ហ្វីលីពីន

(ត្រូវបានបញ្ជូនបន្តពី Philippines)
Jump to navigation Jump to search
សាធារណរដ្ឋហ្វីលីពីន
Repúbliká ng̃ Pilipinas
Republic of the Philippines
Flag of the Philippines.svg Coat of arms of the Philippines.svg
ទង់ជាតិ វរលញ្ជករ
បាវចនា៖ "Maka-Diyos, Makatao, Makakalikasan, at Makabansa" (ភាសាហ្វីលីពីន)
ដើម្បីព្រះជាម្ចាស់ ប្រជាជន ធម្មជាតិ និងប្រទេសជាតិ
ភ្លេងនិងចំរៀងជាតិ៖ Lupang Hinirang
បទ លូប៉ាង ហ៊ីនីរ៉ាង (ដែនដីដែលត្រូវបានគេជ្រើសយក)
Map of Philippines.png
រដ្ឋធានី ម៉ានីល
ភាសា​ផ្លូវ​ការ​ ភាសាហ្វីលីពីន
ភាសាអង់គ្លេស
របបដឹកនាំ សាធារណរដ្ឋបង្រួបបង្រួម
អាស្រ័យរដ្ឋធម្មនុញ្ញ
ដឹកនាំដោយប្រធានាធិបតី
រដ្ឋាភិបាល
-ប្រធានាធិបតី
-នាយករដ្ឋមន្ត្រី

ហ្គ្លូរីយ៉ា ម៉ាកាប៉ាហ្គាល់ អាររ៉ូយ៉ូ
ណូលី ដេ កាស្ត្រូ
ឯករាជ្យភាព
-បង្កើត
-ប្រកាសឯករាជ្យ
-ស្វ័យភាព
-ទទួលស្គាល់ឯករាជ្យ
-រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
ពីអេស្ប៉ាញនិងអាមេរិក
១៥៦៥
១២ មិថុនា ១៨៩៨
២៤ មិនា ១៩៣៤
៤ កក្កដា ១៩៤៦
២ កុម្ភៈ ១៩៨៧
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក

៣០០ ០០០គ.ម(លំដាប់ទី៧២)
០,៦១%
ចំនួនប្រជាជន
-ស្ថិតិឆ្នាំ២០០៨
-ជំរឿនឆ្នាំ២០០៧
-ដង់ស៊ីតេ

៩០,៥លាន(លំដាប់ទី១២)
៨៨ ៥៧៤ ៦១៤
២៩៥ /គ.ម(លំដាប់ទ៣២)
រូបិយប័ណ្ណ ពីសូ (PHP)
ល្វែង​ម៉ោង​ UTC +៨
កូដទូរស័ព្ទប្រទេស +៦៣
TLD អ៊ីនធឺណិត
(TLD:Top Level Domain)
.ph

សាធារណរដ្ឋហ្វីលីពីន (ជាភាសាហ្វីលីពីន៖ Repúbliká ng̃ Pilipinas, ជាភាសាអង់គ្លេស៖ Republic of the Philippines) ឬប្រទេសហ្វីលីពីន ជាប្រទេសកើតឡើងពីកំរងកោះ មានទីតាំងនៅអាស៊ីអាគ្នេយ៍ និងមានរដ្ឋធានីនៅទីក្រុងម៉ានីល។ កំរងកោះហ្វីលីពីន​កើតឡើងពីកោះតូចធំប្រមាណ​៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ប្រទេសនៅជិតខាងមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និង សាធារណរដ្ឋចិន (តៃវ៉ាន់)។ ហ្វីលីពីនជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយ។ ប្រទេសហ្វីលីពីនមានប្រជាជនប្រហែល៨៧លាននាក់ (លំដាប់ទី១២លើពិភពលោក)។ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០០៦មានច្រើនជាង ១១៧,៥៦២ពាន់លាន​ដុល្លាអាមេរិក។ មានជនជាតិហ្វីលីពីនច្រើនជាង១១លាននាក់ (១១%នៃប្រជាជនហ្វីលីពីនសរុប) រស់នៅបរទេស។

ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីនបានទទួលឯករាជ្យពេញលេញពីអាមេរិក​នៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមកហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ​យ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាច​របស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោក​ដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមក​ស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។

បច្ចុប្បន្ន ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាន់កាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស

អំពីឈ្មោះ

ហ្វីលីពីន ជាពាក្យក្លាយមកពីឈ្មោះព្រះរាជាហ្វីលីពទី២របស់អេស្ប៉ាញ។ ឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកោះលេយតេ និង កោះសាម៉ារ ក្នុងបេសសកម្ម​ព្រះរាជាអេស្ប៉ាញមកហ្វីលីពីន។ ក្រោយមកឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកំរងកោះនេះទាំងមូល។

នៅមុនពេលក្លាយជាអាណានិគម ហ្វីលីពីនមិនទាន់ជាប្រទេសបង្រួបបង្រួមមួយទេ ប៉ុន្តែតំបន់នោះទាំងមូលត្រូវបានគេហៅជាភាសាម៉ាឡេបុរាណថា ម៉ាហារលីកា។ ហ្វីលីពីនធ្លាប់គិតគូរដាក់ឈ្មោះខ្លួនឯងថា ម៉ាឡេស៊ី ប៉ុន្តែត្រូវបានប្រទេសម៉ាឡេស៊ីបច្ចុប្បន្នសំរេចប្រើប្រាស់ឈ្មោះនេះមុននៅឆ្នាំ១៩៦៣ មុនពេលដែលហ្វីលីពីនអាចធ្វើអ្វីកើតទៀតអំពីបញ្ហានេះ។

ភូមិវិទ្យានិងអាកាសធាតុ

+​​ អាកាសធាតុ

ប្រទេសនេះស្ថិតនៅក្រោមឥទ្ធិពលអាកាសធាតុត្រូពិចសមុទ្រ បន្ថែមដោយខ្យល់មូសុងនិរតី និងឦសាន

ដែលបង្កើតអោយមានរដូវ​២ ច្បាស់លាស់គឺ រដូវប្រាំងចាប់ពីខែវិច្ឆិកាដល់មេសា និងរដូវវស្សាពីខែឩសភាដល់ខែតុលា។

ប្រវត្តិសាស្ត្រ

ជនជាតិដើមនៅហ្វីលីពីនជាជនជាតិនេហ្គ្រីតូសដែលជាជនជាតិនៅក្នុងអំបូរអូស្ត្រូឡូ-មេឡានេស៊ី បានមកដល់ហ្វីលីពីន​តាំងពី ៣០០០០ឆ្នាំមុនមកម៉្លេះ។ នៅស.វទី៩ដល់ទី១២ ហ្វីលីពីនធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយចិននិងជប៉ុន​ និងមានចំនងវប្បធម៌រឹងមាំជាមួយឥណ្ឌា តាមរយៈប្រទេសជិតខាងសព្វថ្ងៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី

សាសនាឥស្លាម​ត្រូវបាននាំមកហ្វីលីពីនដោយពួកឈ្មួញ​និងពួកអ្នកនិយមប្ដូរសាសនា មកពីម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។ ឥស្លាមនីយកម្មរបស់ហ្វីលីពីនគឺបណ្ដាលមកពីឥទ្ឋិពលឥណ្ឌា ដែលពេលនោះជាប្រទេសមូស្លីម។ មកទល់ស.វទី១៣ សាសនាឥស្លាម​បានចាក់ឫសនៅកំរងកោះស៊ូលូ និងបានសាយភាយទៅកោះមិនដាណាវ និងទៅដល់ម៉ានីល​នៅឆ្នាំ១៥៦៥។ ទោះបីជាសាសនាឥស្លាមបានរីកសាយភាយរហូតទៅដល់កោះលូសុង ក៏ដោយ ក៏សាសនាព្រលឹង ព្រាហ្មណ៍ និងព្រះពុទ្ឋសាសនានិកាយវជ្ជរាយាន នៅតែជាសាសនាចំបងនៅហ្វលីពីន។ អ្នកចំនូលស្រុកមូស្លីម​បាននាំមកនូវគំនិតនយោបានក្នុងការរៀបចំប្រទេសអោយដឹកនាំដោយ រាជា ឬ ស៊ុលតង់។

ពួកអេស្ប៉ាញបានមកដល់ហ្វីលីពីននៅស.វទី១៦។ អ្នករុករកសញ្ជាតិព័រទុយហ្គាល់ឈ្មោះ ហ្វឺឌីណាន់ ម៉ាហ្គែល្លាន់ (Ferdinand Magellan) និងកូនចៅរបស់គាត់ ដែលបំរើការអោយអេស្ប៉ាញ បានចេញដំនើរនៅថ្ងៃទី២០ កញ្ញា ១៥១៩ និងមកដល់កោះសាម៉ារនៅថ្ងៃទី១៧ មិនា ១៥១២។ នៅថ្ងៃបន្ទាប់ពួកគេបានមកដល់កោះហូម៉ុនហុន និងទៅដល់កោះលីម៉ាសាវ៉ានៅថ្ងៃទី២៨ មិនា ១៥១២។ នៅថ្ងៃទី៧ មេសា ១៥១២ ពួកគេបានទៅដល់កោះសេប៊ូ និងបានក្លាយជាមិត្តជាមួយរាជាហ៊ូម៉ាបុន(Rajah Humabon) ហើយបានធ្វើអោយក្រុមញាតិវង្សនិងជនជាតិសេប៊ូ៧០០នាក់ផ្សេងទៀត ក្លាយជាអ្នកកាន់សាសនាគ្រឹស្ត។ ប៉ុន្តែក្រោយមក ម៉ាហ្គែល្លាន់ ត្រូវបានសំលាប់ក្នុងសមរភូមិម៉ាកតាន់ ដោយអ្នកចំបាំងជនជាតិភាគតិចដែលដឹកនាំដោយឡាពូឡាពូ (Lapu-Lapu) (គូប្រជែងរបស់ហ៊ូម៉ាបុន)។

ចំនាប់ផ្ដើមនៃរបបអាណានិគមធ្វើឡើងនៅពេលស្តេច ហ្វីលីពទី២ របស់អេស្ប៉ាញបញ្ជាអោយមានការរុករកបន្តទៀត និងបានអោយលោក មីហ្គែល ឡូប៉េ ឌឺ ឡេហ្គាស្ពី(Miguel López de Legazpi) មកបោះទីតាំងអេស្ប៉ាញនៅសេប៊ូ​ក្នុងឆ្នាំ១៥៦៥។ នៅឆ្នាំ១៥៧១ គាត់បានយកក្រុងម៉ានីលធ្វើជារដ្ឋធានីរបស់ដែនដីអាណានិគមថ្មីនេះ។

ការគ្រប់គ្រប់របស់អេស្ប៉ាញបាននាំមកនូវការបង្រួបបង្រួមនយោបាយនៅលើកំរងកោះនេះ ដែលនៅមុននេះបន្តិចជាកោះនិងសហគមន៍ឯករាជ្យនិងដាច់ដោយឡែកពីគ្នា។ អេស្ប៉ាញបាននាំមកនូវអារ្យធម៌បស្ចិមប្រទេសដូចជា ក្រមច្បាប់ របៀបបោះពុម្ព និង ប្រក្រតិទិនជាដើម។ ហ្វីលីពីនត្រូវបានគ្រប់គ្រងក្នុងឋានៈជាដែនដី អេស្ប៉ាញថ្មី ពីឆ្នាំ១៥៦៥ដល់ឆ្នាំ១៨២១ និងស្ថិតនៅក្រោមរដ្ឋបាលផ្ទាល់ពីក្រុងម៉ាឌ្រីដ បន្ទាប់ពីឯករាជ្យម៉ិកស៊ិក។ ក្នុងកំឡុងពេលនោះ ក្រុងជាច្រើនត្រូវបានបង្កើត ហេដ្ឋារចនាសំព័ន្ឋត្រូវបានស្ថាបនា ប្រភេទដំនាំដាំដុះនិងសត្វពាហនៈថ្មីៗត្រូវបាននាំចូលមក ហើយជំនួញក៏មានភាពសកម្មឡើង។ នៅស.វទី១៦ នាវា ម៉ានីឡា ហ្គាល្លេអុន (Manila Galleon) ដែលតភ្ជាប់ម៉ានីលនិងអាកាពុលកូ បើកដំនើរការម្ដងដងទៅ២ដងក្នុង១ឆ្នាំ ដើម្បីដឹកជញ្ជូន សូត្រ គ្រឿងទេស ភ្លុកនិងប៉រសឺឡែន ទៅទ្វីបអាមេរិក ហើយដឹកជញ្ជូនប្រាក់មកហ្វីលីពីនវិញ។ ទាហានអេស្ប៉ាញបានវាយប្រយុទ្ឋជាមួយអ្នកបះបោរក្នុងស្រុកជាច្រើន ក៏ដូចជាជាមួយប្រទេសប៉ុនប៉ងដាក់អាណានិគមពីក្រោជាច្រើនមាន អង់គ្លេស ចោរសមុទ្រចិន ហុល្លង់ និង ព័រទុយហ្គាល់។ បេសកជនរ៉ូម៉ាន់កាតូលិក​ជាច្រើនបានបំលែងប្រជាជនភាគច្រើនមកកាន់សាសនាគ្រឹស្ត និងបានកសាងសាលារៀន សាកលវិទ្យាល័យនិងមន្ទីរពេទ្យជាច្រើន។ នៅឆ្នាំ១៨៦៣ ព្រះរាជក្រិត្យពីអេស្ប៉ាញបានបញ្ជាអោយបង្កើត វិស័យអប់រំសាធារណៈ ដោយផ្តល់ការបង្ហាត់បង្រៀនដោយឥតគិតថ្លៃ ជាភាសាអេស្ប៉ាញ។

នៅចុងស.វទី១៩ ចលនាឃោសនានយោបាយដែលមានអ្នកជាតិនិយមហ្វីលីពីនឈ្មោះចូសេ រីហ្សាល់ (ពេលនោះជានិស្សិតសិក្សានៅអេស្ប៉ាញ)ចូលរួម បានផុសផុលឡើងនៅអេស្ប៉ាញ ដើម្បីទាមទារអោយមានកំនែទំរង់រដ្ឋាភិបាលអយុត្តិធម៌នៅហ្វីលីពីននិងបំបាត់អំពើរំលោភបំពានទៅលើអ្នកកាន់សាសនាគ្រឹស្ត។ ដោយមិនអាចសំរេចបំនងបាន រីហ្សាល់ក៏ត្រលប់មកហ្វីលីពីនវិញ និងបានបំផុសអោយមានកំនែទំរង់ក្នុងស្រុក។ រីហ្សាល់ត្រូវបានគេចាប់ខ្លួននិងកាត់ទោសពីបទក្បត់ជាតិនៅថ្ងៃទី១០ ធ្នូ ១៨៩៦។ នៅដើមឆ្នាំដដែលនោះ មានចលនាបដិវដ្តន៍មួយផ្សេងទៀតរបស់ពូកកាទីពូណាន់ ដែលដឹកនាំដោយលោក អង់ដ្រេស បូនីហ្វាស្យូ(Andrés Bonifacio) និងក្រោយមកដោយលោក អេមីល្យូ អាហ្គីណាល់ដូ(Emilio Aguinaldo) បានបង្កើតអោយមានរដ្ឋាភិបាលបដិវត្តន៍មួយ។ ចលនានេះត្រូវបានអេស្ប៉ាញបង្ក្រាបវិញនៅថ្ងៃទី១៧ មិនា ១៨៩៧។

សង្គ្រាមអេស្ប៉ាញ-អាមេរិកបានផ្ទុះឡើងនៅគុយបានៅឆ្នាំ១៨៩៨ និងបានរាលដាលមកដល់ហ្វីលីពីន នៅពេលដែលឧត្តមនាវីត្រី ចច ដេវី (Commodore George Dewey) យកឈ្នះលើកងពលអេស្ប៉ាញនៅឆកម៉ានីល។ ដោយចាញ់សង្គ្រាម អេស្ប៉ាញបានប្រគល់ជាផ្លូវការទៅអោយអាមេរិកនូវហ្វីលីពីន, គុយបា, ហ្គាំ និង ពែរតូ រីកូ។ លោកអាហ្គីណាល់ដូ បានប្រកាសឯករាជ្យអោយហ្វីលីពីននៅថ្ងៃទី១២ មិថុនា ១៨៩៨។ និងបានឡើងធ្វើជាប្រមុខរដ្ឋ។ នៅឆ្នាំ១៨៩៩ សាធារណរដ្ឋហ្វីលីពីនទី១ ត្រូវបានបង្កើតនៅម៉ាឡូឡូស និង ប៊ូឡាកាន់ ប៉ុន្តែត្រូវបានរំលាយចោលវិញដោយកងកំលាំងអាមេរិក ហើយភ្លើងសង្គ្រាមហ្វីលីពីន-អាមេរិក រវាងកងទ័ពអាមេរិកនិងអ្នកបដិវដ្ដន៍ហ្វីលីពីនបានឆេះឡើង។ អាមេរិកឈ្នះសង្គ្រាមនោះ ដោយបានចាប់ខ្លួនលោកអាហ្គីណាល់ដូនៅថ្ងៃទី២៣ មិនា ១៩០១។ ក៏ប៉ុន្តែចលនាបដិវដ្ដន៍មិនទាន់ចប់ភ្លាមៗទេ ដោយអូសបន្លាយរហូតដល់ឆ្នាំ១៩១៣ និងបានឆក់យកអាយុជីវិតជនជាតិហ្វីលីពីនជាង១លាននាក់។ ឋានៈគ្រាន់តែជាដែនដីមួយ បានផ្លាស់ប្ដូរនៅពេលហ្វីលីពីនក្លាយជា ខំមិនវ៉ែលនៃហ្វីលីពីន នៅឆ្នាំ១៩៣៥ ដែលផ្ដល់នូវស្វ័យភាពជាងមុន។ គំរោងការទៅរកឯករាជ្យបរិបូណ៌ត្រូវបានអាក់ខាន ដោយសារសង្គ្រាមលោកលើកទី២ នៅពេលជប៉ុនបានឈ្លានពានកាន់កាប់កំរងកោះនេះ។ បន្ទាប់ពីជប៉ុនចាញ់សង្គ្រាម ហ្វីលីពីនបានទទួលឯករាជ្យពីអាមេរិកនៅថ្ងៃទី៤ កក្កដា ១៩៤៦ ដើម្បីជាការសងគុណដល់កងទ័ពហ្វីលីពីនដែលបានចូលរួមនឹងកងទ័ពអាមេរិក​ក្នុងការវាយរំដោះហ្វីលីពីនពីឆ្នាំ១៩៤៤ដល់ឆ្នាំ១៩៤៥។

តាំងពីឆ្នាំ១៩៤៦ ហ្វីលីពីនបានជួបនិងអស្ថេរភាពនយោបាយ ដោយសារមានក្រុមបះបោរជាច្រើនក្រុមកើតឡើង។ ទ.វឆ្នាំ៦០និង៧០ ជាពេលដែលសេដ្ឋកិច្ចហ្វីលីពីនរីកចំរើន (លេខ២នៅអាស៊ី បន្ទាប់ពីជប៉ុន)។ ប្រធានាធិបតីជាប់ឆ្នោតនៅពេលនោះគឺលោក ហ្វឺឌីណាន់ ម៉ារកូស។ ដោយត្រូវបានគេហាមមិនអោយលោកកាន់តំនែងនៅអាណត្តិទី៣ ម៉ារកូសបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅថ្ងៃទី២១ កញ្ញា ១៩៧២ ដោយយកលេសថាអស្ថេរភាពនយោបាយនិងកុបកម្មរបស់ពួកកុម្មុយនីសនិងមូស្លីម ហើយបានដឹកនាំប្រទេសតាមរបៀបប្រើប្រាស់ក្រឹត្យ (ផ្ដាច់ការ)។

អ្នកដឹកនាំបក្សប្រឆាំងលោក បេនីញូ អាគីណូ (Benigno Aquino) ត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី២១ សីហា ១៩៨៣ បន្ទាប់ពីត្រលប់មកពីការនិរទេសខ្លួន។ នៅខែមករា ១៩៨៦ លោក ម៉ារកូសបានអនុញ្ញាតអោយមានការបោះឆ្នោតយ៉ាងទាន់ហន់ បន្ទាប់ពីមានការទាមទារយ៉ាងធំពីប្រជាជន។ ការបោះឆ្នោតនោះប្រកបដោយភាពទុច្ចរិត បន្លំសន្លឹកឆ្នោត និងបាននាំទៅដល់ការប្រឈមមុខដាក់គ្នារវាង​ពលទាហានបះបោរនិងពលទាហានស្ម័គ្រស្មោះនឹងរដ្ឋាភិបាល។ ក្រុមអ្នកតវ៉ារួមជាមួយមន្ត្រីសំខាន់ៗក្នុងជួរគណរដ្ឋមន្ត្រីលាលែងពីតំនែង បានគាំទ្រទាហានបះបោរ។ ទីបំផុត អ្នកស្រី កូរ៉ាហ្សូន អាគីណូ (Corazon Aquino) ភរិយារបស់លោក បេនីញូ អាគីណូ ត្រូវបានគេទទួលស្គាល់ថាបានឈ្នះការបោះឆ្នោតលើកនោះ។ បន្ទាប់ពីបដិវដ្ដន៍កំលាំងប្រជាជន អ្នកស្រីអាគីណូបានឡើងជាប្រមុខរដ្ឋាភិបាល និងបានបើកសន្និបាតរដ្ឋធម្មនុញ្ញមួយ ដើម្បីធ្វើពង្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី។ លោក ម៉ារកូសនិងគ្រួសារបានគេចខ្លួនទៅកាន់កោះហាវ៉ៃបាត់ទៅ។

ការត្រលប់មកវិញនូវរបបប្រជាធិបតេយ្យនិងកំនែទំរង់រដ្ឋាភិបាលបន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ១៩៨៦ ត្រូវបានរារាំងរំខានដោយបញ្ហាមួយចំនួនធំជាពិសេស បំណុលជាតិដ៍សំបើម អំពើពុករលួយក្នុងជួររដ្ឋាភិបាល ការប៉ុនប៉ងធ្វើរដ្ឋប្រហារ កុបកម្មរបស់ពួកកុម្មុយនីស និង ចលនាបំបែកខ្លួនរបស់ពួកមូស្លីម។ សេដ្ឋកិច្ចរីកលូតលាស់ក្រោមអំនាចលោក ហ្វីដែល វ៉ាល់ដេ រ៉ាម៉ូស (Fidel Valdez Ramos) ដែលបានជាប់ឆ្នោតនៅឆ្នាំ១៩៩២។ ប៉ុន្តែការរីកចំរើនផ្នែកសេដ្ឋកិច្ចនេះត្រូវបានបង្អាក់ដំនើរដោយសារវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។ បដិវដ្ដន៍EDSAឆ្នាំ២០០១ បាននាំអោយប្រធានាធិបតី ចូសេហ្វ អេស្ត្រាដា (Joseph Estrada) ធ្លាក់ពីតំនែង។ រដ្ឋាភិបាលបច្ចុប្បន្នរបស់លោកស្រី ហ្គ្លូរីយ៉ា ម៉ាកាប៉ាហ្គាល់ អាររ៉ូយ៉ូ (Gloria Macapagal Arroyo) ត្រូវបានគេរិះគន់ថាបានប្រព្រឹត្តអំពើពុករលួយ និង កេងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោត។

នយោបាយនិងរដ្ឋាភិបាល

រដ្ឋាភិបាលហ្វីលីពីនជារដ្ឋាភិបាលគ្រប់គ្រងដោយប្រធានាធិបតី បង្រួបបង្រួមរដ្ឋាភិបាលស្វ័យយ័តតាមតំបន់នីមួយៗដែលមានសេរីភាពពីរដ្ឋាភិបាលកណ្ដាល។ ប្រធានាធិបតីមាននាទីជាប្រមុខរដ្ឋផងនិងជាប្រមុខរដ្ឋាភិបាលផង និងជាអគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធ។ ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសំលេងភាគច្រើនក្នុងការបោះឆ្នោត សំរាប់១អាណត្តិដែលមានរយៈពេល៦ឆ្នាំ ហើយមានសិទ្ឋិជ្រើសតាំងនិងដឹកនាំគណរដ្ឋមន្ត្រី។

អង្គការនីតិបញ្ញត្តិមានសភា២គឺ ព្រឹទ្ឋសភា (សភាជាន់ខ្ពស់) និង សភាតំណាងរាស្ត្រ (សភាជាន់ទាប)។ ព្រឹទ្ឋសភាមានសមាជិកជ្រើសរើសដោយការបោះឆ្នោតជាតិ និងមានអាណត្តិរយៈពេល៦ឆ្នាំ។ សភាតំណាងរាស្ត្រមានអាណត្តិរយៈពេល៣ឆ្នាំ។

អំណាចនីតិបញ្ញត្តិត្រូវបានប្រគល់អោយតុលាការកំពូល ដែលអង្គចៅក្រមដឹកនាំដោយ អគ្គចៅក្រមម្នាក់ និង ចៅក្រមរង១៤នាក់។ ចៅក្រមទាំងអស់ត្រូវតែងតាំងដោយប្រធានាធិបតី បន្ទាប់ពីមានការឧទ្ទេសនាមពីក្រុមប្រឹក្សាតុលាការនិងច្បាប់។

ហ្វីលីពីនជាសមាជិកស្ថាបនិកនិងសកម្មមួយរបស់អង្គការសហប្រជាជាតិ តាំងពីកំនរកំនើតអង្គការនេះនៅថ្ងៃទី២៤ តុលា ១៩៤៥ និងជាសមាជិកស្ថាបនិករបស់អាស៊ាន។ ហ្វីលីពីនជាសមាជិករបស់ East Asia Summit (កិច្ចប្រជុំកំពូលអាស៊ីខាងកើត ហៅកាត់ថាEAS) និងជាសមាជិកសកម្មរបស់​ Asia-Pacific Economic Cooperation (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថាAPEC) , Latin Union (សំព័ន្ឋឡាទីន) និង Group of 24 (ក្រុមប្រទេស២៤)។ ប្រទេសនេះជាសំព័ន្ឋមិត្តមិនមែនណាតូរបស់អាមេរិក ប៉ុន្តែទន្ទឹមនឹងនោះជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ។

បំនែងចែករដ្ឋបាល

ប្រទេសភីលីពីនបែងចែកក្រុមកោះបីធំៗគឺ លូសុន វីសាយ៉ាស់ និងមិនដាណាវ។ នៅខែមីនា ២០១០ ក្រុមកោះទាំងបីនេះត្រូវបែងចែកជា ១៧តំបន់ ៨០ខេត្ត និង ១៣៨ទីក្រុង ។

ជនជាតិ

ជនជាតិភីលីពីនមានដូចជា ជនជាតិតាកាឡូ ២៨,១% សេប៉ូអាណួ ១៣,១% អ៊ីឡូកាណូ ៩% ប៊ីសសាយ៉ា ៧,៦% ហ៊ីឡូកាណូន ៧,៥% ប៊ីកុល ៦% វ៉ារ៉េ ៣,៤% និងជនជាតិដទៃទៀត ២៥,៣% ។

ភាសា

ភីលីពីនមានភាសាចំនួន ១៧៥ ដែលក្នុងនោះមាន​ ភាសាចំនួន៤ត្រូវបានបាត់បង់ ។ ភាសា ភីលីពីណូ ( តាកាឡូ) និង ភាសាអង់គ្លេសជាភាសាផ្លូវការ ។ ភាសាធំៗមាន ៦ គឺ តាកាឡូ សេបូអាណូ អ៊ីឡយឡូ ហ៊ីលីកាណូន កាប៉ាមប៉ានង៉ាន និង ប៉ានហ្គាស៊ីណាន ។

សាសនា

ប្រជាជនភីលីពីន ៩០%​កាន់សាសនាគ្រិស្ត ។ ប្រជាជន ប្រហែល ៥ ទៅ ១០%​កាន់សាសនាអ៊ីស្លាម ។ ព្រះពុទ្ធសាសនា សាសនាតាវ គឺជាសាសនាដែលគេកាន់នៅសហគមន៏ចិន ។

វប្បធម៌

វប្បធម៌ភីលីពីនគឺជាវប្បធម៌បញ្ចូលគ្នារវាងវប្បធម៌ពួកបូព៌ា និង វប្បធម៌ពួកលោកខាងលិច ។

សេដ្ឋកិច្ច

ទីក្រុងម៉ាកាទី មជ្ឈមណ្ឌលហិរញ្ញវត្ថុ

សេដ្ឋកិច្ចប្រទេសភីលីពីនជាប់ចំនាត់ថ្នាក់លេខ ៤៦លើពិភពលោក ដែលផលិតផលក្នុងស្រុកឆ្នាំ ២០១០មានចំនួន ១៨៩ពាន់លានដុល្លាសហរដ្ឋអាមេរិច ។ ផលិតផលនាំចេញមាន សឺមីកុងឌុចទ័រ ផលិតផលអគ្គិសនី ឧបករណ៍ដឹកជញ្ជូន ប្រេងកាត ទង់ដែង ដូងប្រេង និងផ្លែឈើ ។ដៃគូពាណិជ្ជកម្មសំខាន់ៗមាន សហរដ្ឋអាមេរិច ជប៉ុន ចិន សឹង្ហបុរី កូរ៉េខាងត្បូង ហូឡង់ ហុងកុង អាឡឺម៉ង់ តៃវ៉ាន់ និង​ថៃ ។ រូបិយប័ណ្ណរបស់ភីលីពីនគឺ ពីសូ (₱ រី PHP) ។

គមនាគមន៍និងទូរគមនាគមន៍

ប្រទេសភីលីពីនមានផ្លូវជាតិប្រវែង ២០៣​ ០២៥គម ។ នៅភីលីពីនមានអាកាសយានដ្ឋានសាធារណៈចំនួន ៨៥ និង ឯកជនចំនួនប្រហែល ១១១ ។ ក្រុមហ៊ុនអាកាសចរណ៍ភីលីពីនអ៊ែរឡាញដែលជាក្រុមហ៊ុនចាស់ជាងគេនៅអាស៊ីនៅតែបន្តប្រតិបត្តិការ ។

ឆ្នាំ ២០០៨ មាន​អ្នកប្រើទូរស័ព្ទចំនួន ៦៧,៩ លាននាក់ ។ នៅឆ្នាំ ២០០៧ មានសារជាអក្សរចំនួន ១ពាន់លានត្រូវបានផ្ញើរក្នុង១ថៃ្ង ។ មានស្ថានីយ៍វិទ្យុ អេអឹមចំនួន ៣៨៣ និង អេហ្វអឹមចំនួន ៦៥៩ ។ ស្ថានីយ៍ទូរទស្សន៏ចំនូន ២៩៧​ និងទូរទស្សន៏ខ្សែកាបចំនូន ៨៧៣ ។ អ្នកប្រើប្រាស់អ៊ីនធឺណេតមានប្រហែល ២៤លាននាក់ ។ បណ្តាញសង្គម និងការមើលវីដេអូជាសកម្មភាពអ៊ីនធឺនេតដែលគេចូលចិត្តបំផុត ។

សុខភាព

ក្នុងឆ្នាំ ២០០១ ប្រទេសភីលីពីនមានមន្ទីរពេទ្យចំនួន ១៧០០ ក្នុងនោះមនី្ទរពេទ្យរដ្ឋមាន​ ៤០% និង មនី្ទរពេទ្យឯកជនមាន ៦០% ។ ក្នុងឆ្នាំ ២០០៥ មានអ្នកផ្ទុកមេរោគអេដស៏ចំនួន ១៥០០០នាក់ ។

ម្ហូបហាឡូ ហាឡូ ធ្វើពីទឹកកក ទឹកដោះគោ ផ្លែឈើ និងការ៉េម
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.