United World College of the Adriatic

Jump to navigation Jump to search

United World College of the Adriatic ដែលសរសេរជាអក្សរកាត់ថា UWCAD គឺជាផ្នែកមួយនៃ United World College ដែលជាចលនាអប់រំជាសកលនាំយកសិស្សជាច្រើនមក​ពីជុំវិញពិភពេលោកក្នុងគោលបំណងបំផុសសន្តិភាព​និងការយល់អធ្យាស្រ័យជាអន្តរជាតិ។ សាលាប្រមូលផ្តុំទៅដោយសិស្សប្រហែល​ ២០០ ​នាក់ទាំងស្រីទាំងប្រុសដែលមានអាយុចន្លោះពី ១៦ដល់១៩ឆ្នាំ មកពី៩០ប្រទេសដាច់ដោយឡែកពីគ្នា​ ហើយភាគច្រើននៃពួកគេទទួលបានអាហារូបករណ៍១០០ភាគរយ​​។ សិស្សទាំងអស់សិក្សាតាមកម្មវិធី International Baccalaureate ដែលជាកម្មវិធីសិក្សារយពេល២ឆ្នាំមុនបន្តទៅសាកលវិទ្យាល័យ។ សាលាមានទីតាំងស្ថិតនៅក្នុងភូមិមួយដែលមានឈ្មោះថា Duino នៅចន្លោះ Monfalcone​ និង​ Trieste ប៉ែកខាងជើងឆៀងខាងកើត​ប្រទេស Italy ចម្ងាយប្រមាណ៥គីឡូម៉ែតពីព្រំដែន​ Slovenia។​ សាលានោះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ដោយអាជ្ញាធរក្នុងតំបន់​ Friuli-Venezia Giulia ព្រមទាំងទទួលបានការគាំទ្រនិងឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡានិងរដ្ឋាភិបាល​ Italy ថែមទៀតផង។

សិស្សនិងបុគ្គលិក សិស្សដែលមកសិក្សានៅ United World College of the Adriatic ត្រូវបានជ្រើសរើសដោយគណកម្មការជាតិរបស់​ UWC តំណាងប្រទេសនីមួយៗដោយផ្អែកទៅលើភាពជោគជ័យលើការសិក្សា សក្តានុពលលើភាពជាអ្នកដឺកនាំ សកម្មភាពសង្គមក្រៅពីការសិក្សានិងលក្ខណសម្បត្តិរបស់​បុគ្កលម្នាក់។

អតីតនិស្សិត

វាមានអតីតនិស្សិតលេចធ្លោជាច្រើន។

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.