រៀល

(ត្រូវបានបញ្ជូនបន្តពី Riel)
Jump to navigation Jump to search
រៀល
KhmerRiel.svg (Khmer)
Cambodian Riel 5000.JPG
ក្រដាសប្រាក់ 5,000 រៀល
កូដ ISO 4217 KHR
ធនាគារកណ្ដាល ធនាគារជាតិនៃកម្ពុជា
 គេហទំព័រ [១]
ប្រទេសប្រើប្រាស់ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា (ជាមួយនឹងលុយ ដុល្លារអាមេរិក)
អតិផរណា ២.៩%
 ប្រភព [២], ២០១៣ ធនាគារពិភពលោក
Subunit
 1/10 កាក់
 1/100 សេន (ទាំងពីរ, ការប្រើដ៏កម្រ)
និមិត្តិសញ្ញា Cambriel.svg
កាក់ ២០,១០០,២០០,៥០០ រៀល
ក្រដាសប្រាក់
 Freq. used

៥០,១០០,៥០០,១០០០,២០០០,

៥០០០,១០០០០,២០០០០,៥០០០០ រៀល
 Rarely used ៥០,២០០,១០០០០០ រៀល
ក្រដាសប្រាក់រៀលពីឆ្នាំ២០០០

រៀល (និមិត្តសញ្ញា ) ជារូបិយប័ណ្ឌរបស់ប្រទេសកម្ពុជា។ មានប្រាក់រៀលផ្សេងគ្នា២ គឺ ១ដែលត្រូវបានអោយប្រើរវាងឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧៥ និង ១ទៀតដែលត្រូវបានអោយប្រើពីថ្ងៃទី១ មេសា ១៩៨០។ នៅក្នុងប្រទេសកម្ពុជាប្រាក់ដុល្លារអាមេរិកក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយជាមួយប្រាក់រៀលដែរ។ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៨០ កម្ពុជាគ្មានប្រព័ន្ឋរូបិយវត្ថុទេ (គេមិនចាយលុយ)។

ប្រាក់រៀលដំបូង ១៩៥៣ ១៩៧៥

នៅឆ្នាំ១៩៥៣ សាខា​ស្ថាប័នបេសកកម្មប្រចាំកម្ពុជាឡាវវៀតណាម​(Institut d'Emission des Etats du Cambodge, du Laos et du Vietnam)​ ប្រចាំនៅកម្ពុជា​បានចេញផ្សាយនួវ​ក្រដាសប្រាក់ព្យាស្ត្រ​និង​ក្រដាសប្រាក់រៀល​។ ស្របពេលជាមួយគ្នាដែរ​​សាខារបស់ស្ថាប័ននេះ​នៅវៀតណាមខាងត្បូង​និង​ឡាវ​ក៏​បានធ្វើដូចគ្នាដែរ​​ដោយចេញផ្សាយរៀងគ្នា​នូវ​ប្រាក់ដុង​និង​ប្រាក់គីប។​

កាក់

កាក់១០,២០​និង​៥០​សេន​នៅឆ្នាំ​១៩៥៣​ផលិតឡើងពីអាលុយមីញូម។​

ក្រដាសប្រាក់

ក្រដាស់ប្រាក់ដំបូងក្រដាសប្រាក់ព្យាស្ត្រនិងក្រដាស់ប្រាក់រៀលត្រូវបានប្រើព្រមគ្នា។ តែដល់ឆ្នាំ ១៩៥៥ ធនាគារជាតិនៃកម្ពុជាបានប្រកាសអោយប្រើប្រាស់តែក្រដាសប្រាក់រៀល។ នៅពេលនោះមានក្រដាសប្រាក់ប្រភេទ ១ ៥ ១០ ២០ ៥០ ១០០ និង ៥០០ រៀល។ ក្រដាសប្រាក់ប្រភេទ ១០០០ និង ៥០០០ រៀលត្រូវបានបោះពុម្ព តែមិនត្រូវបានដាក់អោយប្រើប្រាស់ទេ។ ការរចនានៅលើប្រដាសប្រាក់គឺនិយាយអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រវត្តិសាស្ត្រ និង រឿងទេវកថា។

សម័យខ្មែរក្រហម ១៩៧៥ ១៩៨០

ទោះបីជាខ្មែរក្រហមបានបោះពុម្ពក្រដាសប្រាក់ (មានប្រភេទ ០,១ ០,៥ ១ ៥ ១០ ៥០ និង ១០០ រៀល ដែលចុះកាលបរិច្ឆេទ១៩៧៥)ក៏ដោយ ក៏ក្រដាសប្រាក់នេះមិនត្រូវបានដាក់អោយប្រើប្រាស់ទេ ដោយសារគោលការណ៍បំបាត់ប្រាក់កាសនៅសម័យខ្មែរក្រហម។


ប្រាក់រៀលក្រោយឆ្នាំ១៩៨០

ប្រាក់រៀលត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី ១ មេសា ១៩៨០។ នៅពេលនោះ ៤៛=១$។ ១៛ ស្មើ ១០កាក់ និង ស្មើនឹង ១០០សេន។ ដោយគ្មានក្រដាស់ប្រាក់ដែលត្រូវជំនួស រដ្ឋាភិបាលបានចែកប្រាក់រៀលទាំងនោះដល់ប្រជាពលរដ្ឋ។

នៅតំបន់ជនបទ ប្រាក់រៀលត្រូវបានប្រើដើម្បីទិញនូវទំនេញសព្វសារពើ។ នៅទីក្រុងនិងតំបន់មានទេសចរណ៍ គេនិយមចាយប្រាក់ដុល្លា។ នៅតំបន់ក្បែរព្រំដែនថៃ ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ក្រុងប៉ៃលិន គេក៏ឃើញមានចាយប្រាក់បាតថៃដែរ។

កាក់

កាក់ដំបូងជាកាក់៥សេន ដែលត្រូវបានផលិតពីអាលុយមីញ៉ូមនៅឆ្នាំ ១៩៧៩។ កាក់មិនត្រូវបានគេបោះពុម្ពទៀតទេ។ រហូតដល់ឆ្នាំ ១៩៩៤ ទើបគេឃើញមានការបោះពុម្ពកាក់ឡើងវិញ ដែលមានប្រភេទ ៥០ ១០០ ២០០ និង ៥០០ រៀល។ ប៉ុន្តែ ដោយកាក់មិនមានការពេញនិយមក្នុងការចាយវាយ វាក៏បានបាត់ស្រមោលបន្តិចម្ដងៗពីលើទីផ្សារ។

ក្រដាសប្រាក់

ក្រដាស់ប្រាក់ផលិតនៅឆ្នាំ ១៩៨០ មានប្រភេទ ១ ២ និង ៥ កាក់ ១ ៥ ១០ ២០ និង ៥០ រៀល។ ដោយសារមានវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩០ គេក៏បានបោះពុម្ព​ក្រដាសប្រាក់​ប្រភេទថ្លៃជាង មាន ប្រភេទ ៥០ ១០០ ២០០ ៥០០ ១០០០ និង ២០០០ រៀល។ ក្រោយមក នៅឆ្នាំ ១៩៩៥ ក្រដាសប្រាក់ប្រភេទពី ១០០ ទៅ ១០០០០០ រៀលត្រូវបានចេញផ្សាយ។ ក្រដាសប្រាក់​ប្រភេទលើ ១០០០០រៀល មិនសូវឃើញមានគេចាយទេ។​ ក្រដាស់ប្រាក់ប្រភេទថ្មីៗ​ត្រូវបានគេដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០១ ដល់ ២០០៧។

ក្រដាស់ប្រាក់រៀលដែលកំពុងចរាចរនៅក្នុងទីផ្សារកម្ពុជាមានដូចតទៅ(លេខនៅក្នុងវង់ក្រចក ជាឆ្នាំដែលគេដាក់អោយប្រើប្រាស់ក្រដាសប្រាក់)៖

៥០៛(២០០២) ១០០៛(២០០១) ៥០០៛(២០០២ ២០០៤) ១០០០៛(២០០៥ ២០០៧) ២០០០៛(២០០៧) ៥០០០៛(២០០១ ២០០៤) ១០០០០៛(២០០១ ២០០៥) និង ៥០០០០៛(២០០១)។

រូបភាព តម្លៃមុខ វិមាត្រ ពណ៌ចម្បង ការពិពណ៌នា កាលបរិច្ឆេទនៃ
ផ្នែកខាងមុខ ផ្នែកខ្នង ផ្នែកខាងមុខ ផ្នែកខ្នង ការបោះពុម្ព ចេញផ្សាយ នការដកប្រាក់ នការបញ្ឈប់
Cambodia 2002 50r obverse.jpg Cambodia 2002 50r reverse.jpg ៥០ រៀល ១៣០ × ៦០ មិល្លីម៉ែត្ ​ត្នោត​ចាស់និងលឿងត្នោត ប្រាសាទបន្ទាយស្រី ទំនប់ ២០០២ ២៩ ខែសីហាឆ្នាំ ២០០២ current
100 riel 2001 obverse.jpg 100 riel 2001 reverse.jpg ១០០ រៀល ១៣០ × ៦០ មិល្លីម៉ែត្ ពណ៌ស្វាយត្នោតនិងបៃតង វិមានឯករាជ្យ សាលា ២០០១ ៩ ខែសីហាឆ្នាំ ២០០១ នា​ពេល​បច្ចុប្បន្ន
១០០ រៀល ១៣៨ × ៦៤ មិល្លីម៉ែត្ ទឹកក្រូចនិងពណ៌ត្នោត ណាហ្គា(ពស់ទេវកថា) ក្បាល, ព្រះពុទ្ធ, សម្តេចនរោត្តមសីហនុជាព្រះសង្ឃវ័យក្មេង រូបចម្លាក់ខ្មែរ, វត្តព្រះកែវមរកត, ពុទ្ធ 2014 January 14, 2015 នា​ពេល​បច្ចុប្បន្ន
Cambodia 2004 500r obverse.jpg Cambodia 2004 500r reverse.jpg ៥០០ រៀល ១៣៨ × ៦៤ មិល្លីម៉ែត្រ ក្រហមនិងស្វាយ ប្រាសាទអង្គរវត្ត ស្ពានគីសូណា ជាង មេគង្ ២០០២ 4 ខែមេសាឆ្នាំ ២០០៣ នា​ពេល​បច្ចុប្បន្ន
៥០០ រៀល ១៣៨ × ៦៤ មិល្លីម៉ែត្រ ផ្កាឈូកនិងពណ៌ប្រផេះ Naga (mythical snake) head, arms, king Norodom Sihamoni Neak Loeung Bridge, Kizuna bridge over the Mekong River, monument, frieze 2014 January 14, 2014 នា​ពេល​បច្ចុប្បន្ន
KHR 1000 v.jpg 1000 riel 2005 reverse.jpg ១០០០ រៀល 138 × 64 mm ត្នោតនិងណ៌ផ្កាឈូក ប្រាសាទខាងត្បូងប្រាសាទបាយ័ន កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៃ កំពង់សោម 2005 January 6, 2006 នា​ពេល​បច្ចុប្បន្ន
១០០០ រៀល 146 × 68 mm Purple and blue Naga (mythical snake) head, arms, ព្រះអង្គម្ចាស់នរោត្តមសីហនុ Royal palace throne room, "កិន្នរី" (ពាក់កណ្តាលមនុស្ស បក្សីពាក់កណ្តាល) 2016 October 25, 2017 នា​ពេល​បច្ចុប្បន្ន
2000 Riel obverse.jpg 2000 Riel reverse.jpg ២០០០ រៀល 146 × 68 mm Green, black and yellow Prasat Preah Vihear អង្គរវត្តនិងការងារវាល 2007 January 3, 2008 នា​ពេល​បច្ចុប្បន្ន
5000 riel 2001 obverse.jpg 5000 riel 2001 reverse.jpg ៥០០០ រៀល ១៤៦ × ៦៨ មិល្លីម៉ែត្រ បៃតងនិងប្រផេះ នរោត្តម សីហនុ ស្ពានកំពង់ក្តី (ខេត្តសៀមរាប) ២០០១ April 6, 2001 នា​ពេល​បច្ចុប្បន្ន
៥០០០ រៀល 146 × 68 mm Violet and brown Naga (mythical snake) head, vessel, ព្រះបាទនរោត្តមសីហនុពាក់ខ្សែក្រវាត់ Naga (mythical snake) head, Kampong Kdei bridge (Siemreap Province), freezes, chariot 2015 October 25, 2017 នា​ពេល​បច្ចុប្បន្ន
10000 riel 2001 obverse.jpg 10000 riel 2001 reverse.jpg ១០០០០ រៀល 146 × 68 mm Violet, brown and blue នរោត្តម សីហនុ ព្រះបរមរាជវាំង ២០០១ April 6, 2001 នា​ពេល​បច្ចុប្បន្ន
១០០០០ រៀល 146 × 68 mm Blue Naga, mythical snake; King Norodom Sihamoni Neak Pean (entwined serpents) archeological ruins of Buddhist temple on circular island in Preah Khan Baray, Angkor; stone statue of horse, Balaha 2015 May 15, 2015 នា​ពេល​បច្ចុប្បន្ន
20000 riel 2008 obverse.jpg 20000 riel 2008 reverse.jpg 20,000 រៀល 155 × 72 mm Norodom Sihamoni Angkor Wat, Four faces of the Bodhisattva Avalokitesvara 2008 December 5, 2008 នា​ពេល​បច្ចុប្បន្ន
50000 riel obverse.jpg 50000 riel reverse.jpg ៥០០០០ រៀល 150 × 70 mm Violet, brown and blue នរោត្តម សីហនុ Angkor Wat ២០០១ April 6, 2001 នា​ពេល​បច្ចុប្បន្ន
៥០០០០ រៀល ១៥៥ × ៧២ មិល្លីម៉ែត្ ប្រោន ណាហ្គា(ពស់ទេវកថា), នរោត្តមសីហនុ ប្រាសាទកោះកេរ ប្រាសាទ, រូបចម្លាក់នៃដំរីទារក 2013 May 6, 2014 នា​ពេល​បច្ចុប្បន្ន
ទំព័រគំរូ:Standard banknote table notice


សូមមើលផងដែរ

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.