ប្រដាប់រំលាយអាហារ

ប្រព័ន្ធរំលាយអាហាររបស់មនុស្ស
  • ប្រដាប់រំលាយអាហារគឺ សំណុំសរីរាង្គដែលបំពេញមុខងារក្នុងការរំលាយអាហារ។
  • ការរំលាយអាហារគឺជាសំណុំបំលែងអាហារ ពីដុំធំៗ ទៅជាដុំតូចដែលអាចឲ្យកោសិកាទទួលយកបាន]]។

ឧទាហរណ៍៖

  • គ្លុយស៊ីត បំលែងទៅជា គ្លុយកូស
  • ប្រូតេអ៊ីន បំលែងទៅជា អាស៊ីតអាមីនេ
  • លីពីត បំលែងទៅជា អាស៊ីតខ្លាញ់ ឬគ្លីសេរ៉ុល។

ការរំលាយអាហារបែបមេកានិច ធ្វើឡើងដោយ សាច់ដុំបំពង់អាហារ។
ការរំលាយអាហារបែបគីមី ធ្វើឡើងដោយ រសរំលាយអាហារ (បញ្ចេញដោយក្រពេញរំលាយអាហារ)។

ការរំលាយអាហារ

ការរំលាយប្រព្រឹត្តទៅ៖

  • ក្នុងមាត់ អាហាររងនូវការបំបែកដោយ៖
  1. ធ្មេញមុខផ្តាច់ ចង្កូមច្រៀក ថ្គាមកិន អណ្ដាតបង្វិល (បែបមេកានិច)
  2. ក្រពេញទឹកមាត់ផ្សើមអាហារ (បែបគីមី)

រួចលេបទៅក្នុងក្រពះ រយៈពេល២ទៅ៣វិនាទី។

  • ក្នុងក្រពះ
  1. ផ្ទៃសាច់ដុំ កញ្ជ្រោកអាហារ (បែបមេកានិច)
  2. ក្រពេញក្រពះ បញ្ចេញទឹកអាស៊ីត (បែបគីមី)។
  • ក្នុងពោះវៀនតូច
  1. ផ្ទៃសាច់ដុំបំបែក និងស្រូបអាហារ


ក្រោយពីការឆ្លងកាត់ការរំលាយអាហារខាងលើ មានការរំលាយតាមបែបគីមីជាចុងក្រោយ អាហារត្រូវបានរំលាយចប់ហើយទទួលបាន៖

  1. សារធាតុសរីរាង្គ
  • គ្លុយស៊ីត បំលែងទៅជា គ្លុយកូស
  • ប្រូតេអ៊ីន បំលែងទៅជា អាស៊ីតអាមីនេ
  • ខ្លាញ់ ឬលីពីត បំលែងទៅជា អាស៊ីតខ្លាញ់ ឬគ្លីសេរ៉ុល

រួចហើយសារធាតុទាំងនោះ ជ្រាបតាមជ្រាំងពោះវៀនតូច ទៅប្រព័ន្ធសរសៃឈាម និងកោសិកា។

  1. សំណល់

សំណល់ត្រូវបញ្ជូនទៅក្នុងពោះវៀនធំ ហើយប្រមូលផ្តុំនៅចុងពោះវៀនធំ មុនពេលចេញទៅក្រៅតាមទ្វារធំ ជាលាមក។

មុខងារថ្លើម

មុខងារថ្លើមមានប្រាំយ៉ាង៖

  • បន្សាយកម្តៅ
  • បាក់តេរី ស្រា បារី
  • បង្កើតទឹកប្រមាត់ សម្រាប់រំលាយអាហារ
  • បង្កើតភីប្រ៊ីណូសែន
  • ស្តុកអាហារដែលលើស ជាគ្លីកូសែន៕