្យ នឹងវាយតំលៃបានទៀងទាត់នៅលើសកម្មភាពនីមួយៗ អ្នកតែងតែអាច ផ្លាស់ប្ដូរ ហើយព្យាយាមដោះស្រាយនូវអ្វីដែលថ្មី មានន័យថា ត្រូវតាមដាន នឹងត្រួតពិនិត្យ ព្រម ទាំងវាយតម្លៃលើសកម្មភាពទាំងនោះគ្រប់ពេល ដើម្បីបានដឹងនូវភាពខ្វះខាតបានទាន់ពេល ហើយវាយតម្លៃ លើសកម្មភាពនោះសារឡើងវិញ ដោយដោះស្រាយ ដោយសមរម្យ នឹងឆាបរហ័ស។


  Reference

Rebecca Anwar, PhD, and Judy Capka; Fam Pract Manag, Copyright 2001 by the American Academy of Family Physicians Book: Sale Management , Prepared by Mr. Kim Samoun 2012

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.