ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ កំពង់សោម | |
---|---|
ក្រុង | |
![]() | |
រហស្សនាម: កំពង់សោម | |
![]() | |
កូអរដោនេ: 10°38′N 103°30′E / 10.633°N 103.500°ECoordinates: 10°38′N 103°30′E / 10.633°N 103.500°E | |
ប្រទេស | ![]() |
Official | 1964 |
Provincial status | 2008 |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ឯកឧត្តម ម៉ាង ស៊ីណេត |
ផ្ទៃក្រឡា | |
• សរុប | ៨៨៨ គម2 (៣៤៣ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ១៩៩៩០២ |
• សន្ទភាព | ២៣០/km2 (៥៨០/sq mi) |
Provincial population | |
Human Development Index | |
• HDI | ![]() |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-18 |
ស្រុកនិងក្រុង | ៥ |
ឃុំ-សង្កាត់ | ២៩ |
គេហទំព័រ | www.sihanoukville.gov.kh |

ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម ។
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយក្រុងព្រះសីហនុជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ ។ ក្រុងព្រះសីហនុជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ។ យោងតាមឯកសារក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនាក្រុងព្រះសីហនុ ។ នៅខែមករា ឆ្នាំ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោងនៃរាជរដ្ឋាភិបាល បានឱ្យដឹងថាព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០ ។
រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០២៣
ខេត្តព្រះសីហនុ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ក្រុង២, ស្រុក៣, ២៩ឃុំ, និងភូមិ÷
លេខកូដស្រុក | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង |
---|---|---|
១៨០១ | ក្រុងព្រះសីហនុ | Krong Preah Sihanouk |
១៨០២ | ស្រុកព្រៃនប់ | Prey Nop district |
១៨០៣ | ស្រុកស្ទឹងហាវ | Stung Hao district |
១៨០៤ | ស្រុកកំពង់សីលា | Kampong Seila district |
១៨០៥ | ក្រុងកោះរ៉ុង | Krong Koh Rong |
អាកាសធាតុ

ទីក្រុងព្រះសីហនុមានរដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភះ និង មានរដូវលំមានប្រាំង ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា៕ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេ នៅប្រទេសកម្ពុជាយើង ពីព្រោះមាន ភ្នំបូគោ នៅខាងជើង។ នៅថ្ងៃដែលក្តៅជាងនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់ ៣៥អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២០អង្សា ៕
ប្រវត្តិនៃក្រុងព្រះសីហនុ

*ឆ្នាំ ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថម្ភពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះ៕ ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ
- ឆ្នាំ ១៩៦៣ គេចាប់ផ្តើមសាងសង់សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
- ឆ្នាំ ១៩៧០ ពួកគេឈប់រស់នៅ ពីព្រោះ លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុ និងបានមកកាន់កាប់ប្រទេសកម្ពុជា ។
- ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម ។
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ ។
- ឆ្នាំ ១៩៨០ សង្គ្រាមបានបញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
- ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
- ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ ឯកឧត្តម ស្បោង សារ៉ាត់ អភិបាលក្រុង បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕

សេដ្ឋកិច្ច
ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។
ឆ្នេរសមុទ្រក្រុងព្រះសីហនុ
ឆ្នេរសមុទ្រក្រុងព្រះសីហនុរមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៏គួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនេះ។

ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។
ក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង ឆ្នេរអូត្រេស។ ក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ៏ណ្ឌភាពស្រស់ស្អាត។ មូលហេតុដោយសារក្រុងព្រះសីហនុមាន ទីកន្លែងកំសាន្តពិសេសទាក់ទាញ អារម្មណ៏ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ គឺ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជា ឆ្នេរសមុទ្រឯករាជ្យ ( អូរតែលប្រាំពីរជាន់) ឆ្នេរសុខា ឆ្នេរអូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរម្លប់ជ្រៃ ទឺកធ្លាក់ក្បាលឆាយជាដើម.....។
ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុជទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។ មានមនុស្សជាច្រើនដែលតែងតែទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃពុំសូវដែលលាស់ទេ ជាពិសេសភ្ញៀវទេសចណ៏អន្តរជាតិ ព្រមទាំងមានបងប្អូនខ្មែរយើងនៅក្រៅស្រុកនិងក្នុងស្រុកផងដែរ ។ ដើម្បីបានមកដល់ក្រុងព្រះសីហនុ យើងត្រូវធ្វើដំណើរដោយឆ្លងកាត់តាមផ្លូវជាតិលេខ៤ ។ ចំពោះផ្លូវវិញគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់អារម្មណ៏ជាងគេនៅក្រុងព្រះសីហនុ គឹឆ្នេរអូរឈើទាល។ នៅទីនោះមានភ្ញៀវទេសចរណ៏ទៅលេងយ៉ាងច្រើនកុះករបំផុត ជាពិសេសថ្ងៃឈប់សំរាកពីការងារ ថ្ងៃបុណ្យទាន ថ្ងៃចុងសប្ដាហ៏។ ពួកគេទៅលេងនៅទីនេះដោយមានអ្នកខ្លះជួលតូប ឫ ក៏អង្គុយលំហែកាយនៅក្រោមដើមឈើ លក្ខណ:ជាក្រុមគ្រួសារ រឺជាមិត្តភក្ដិ អ្នកធ្វើការយ៉ាងសប្បាយរីករាយ ។ ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ទៅនឺងកោះពស់ មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋារគារ អូរតែលនៅទីនោះដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅ ក្រុងព្រះសីហនុអោយកាន់តែមានភាពរីកចំរើនជាងមុនថែមទៀត ។ ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដឬលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុតដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិ។ នៅទីនោះមានខ្ចុសលំហែកាយ សំរាប់ជួលមានតំលៃសមរម ។ ក្រៅពីនេះមានម្ហូមអាហារគ្រឿងសមុទ្រ ពិសេសៗ ផងដែរ ។ ទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ត្រជាក់ល្ហឺម ភ្ញៀវទេសចរណ៏ចុះលេងទឺកមានជួលពោងហែល ជិះម៉ូតូទឹក ឬអង្គុយលេងលើឆ្នេរ លេងដីខ្សាច់ លេងបាល់ លេងសី អ្នកខ្លះទៀតរកកូនខ្យងតូចៗ ជាការកំសាន្ត ។ អ្នកខ្លះទៀតមកពីតំបន់ឆ្ងាយៗ អត់បានដឺងថា ទឺកសមុទ្រមានរសជាតិ ប្រៃល្វីងទេ ។ ក្រោពីការលេងកំសាន្ត នៅលើឆ្នេរក៏មានជួល អូរបរ ឬទូកម៉ាស៊ីនទៅលេងលើកោះផងដែរ ជាពិសេសភ្ញៀវទេសចរណ៏អន្តរជាតិ ។ អ្នកដែលបានមកដល់តែងតែថតរូប នៅតាមឆ្នេរសមុទ្រឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផងដែរ ។ ប្រសិនបើមានអ្នកចង់ ធ្វើដំណើរកំសាន្តអោយសប្បាយនោះសូមកុំភ្លេចទីរមណីយដ្ឋាននៅខេត្តព្រះសីហនុ ពិសេសឆ្នេរសមុទ្រក្រុងព្រះសីហនុ ពេលអ្នកមកដល់អ្នកនឺងមានអារម្មណ៏អស់បាត់នូវទុក្ខកង្វល់ គឺមានតែភាពសប្បាយៗ ជានិច្ច។
ឆ្នេរអូរឈើទាល
ឆ្នេរអូរឈើទាល ជាឆ្នេរមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ ។

ឆ្នេរនេះមានភាពទាក់ទាយនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ ក្នុងមួយឆ្នាំៗឆ្នេនេះអាចទាក់ទាយភ្ញៀវទេសចរណ៏បានរាប់រយពាន់នាក់ចូលមកទស្សនានៅក្នុងក្រុងព្រះសីហនុដែលជាចំនែកមួយក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិ ។ អូរឈើទាលជាតំបន់ឆ្នេរមួយដែលមានទេសភាពធម្មជាតិស្រស់ល្អបំព្រងគួរអោយចាប់អារម្មណ៏ក្រៃលែង ។ អូរឈើទាលមានឆ្នេរខ្សាច់សស្អាត វែងអន្លាយនឹងមានដើមឈើជាច្រើនដុះអែបមាត់ ឆ្នេរសមុទ្រមើលទៅជាជួរគួរអោយ ទាក់ទាយបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក ។ នៅទីនោះមានតូបខ្ចុះរបស់អាជីវកររកស៊ីលក់ដូរយ៉ាងច្រើនសំសរាប់ ភ្ញៀវទេសចរណ៏ជួលអង្គុយលេង ឬសំរាកកាយនៅពេលដែលពួកគេបានមកដល់ទីកន្លែងនេះ ។ ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលបានធ្វើដំណើរកំសាន្តនៅឆ្នេរអូរឈើទាល អាចលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយនិងយ៉ាងត្រជាក់ចិត្ត ឬពួកគេអាចជួលទូកដើម្បីធ្វើដំណើរកំសាន្តឆ្ពោះទៅកាន់កោះនានា ដែលភាគច្រើនគឺជាជនជាតិបរទេស ។ ភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តលេងទឹក ជួលពោង ឬ ជួលអូរបរជិះកំសាន្តលេងយ៉ាងសប្បាយរីករាយ ។ ភ្ញៀវទេសចរណ៏អាចកុម្ម៉ង់ម្ហូបអាហារ ជាប្រភេទអាហារសមុទ្រ ដូចជា មឹក បង្គា ក្ដាម ត្រីសមុទ្រជាដើមដែលសុទ្ធសឹងតែជាអាហារមានឪជារសឈ្ងុយឆ្ងាញ់ ពិសារ ។ ក្រៅពីនេះភ្ញៀវទេសចរណ៏អាចទិញវត្ថុអនុស្សាវរីយ៏ ដែលធ្វើអំពីសំបកខ្យង ផ្កាថ្ម ខ្សែដៃ ខ្សែក .......ទាំងអស់នេះគឺជាសា្នដៃប្រជាពលរដ្ឋខ្មែរ នឹងមានអ្នកម៉ាសសា ផងដែរ ។ ឆ្នេរអូរឈើទាលជាឆ្នេរដែលសំបូរភ្ញៀវទេសចរណ៏ជាតិ និងអន្តជាតិ មកកំសាន្តសើ្ទរតែរៀងរាល់ថ្ងៃ គ្មានថ្ងៃលោះឡើយជាពិសេសថ្ងៃឈប់សំរាក បុណ្យទាន ឬក៏ថ្ងៃសំរាកចុងសប្ដាហ៏ ។
ឆ្នេរឯករាជ្យ
ឆេ្នរឯករាជ្យ ក៏ជាឆ្នេរមួយដែលមានភាពស្រស់ស្អាត ហើយក៏មានភ្ញៀវទេសចរណ៏ទៅលេងកំសាន្ត នៅទីនោះច្រើនកុះករដែរ ។ ឆ្នេរឯករាជ្យខាងលិចជាប់ ឆ្នេរហាវ៉ៃ ខាងកើតជាប់នឹងឆ្នេរសុខា ឆ្នេរឯករាជ្យមានអគារដ៏ខ្ពស់សាងសង់ឡើងជាយូរមកហើយ ហើយអគារនេះមានប្រាំពីរជាន់ ។

ប្រជាជនខ្មែរយើងភាគច្រើននិយមហៅឆ្នេរឯករាជ្យថាឆ្នេរអូរតែលប្រាំពីរជាន់
ព្រោះថាអគារខ្ពស់ នោះគឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់ ។ ពីមុនអគារនេះរងការ ខូចខាតនិង ទ្រុឌទ្រោមយ៉ាងខ្លាំង ក៏ប៉ុន្តែឥឡូវនេះគេបានធ្វើការជួសជុលស្ថាបនាសាឡើងវិញ ធ្វើអោយអូរតែលប្រាំពីរជាន់មាន ភាពស្រស់ស្អាត ជាងមុនឆ្ងាយណាស់ រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដងផ្លូវមានដើមក្ងោកពណ៌ក្រហមឆ្អៅ នឹង អមជាមួយនឹងសួនច្បារដ៏ស្អាតផងដែរ ។
ឆ្នេរសមុទ្រសុខា
អូរតែលសុខា គឺជាឈ្មោះរបស់សណ្ឋារគារមួយដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ដែលសាងសង់ឡើងនៅជាប់តាមបណ្ដោយឆ្នេរសមុទ្រសុខា មនុស្សភាគច្រើននិយមហៅថាឆ្នេរសុខា ។ ឆ្នេរសមុទ្រសុខាគឺជាឆ្នេរសមុទ្រឯកជនមួដែលមានប្រវែង 1,5km ដែលទិសខាងកើតជាប់នឹងឆ្នេរអូរឈើទាលហើយលាតសន្ធឹងយ៉ាងវែងទៅទិសខាងលិចជាប់នឹងឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរតែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារសុខាគឺមានកន្លែងកំសាន្តល្អៗជាច្រើន នៅទីនោះភ្ញៀវទេសចរណ៏អាចស្នាក់នៅលេងកំសាន្តនៅក្នុងសណ្ឋាគារបាន ។ ចំពោះអ្នកដែលត្រូវការកន្លែងស្រស់ត្រកាលសំរាប់រៀបអាពាហ៏ពិពាហ៏អាចជួលដោយបង់ថ្លៃ ។ នៅទីនោះមានបំរើសេវាកម្មល្អៗ ជាច្រើនយ៉ាងរហ័សទាន់ចិត្ត ប្រសិនបើអ្នកមិនមានកន្លែងសំរាប់រៀបចំពិធីរៀបមង្គលការ អ្នកអាច ទៅតំនាក់ទំនងតាមសេចក្ដីតំរូវការ នៅក្នុងសណ្ឋារគារសុខា ។ ដោយសារនៅក្នុងសណ្ឋាគារសុខាមានភាពស្រស់ស្អាតដូចនេះហើយទបមានភ្ញៀវទរសចរណ៏ចូលទៅទស្សនាកំសាន្តជារៀងរាល់ថ្ងៃ ។ អូរតែលសុខា មានអាងហែលទឹកដ៏ល្អនៅចំកណ្ដាលហើយមានកន្លែងសម្រាកសំរាកសំរាប់ទទួលភ្ញៀវដ៏ល្អប្រណីតផងដែរ ។ នៅផ្នែកខាងក្រោយឆ្នេរសមុទ្រក៏មានផ្ទះសំណាក់ជាច្រើននឹងមានទេសភាពស្រស់ស្អាតណាស់ ។ ក្រៅពីនេះឆ្នេរសុខាក៏មានរូបសំណាកកន្ទុយនាគមួយ យ៉ាងធំដែលធ្វើឡើងនៅអែបមាត់ឆ្នេរសមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាងក្នុងទីធ្លានៃសណ្ឋាគារសុខា ។
ឆ្នេរអូរត្រេះ
អូរត្រេះ គឺជាឆ្នេរសមុទ្រមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរវាមានសោភ័ណ្ឌភាពស្រស់ស្អាតមិនចាញ់ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរហាវៃ ឡើយ.....។ វាជាឆ្នេរមួយដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង ព្រោះវាស្ថិនៅដាច់ឆ្ងាយបន្តិច ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ ពីព្រោះដោយសារនៅទីនោះមានទេសភាពស្រស់ស្អាតមើលទៅគួរអោយអោយចង់គយគន់ក្រៃលែងហើយមានភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តកន្លែងស្ងប់ស្ងាត់ ក៏និយមទៅកំសាន្តនៅឆ្នេរអូរត្រេះដែរ ជាហេតុធ្វើអោយឆ្នេរ អូរត្រេះមានសភាពអូរអរជាងមុន មានភ្ញៀវទេសចរណ៏អន្តរជាតិ ទៅកំសាន្តយ៉ាងកុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់មានភ្លើងអគ្គីនីគ្រប់គ្រាន់ នៅឡើយទេ គឺវាមានតែកន្លែងមួយចំនួន ប៉ុណ្ណោះដែលមានម៉ាស៊ីនភ្លើងប្រើប្រាស់ សំរាប់ភាពចាំបាច់របស់ពួកគេ ។ ជាមួយគ្នានេះផងដែរ នៅឆ្នេរអូរត្រេះក៏មានការជិះក្ដារបន្ទះ នៅលើទឹកហើយនិងជួលទូកកាយ៉ាក់ចែវលេង រួមទាំងមានកីឡាជិះក្ដារមានក្ដោងយ៉ាងសប្បាយរីករាយផងដែរ ។ ភាគច្រើនគឺជាភ្ញៀវបរទេសទៅកំសាន្តនៅឆ្នេរអូរត្រេះហើយភ្ញៀវទេសចរណ៏អាចធ្វើការលំហែកាយ ដោយអ្នកខ្លះជួលអូរបរ ឬពោងសំរាប់លេងទឹក ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរទៅកាន់ កោះនានាផងដែរ ។
ឆ្នេរហាវៃ
ឆ្នេរហាវៃ គឺជាឆ្នេរមួយដែលមានភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរដែលមានម្លប់ត្រជាក់ល្ហឹមមានភ្ញៀវទេសចរណ៏ទៅកំសាន្តនៅទីនោះច្រើនគួរសម ។

មានទូកម៉ាស៊ីនតូចៗមួយចំនួនដែលនៅទំនេររង់ចាំភ្ញៀវទេសចរណ៏ជាតិអន្តរជាតិជួលជិះធ្វើដំណើកំសាន្តឆ្ពោះទៅកាន់កោះពស់ ។ លណ្ខណៈពិសេសនៅតាមដងបណ្ដោយឆ្នេរហាវ៉ៃមានខ្សាច់សស្អាតមិនចាញ់ឆ្នេរសមុទ្រផ្សេងៗឡើយ ។ ហើយថ្មីៗនេះគឺគេបានសាងសង់ស្ពានមួយយ៉ាងធំពីត្រើយម្ខាងនៃ

ស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះពស់ ដែលជាកត្តាធ្វើអោយឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះគឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។
ឆ្នេរជយ័ជំនះ
ជាឆ្នេរដែមានសភាពស្រស់ស្អាតនៅខេត្តព្រះសីហនុ ត្បិតថាវាមានប្រវែងខ្លី តែវាអាចទាញយកភ្ញៀវទេសចរណ៏ដែចូលចិត្តភាពស្ងប់ស្ងាត់ បានយ៉ាងច្រើន តែនៅពេលបច្ចុប្បន្ននេះឆ្នេរនេះត្រូវបាន ក្រុមហ៊ុនបរទេស(ចិន) សុំសិទ្ធិសាងសង់អគារធំៗជាច្រើន ហើយវាសឹងតែក្លាយជាឆ្នេរឯកជនទៅហើយសព្ធថ្ងៃ។
រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ
រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺជាតំបន់ទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរ។ ទឹកធ្លាក់ក្បាលឆាយនេះជាទីរមណីយដ្ឋានមួយដែលមាន ភ្ញៀវទេសចរណ៏ ទៅលេងយ៉ាងច្រើន កុះករនៅថ្ងៃឈប់ សំរាកពីការងារ រឺ បុណ្យទានជាតិ ។ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ មានលក់នូវវត្ថុអានុស្សាវរីយ៏ និង របស់ផ្សេងៗ ទៀត ដែលវាជាសេក្ដីតំរូវការរបស់ភ្ញៀវទេសចរណ៏ ក្រៅពីភ្ញៀវទេសចរណ៏ ជាតិតំបន់ទឹកធ្លាក់ក្បាលឆាយក៏មាន ភ្ញៀវទេសចរណ៏អន្តរជាតិមកចូលរួមទស្សនា កំសាន្តយ៉ាងសប្បាយរីករាយផងដែរ ។ ក្បាលឆាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ ដែលជាតំបន់ពាំនាំនូវថវិការជួយ ដល់ប្រជាពលរដ្ឋ ខ្មែរនិងប្រទេសកម្ពុជាមយើងអោយមានភាពរីកចំរើនអភិវឌ្ឍន៏ វិស័យទេសចរណ៏ជាតិនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
ឯកសារយោង
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- រូបភាពរបស់ឧទ្យានជាតិ Archived 2009-01-24 at the វេយប៊ែខ ម៉ាស៊ីន.
- មានរូបថតអំពីក្រុងព្រះសីហនុទូទៅ
- រូបថតឆ្នេរសមុទ្រក្រុងព្រះសីហនុ Archived 2008-10-02 at the វេយប៊ែខ ម៉ាស៊ីន.
- រូបថតឧទ្យានជាតិរាម Archived 2009-01-24 at the វេយប៊ែខ ម៉ាស៊ីន.
- មគ្គុទេសន៍អំពីក្រុងព្រះសីហនុ
- ការជិះទូកក្ដោងនៅខេត្តព្រះសីហនុ[តំណភ្ជាប់ខូច]
- ក្រុមហ៊ុនភ្នំពេញទេសចរណ៍ Archived 2007-01-15 at the វេយប៊ែខ ម៉ាស៊ីន.
- សំរាមគីមីបោះចោលក្បែរខេត្តព្រះសីហនុ Archived 2006-05-25 at the វេយប៊ែខ ម៉ាស៊ីន.
- Canby Publications
- Backpacking in SihanoukVille Archived 2008-05-07 at the វេយប៊ែខ ម៉ាស៊ីន.
- សណ្ឋាគាររីសតនៅខេត្តព្រះសីហនុ Archived 2008-03-21 at the វេយប៊ែខ ម៉ាស៊ីន.
- កាស៊ីណូខេត្តព្រះសីហនុ Archived 2008-06-08 at the វេយប៊ែខ ម៉ាស៊ីន.
មើលផងដែរ

|
|